
ឃ្លីបវីដេអូមួយត្រូវបានបែកធ្លាយនៅលើបណ្ដាញទំនាក់ទំនងសង្គមធ្វើការ ចែករំលែក ហើយត្រូវបានគេហទំព័ររបស់ចិនមួយឈ្មោះ CFC ធ្វើការទម្លាយពីសកម្មភាពដ៏គឃ្លើនពី សំណាក់មន្ដ្រីថ្នាក់ភូមិនៃខេត្ដ Jiangsu ប្រទេសចិន ដែលព្យាយាមចាប់សម្រាតនារីម្នាក់ ដោយគៀបជាប់នឹងចន្លោះភ្លៅរបស់ខ្លួននៅក្នុងភោជនីយដ្ឋាន ក្នុងស្រុកមួយកន្លែង។

ភ្លាមៗបន្ទាប់ពីមានករណីបែកធ្លាយរូបភាពច្រើនសន្លឹកក៏ដូចជា ឃ្លីបវីដេអូច្រើនឃ្លីប យ៉ាងដូច្នេះ គណៈកម្មការទទួលបន្ទុកឃ្លាំមើលវិន័យ និងទណ្ឌកម្មបានផ្អាកសកម្មភាពការងារ ក្រុមកម្មាភិបាល ដោយចាប់ផ្ដើម ធ្វើការស៊ើបអង្កេតឯករាជ្យ ឈានទៅដល់ការចាប់ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងសកម្មភាពដ៏គឃ្លើន ប្រការនេះយកមកផ្ទន្ដាទោសទៅតាមច្បាប់ប្រទេសចិន ។









អានបន្ត ៖ «ស្រីស្អាតម្នាក់ ធ្វើការងារខ្លាំងជាងបុរស ដើម្បីសន្សំលុយទិញផ្ទះ»
នារីទូទៅតែងតែចង់ធ្វើការស្រាលឺ ហើយការងារជាកម្មករសំណង់ និងការងារធ្ងន់ៗតែងតែទុកឲ្យបុរសដែលមានកម្លាំងខ្លាំងជាអ្នកធ្វើ ផ្ទុយទៅវិញនារីម្នាក់នេះ មានទាំងរូបសម្្ផស្សស្រស់ស្អាត បែរជាមកធ្វើការងារធ្ងន់ៗ ស្ទើរតែបុរសមិនអាចធ្វើបានដូចនាង។

នាង Xiao Mei គឺជានារីម្នាក់ដែលមានរូបរាង និងសម្រស់ស្រស់ស្អាត និងជាកូនកាត់ចិនម្នាក់ រស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី បែរជានាងជ្រើសរើសយកការងារសំណង់ និងធ្វើការងារខ្លាំងជាងបុរសថែមទៀត ដោយនាងបានតាំងចិត្តថា នាងធ្វើការងាររាល់ថ្ងៃ គឺនាងមានគោលបំណងដ៏ធំបំផុត ចង់សន្សំលុយទិញផ្ទះមួយ រស់នៅដោយឯករាជ្យ។

ទោះបីជាមនុស្សទូទៅតែងតែមើលឃើញថា នារីភេទមានកម្លាំងទន់ខ្សោយក៏ពិតមែន ប៉ុន្តែសម្រាប់ការងារនេះ គឺនាង Xiao Mei មិនបានប្រើភេទជានារីរបស់នាង ដើម្បីធ្វើឱ្យមិត្តរួមការងារជាប្រុសរបស់នាង ផ្តល់ការងារឱ្យនាងស្រួលៗនោះទេ។ នាងធ្វើការយ៉ាងលំបាក តាមតែអ្វីដែលពួកគេចង់ឲ្យនាងធ្វើ ហើយនាងនៅតែអះអាងថា នាងសប្បាយចិត្ត ក្នុងការធ្វើការងារដូច្នេះ។

នាង Xiao Mei បានលើកគំនរដុំឥដ្ឋ និងខ្សាច់យ៉ាងច្រើន ដែលបង្ហាញថា នាងអាចមានភាពរឹងមាំ ហើយនាងនឹងសម្រេចតាមក្ដីសុបិនរបស់នាង ចង់ទិញផ្ទះ ក្នុងពេលដ៏ឆាប់ខាងមុខនេះ។

ជារៀងរាល់ថ្ងៃ នាងមិនចង់ដាក់បន្ទុកទៅលើឪពុកម្តាយរបស់នាងនោះទេ គឺនាងចង់សន្សំលុយ ដើម្បីទិញផ្ទះ តាមរយៈការធ្វើការតាមអ្វីដែលនាងអាចធ្វើបាន។Xiao Mei ឥឡូវនេះបានក្លាយទៅជាគំរូ ក្នុងបំផុសគំនិតដល់យុវនារីជាច្រើន ដែលចង់បានឯករាជ្យ។

ទោះបីជានាងមានវ័យនៅក្មេងខ្ចី និងមានរូបសម្ផស្សស្រស់ស្អាតយ៉ាងណាក៏ដោយ ក៏Xiao Mei បានបង្ហាញថា ប្រភេទនៃការងារនេះ មិនមែនសម្រាប់តែបុរសទេ ជាពិសេសនៅពេលអ្នកមានក្តីសុបិន ចង់ធ្វើអ្វីមួយ។ នៅក្នុងករណីនេះ នាង Xiao មានក្តីសុបិនតែមួយគត់របស់នាង គឺដើម្បីធ្វើជាម្ចាស់ផ្ទះដែលបានទិញដោយប្រាក់ដែលនាងរកបានដោយលំបាកតែប៉ុណ្ណោះ៕

សូមទស្សនាវីដេអូខាងក្រោម ៖
0 comments:
Post a Comment