
ការស្ទាបអង្អែលចំណុចមួយចំនួននៅលើខ្លួនប្រាណមនុស្សស្រី ងាយនឹងធ្វើឲ្យនាងមានអារម្មណ៍បំផុត ហើយលទ្ធផលនៃការជម្រុញត្រង់កន្លែងទាំងនេះ ធ្វើឲ្យមនុស្សមានចំណង់តណ្ហាផ្លូវភេទ, អារម្មណ៍ពុះកញ្ជ្រោល និងសម្រេចទឹកកាមដល់កំពូលបាន។

តំបន់សម្រើបស្ថិតនៅលើពេញទាំងខ្លួនប្រាណ ហើយតំបន់សម្រើបនីមួយៗអាស្រ័យលើសមត្ថភាពរបស់សរសៃប្រសាទ ដែលធ្វើឲ្យមនុស្សមានក្តីសុខ នៅពេលមានអ្វីមកប៉ះពាល់។

១. សក់
ការយកដៃអ្នកស្ទាបសក់របស់នាងថ្នមៗជាវិធីដ៏អស្ចារ្យមួយអាចជួយជម្រុញអារម្មណ៍នាងបាន។ ការម៉ាស្សាចាប់ពីសៀតផ្ការហូតដល់កញ្ចឹងករបស់នាង នឹងជួយជម្រុញដល់ការបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន ដែលត្រូវបានគេទទួលស្គាល់ថា ជាអ័រម៉ូនធ្វើឲ្យបានការឱបថើបថ្នាក់ថ្នម។ វាធ្វើឲ្យនាងស្រួលខ្លួន និងបង្កើនចំណង់តណ្ហាផ្លូវភេទរបស់នាង។

២. ឆ្អឹងត្រគាក
អ្នកគួរតែយកចិត្តទុកដាក់ត្រង់កន្លែងឆ្អឹងត្រគាករបស់នាងឲ្យបានច្រើនបន្តិច ដោយមិនចាំបាច់រំកិលដល់ទ្វារមាស ពេលអ្នកនៅជាមួយនាង។ អ្នកអាចថើប និងលិតតំបន់ជុំវិញឆ្អឹងត្រគាកនាង ដែលនឹងធ្វើឲ្យនាងមានសម្រើបកាន់តែខ្លាំងឡើង។

៣. ភ្លៅខាងក្នុង
បង្កើនសម្រើបត្រង់ភ្លៅក្នុងរបស់នាងដោយមិនចាំបាច់ចូលទៅដល់តំបន់ទ្វារមាស។ ប្រើដៃរបស់អ្នកស្ទាបអង្អែលភ្លៅក្នុងរបស់នាង រួចឈានទៅរកចំណុចដែលមានក្តីសុខខ្លាំងបំផុត។

៤. ជើង
ការម៉ាស្សាជើងក៏អាចមានប្រសិទ្ធភាពធ្វើឲ្យនាងមានអារម្មណ៍ផងដែរ។ យកប្រេង ឬឡេបន្តិចម៉ាស្សាលើម្រាមជើង, កជើង និងជើងរបស់នាងទាំងសងខាង។ មានមនុស្សស្រីជាច្រើនពេញចិត្តនឹងការបឺតជញ្ជក់ម្រាមជើងនាង ស្របពេលដែលមនុស្សស្រីផ្សេងមិនចូលចិត្ត។

៥. ទងត្រចៀក
អ្នកអាចស្ទាបអង្អែល, ថើប និងខាំទងត្រចៀកនាងច្បិចៗ ព្រោះកន្លែងនេះជាតំបន់ធ្វើឲ្យមានសម្រើបខ្លាំង ហើយមនុស្សស្រីភាគច្រើនពេញចិត្តនឹងការធ្វើបែបនេះ។ ចៀសវាងការប្រើអណ្តាតរុកចូលក្នុងត្រចៀករបស់នាង។

៦. បាតដៃរបស់នាង
មនុស្សតែងតែប្រើដៃដើម្បីផ្តល់ក្តីសុខឲ្យគូស្នេហ៍របស់ខ្លួន។ ទោះបីជាយ៉ាងណា កម្រមានគូស្នេហ៍ណាគិតដល់ ឥទ្ធិពលនៃការកាន់ដៃគ្នាណាស់។ការយកម្រាមដៃអ្នកគូរលើបាតដៃរបស់នាង នឹងធ្វើឲ្យនាងមានសម្រើប ហើយធ្វើឲ្យអ្នកមានអារម្មណ៍ និងយកចិត្តទុកដាក់ចំពោះនាង។

៧. ក្រោយក្បាលជង្គង់របស់នាង
តំបន់នេះជាកន្លែងធ្វើឲ្យមានសម្រើបបំផុត។ ស្ទាបអង្អែល និងថើបថ្នមៗត្រង់ផ្នែកខាងក្រោយក្បាលជង្គង់ ក្រោមសំពត់របស់នាង ក្នុងពេលអ្នកនៅកន្លែងសាធារណៈ នោះប្រាកដជាធ្វើឲ្យនាងមានអារម្មណ៍ពុះកញ្ជ្រោល។ ហើយក៏គួរយកចិត្តទុកដាក់ត្រង់ចំណុចនេះដូចគ្នា នៅពេលអ្នកនៅតែម្នាក់ឯង។

៨. ឆ្អឹងខ្នងរបស់នាង
កាយវិការដាក់ដៃរបស់អ្នកត្រង់ឆ្អឹងខ្នងរបស់នាង នឹងធ្វើឲ្យនាងមានអារម្មណ៍កក់ក្តៅ។ អ្នកអាចថើប ឬលិតត្រង់ឆ្អឹងខ្នងរបស់នាង។ នេះនឹងធ្វើឲ្យចង្វាក់បេះដូងរបស់នាងលោតញាប់។៩. ឆ្អឹងដងកាំបិតត្រូវយកចិត្តទុកដាក់ជាពិសេសត្រង់កន្លែងនេះ នៅពេលនៅលើខ្លួននាងមានខោអាវពេញលេញ, ដោះឡេវអាវរបស់នាង ដើម្បីបង្ហាញឆ្អឹងដងកាំបិតនាង។ អ្នកគួរត្រលប់មកត្រង់តំបន់នេះ នៅពេលអ្នកសម្រាតខោអាវអស់ ដើម្បីរំលឹកនាងពីអារម្មណ៍សម្រើប ពេលអ្នកចាប់ផ្តើមត្រង់កន្លែងនេះ៕

0 comments:
Post a Comment