
ពេលខ្លះបើយើងព្រងើយកន្តើយជាមួយស្នេហាវាក៏អាចកាន់តែធ្វើឲ្យឆ្ងាយទៅៗដែរ ដូច្នេះគួរតែមានសកម្មភាពអី។ ស្នេហាមួយអាចទទួលបានជោគជ័យក៏មិនមែនជារឿងងាយស្រួលប៉ុន្មានដែរ ព្រោះពេលខ្លះអ្វីៗអាចនឹងផ្លាស់ប្ដូរ បែបនេះហើយអ្នកគួរតែមានវិធីដើម្បីធ្វើឲ្យស្នេហាអ្នកកាន់តែរីកចម្រើន ៖

១. គិតពីចំណុចល្អៗរបស់គាត់ ៖ យកប៊ិចមកសរសេរពីចំណុចល្អរបស់គាត់ ហើយអ្វីដែលធ្វើឲ្យអ្នកលង់ស្រឡាញ់គាត់ ។ ពេលដែលអ្នកគិតអ្វីដែលល្អ នោះអារម្មណ៍ និងទឹកចិត្តដែលអ្នកមានលើគាត់ក៏ល្អទៅតាមនោះដែរ។ បើអាចចៀសវាងគិតរឿងមិនល្អបាននោះរឹតតែល្អ ព្រោះមនុស្សក៏មិនអាចមិនចេះខុសដែរ។

២. មានដំណើរកម្សាន្តរួមគ្នាដែលអ្នកប្រាថ្នា ៖ ការដើរកម្សាន្តគឺល្អបំផុតសម្រាប់បណ្ដុះមនោសញ្ចេតនា និង ការស្រឡាញ់របស់អ្នកឲ្យកាន់តែល្អឡើង។ វាថែមទាំងឲ្យអ្នកសម្រាកពីភាពស្មុគស្មាញ និង មានពេលវេលា ការចងចាំល្អៗជាមួយគ្នាទៀតផង។

៣. ចម្អិនអាហាររួមគ្នា ៖ ការចម្អិនអាហាររួមគ្នាគឺបានបង្ហាញពីភាពផ្អែមល្ហែមរបស់មនុស្សពីរនាក់ ម្យ៉ាងទៀតវាជំរុញឲ្យស្នេហាអ្នកកាន់តែស្និទ្ធស្នាល និង រស់រវើក ដូច្នេះវាពិតជាល្អខ្លាំងណាស់បើសិនជាអ្នកមានពេលវេលាបែបនេះ។

៤. សរសេរសំបុត្រស្នេហាទៅកាន់គាត់ ៖ អ្នកមិនអាចយកទូរស័ព្ទ ឬ កុំព្យូទ័រមកជំនួសការសរសេរដៃឡើយ ទោះបីសម័យកាលកាន់តែទំនើបមែន ប៉ុន្តែបើអ្នកអាចសរសេរសំបុត្រទៅកាន់គាត់វាពិតជារំភើប និង អស្ចារ្យបំផុតសម្រាប់ស្នេហារបស់អ្នក។

៥. ថតរូបជាមួយគ្នា ហើយ រក្សាទុក ៖ រូបថតគឺជាការចងចាំ និង អនុស្សាវរីយ៍ដ៏ល្អបំផុតសម្រាប់គូស្នេហ៍ ដូច្នេះអ្នកគួរតែថតរូបស្អាតៗ ជាមួយគ្នា ហើយពេលដែលអ្នកមើលវាអ្នកនឹងកាន់តែស្រឡាញ់គ្នាថែមទៀត។ស្រឡាញ់គ្នាគួរតែមានរឿងល្អៗជាមួយគ្នាច្រើន មិនមែនមានតែរឿងសោះកក្រោះ និងឈ្លោះប្រកែកគ្នានោះទេ ។

ជិវិតនិងសង្គម
0 comments:
Post a Comment