
តារាសម្ដែងស្រីដែលមានឈ្មោះល្បីល្បាញ និងជាតារាម៉ូដែល របស់ប្រទេសចិន កញ្ញា ហ្វាន់ពីងពីង កាលពីថ្មីៗនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលដែលបានលិចឮ និងបានឃើញវីដេអូក្តៅសាច់១ឈុតរបស់នាង នៅលើគេហទំព័រប្រទេសចិន។




តាមបណ្ដាញគេហទំព័រនៃប្រទេសចិន កាលពីថ្ងៃទី២៤ ខែកក្កដានេះ បានឲ្យដឹងថា កញ្ញា ហ្វាន់ពីងពីង បានផ្ទុះនូវរូបភាពប៉ុន្មានសន្លឹក និងវីដេអូក្តៅសាច់១ឈុត នៅក្នុងខ្សែភាពយន្តថ្មីប្រចាំឆ្នាំរបស់កញ្ញា " អ្នកម្នាងយ៉ាង " ហើយព័ត៌មាននេះ ក៏បានធ្វើឲ្យក្រសែភ្នែកអ្នកទស្សនា និងអ្នកគាំទ្រ ក្រឡេកទៅទស្សនាវីដេអូរបស់នាងស្ទើររាប់ម៉ឺននាក់ និងនាំគ្នាជ្រួលជ្រើមយ៉ាងខ្លាំង។




ជាមួយនឹងខ្សែវីដេអូឈុតនេះ គេប្រទះឃើញថា នាងបានបង្ហាញពីការតុបតែងខ្លួនរំលេច សាច់.ស ខ្ចី និងបានបញ្ចេញសាច់ដើមទ្រូងទ្រលុកទ្រលន់ របស់នាង ជាមួយនឹងសកម្មភាពស្រើបស្រាលនៅលើខ្នងសេះ។ ទន្ទឹមគ្នានេះ ក៏មានអ្នកទស្សនាមួយចំនួន បានបញ្ចេញមតិទៅលើខ្សែវីដេអូឈុតនេះផងដែរ ដោយបានសរសេរថា " នាងហាក់បីដូចជាសិចស៊ីពេកទេដឹង?! មិនខ្លាចលីឈិនប្រកាន់ទេ?! "។ (លោកលីឈិន ជាមិត្តប្រុសរបស់កញ្ញា ហ្វាន់ពីងពីង)។







ជាការបន្ថែមចុងក្រោយ តារាសម្តែងស្រីរូបនេះក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បើទោះបីជានាងដឹងថា នឹងទទួលរងការរិះគន់ខ្លាំង ឬតិចពីមហាជនក៏ដូចជាអ្នកគាំទ្រក៏ដោយ គឺនាងជាស្ម័គ្រចិត្តថតដោយខ្លួនឯង៕





*សូមទស្សនាវីដេអូក្នុងខ្សែភាពយន្តថ្មីប្រចាំឆ្នាំរបស់កញ្ញាមានចំណងជើងថា " អ្នកម្នាងយ៉ាង " ដូចតទៅ៖
0 comments:
Post a Comment