
ថៃ៖ នៅថ្មីៗនេះ បានទទួលព័ត៌មានថា មានអ្នកភូមិម្នាក់ ទៅរាវខ្យង នៅក្នុងប្រឡាយទឹកមួយ ជិតស្ពានម័ខវ៉ានរាំងសាន់ ភូមិទី៣ តំបន់ផនមុនី ស្រុកមឿង ខេត្តណាក់ខនណាយុគ ហើយបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះនៅក្នុងទឹកប្រឡាយ។

ការត្រួតពិនិត្យនៅកន្លែងកើតហេតុ បានជួបបុរសម្នាក់ឈរនៅជិតមាត់ប្រឡាយ ហើយសមត្ថកិច្ចបានហៅគាត់ឲ្យចេញឆ្ងាយពីកន្លែងដែលមានគ្រាប់ផ្ទុះ ដើម្បីឲ្យអ្នកជំនាញខាងផ្នែក EOD បានចុះទៅយកគ្រាប់ផ្ទុះនៅក្នុងប្រឡាយទឹកប្រើពេលវេលាស្វែងរកប្រហែល១០នាទី ទើបឃើញគ្រប់ផ្ទុះហើយបាននាំឡើងមកលើដើម្បីត្រួតពិនិត្យ។ចំពោះការត្រួតនិនិត្យនេះ បានឲ្យដឹងថា ជាគ្រាប់សមយុទ្ធដែលនៅជាប់យន្ដហោះសម្រាប់ធ្វើការហ្វឹកហាត់ មានរូបរាងដូចត្រយូងចេក ហើយមានណាំប័រ BDU 33 D/B ទម្ងន់ ៣០គីឡូក្រាម ។

បន្ទាប់ពីសាកសួរលោក វ៉ាន់ ឈ្លើម អាយុ២៦ឆ្នាំ អ្នកស្រុកអុតថានី ជាអ្នកប្រទះឃើញគ្រាប់ផ្ទុះខាងលើ បានឲ្យដឹងថា ខ្លួនបានបបួលមិត្តភក្តិមករាវខ្យងនៅប្រឡាយទឹកនេះ ពេលរាវបានមួយស្របក់ស្រាប់តែភ្ញាក់ខ្លួនព្រើត ពេលដែលបានឃើញគ្រាប់ផ្ទុះមានលក្ខណៈដូចត្រយូងចេក ដោយភ័យខ្លាំងពេកខ្លួនបានបោះចោលទៅក្នុងទឹកហើយរត់ទៅរាយការណ៍ប្រាប់ប្រធានភូមិឲ្យបានជ្រាប ដើម្បីតេហៅប៉ូលីសមកត្រួតពិនិត្យទៅទីតាំងខាងលើ។បន្ទាប់មកសមត្ថកិច្ចបាននាំយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទៅកំទេចចោលនៅខេត្តណាក់ខនណាយុគ ផងដែរ។
ប្រភព LPTkhmer
អានព័ត៌មានថ្មីៗ
ហេតុអ្វីបានជា ឌូបៃ សម្បូរទ្រព្យហូរហៀរម្ល៉េះ? កុំច្រឡំថាដោយសារប្រេងឱ្យសោះ តាមពិតមកពី…
នរណាក៏ដឹងដែរថា ឌូបៃជាទីក្រុងអ្នកមាន តាមរយៈពត៌មាននិងរូបភាពជាច្រើនហូរហែកន្លងមក។ តែប្រិយមិត្តដឹងទេថា ហេតុអ្វីទីក្រុងមួយនេះសម្បូរទ្រព្យសម្បត្តិច្រើនម្ល៉េះ?
ឌូបៃជាទីក្រុងដ៏សំខាន់មួយនៅប្រទេស United Arab Emirates ដែលជាប្រទេសនាំចេញប្រេងឆៅដ៏ធំមួយក្នុងលោក ដោយក្នុងនោះប្រទេសនេះក្ដោបក្ដាប់ការផ្គត់ផ្គង់ប្រេងឆៅលើពិភពលោកដល់ទៅជិត 10 %។


ដោយសារតែហេតុនេះ មនុស្សជាច្រើនយល់ថាទីក្រុងឌូបៃមានអគារខ្ពស់ស្កឹមស្កៃ មានការរស់នៅស៊ីវីល័យរហូតត្រូវបានគេប្រសិទ្ធិនាមថាជាទីក្រុងអ្នកមាន ដោយសារតែប្រាក់ចំណូលបានពីការនាំចេញប្រេងនេះឯង។
តែតាមពិតទៅវាមិនដូច្នោះទាំងស្រុងឡើយ។ ប្រាក់ចំណូលបានពីប្រេងរបស់ឌូបៃសរុបស្មើតែប្រមាណ 7% ប៉ុណ្ណោះនៃប្រាក់ចំណូលសរុបរបស់ឌូបៃ។ ប្រាក់ចំណូលប្រមាណ 90% ទៀតបានមកពីការវិនិយោគធំៗក្នុងឧស្សាហកម្ម និងអចលនទ្រព្យ ដូចជាអគារខ្ពស់ស្កឹមស្កៃ អាកាសចរណ៍ កំពង់ផែ និងទេសចរណ៍ ដោយជាសរុបអាចទាញយកចំណូលចូលទីក្រុងនេះដល់ទៅ 100 ពាន់លានដុល្លារអាមេរិក។


ចំណែកមូលហេតុដែលនាំឱ្យមានការងាកទៅវិស័យវិនិយោគដ៏ជោគជ័យនេះអាចជាឥទ្ធិពលពីលោកខាងលិចដែលត្រូវបានអ្នកដឹកនាំរបស់ឌូបៃជឿជាក់និងអនុវត្តតាម។ កាលណោះនៅអំឡុងឆ្នាំ 1980 អ្នកដឹកនាំឌូបៃប្រមើលឃើញរួចជាស្រេចថា ពួកគេមិនអាចរំពឹងលើតែប្រេងមួយមុខនោះទេ ដោយសារវាជាធនធានដែលអាចនឹងរលាយអស់នៅអនាគតខាងមុខ។

ហេតុនេះទើបពួកគេចាប់ផ្ដើមក្រាលមូលដ្ឋានសេដ្ឋកិច្ចដ៏រឹងមាំ និងយូរអង្វែងមួយគឺអចលនទ្រព្យដែលសព្វថ្ងៃជាឆ្អឹងខ្នងសំខាន់របស់ទីក្រុងនេះ។ មកទល់សព្វថ្ងៃនេះ ឌុយបៃបានក្លាយជាបណ្ដុំនៃសំណង់អគារខ្ពស់ៗ និងទំនើបៗលើលោកដោយក្នុងនោះ អគារខ្ពស់ជាងគេលើលោក Burj Khalifar ក៏ស្ថិតនៅទីនេះដែរ៕
















0 comments:
Post a Comment