Friday, February 9, 2018

Ruby កូនស្រីជំទាវ លី យ៉ាណា នៅតូចសោះ តែមានដុងសិល្បៈ មិនចាញ់ម្តាយ !



ក្រោយបញ្ចប់ជីវិតសិល្បៈអតីតតារាបង្ហាញម៉ូតអ្នកនាង លី យ៉ាណា ក៏មានជោគវាសនាដ៏ល្អ ដោយបានក្លាយទៅជាភរិយារបស់លោកឧកញ៉ា ហុង ពីវ។




ហើយពេលរៀបការរួចអ្នកនាង លី យ៉ាណា ក៏បានក្លាយទៅជាលោកជំទាវ រស់នៅលើគំនរទ្រព្យសម្បត្តិ និងមានកូនស្រីគួរឱ្យស្រលាញ់ម្នាក់ផងដែរឈ្មោះ រ៉ូប៊ី (Ruby)។



បច្ចុប្បន្ននេះ Ruby ក៏ចម្រើនវ័យកាន់តែធំផងដែរ ព្រមទាំងមានមុខមាត់គួរឱ្យក្នាញ់ ទទួលបាននូវការស្រលាញ់យ៉ាងខ្លាំងពីមនុស្សនៅជុំវិញខ្លួន ជាច្រើននាក់ទៀតផង។



ទន្ទឹមនឹងនេះ Ruby ក៏មានទេពកោសល្យពិសេសកាត់តាមម្តាយដែរ ព្រោះកាលពីម្សិលមិញនេះនៅលើអ៊ីនស្តារក្រាមរបស់លោកជំទាវ លី យ៉ាណា បានបង្ហោះនូវរូបភាពស្រីតូច រ៉ូប៊ី ឈរកាច់ចង្កេះ ផ្អៀងខ្លួន ដូចជាតារាបង្ហាញម៉ូតជំនាញម្នាក់យ៉ាងដូច្នោះដែរនៅខាងមុខឡាន។



មិននឹកស្មានថា នៅតូចប៉ុណ្ណឹងសោះ កូនស្រីជំទាវ លី យ៉ាណា និងលោក ឧកញ៉ា ហុង ពីវ មានដុងសិល្បៈជាតារាម៉ូដែលនៅក្នុងខ្លួនតាំងពីដើម មិនឱ្យចាញ់ម្តាយរបស់ខ្លួននោះទេ៕











0 comments:

Post a Comment