Saturday, February 10, 2018

ហួសចិត្តណាស់ ! ហេតុតែចង់ឈ្នះ iPhone X ក្មេងស្រីឈាមរាវម្នាក់ សុខចិត្តរាំស្រាតនៅកណ្តាលក្លឹបរាត្រី តែលទ្ធផលចុងក្រោយ… (មានវីដេអូ)



រុស្ស៊ី៖ និស្សិតស្រីវ័យជំទង់ម្នាក់ ត្រូវបានខាងមហាវិទ្យាល័យបណ្តេញចេញភ្លាមៗ ក្រោយបែកធ្លាយវីដេអូឃ្លីប រាំអាក្រាតកាយនៅក្នុងក្លឹបរាត្រី។




បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា យុវតីខាងលើនេះ ត្រូវបានគេស្គាល់ថា ជានិស្សិតស្រី និងជាសិក្ខាកាមគ្រូបង្រៀនវ័យក្មេងម្នាក់ ឈ្មោះថា Yevgenya S មានអាយុ១៩ឆ្នាំ។ នៅយប់ថ្ងៃកើតហេតុ នាងបានចូលទៅលេងនៅក្នុងក្លឹបរាត្រីមួយកន្លែង ក្នុងតំបន់ Troitsk ប្រទេសរុស្ស៊ី។



នៅក្នុងក្លឹបរាត្រីនោះ គេបានបង្កើតនូវកម្មវិធីសប្បាយៗ ក្នុងលក្ខខណ្ឌប្រសិនណាបើនរណាហ៊ានរាំស្រាត ដោះសម្លៀកបំពាក់ចេញពីខ្លួនអស់ នឹងក្លាយជាអ្នកឈ្នះ ទទួលបានទូរស័ព្ទដៃស៊េរីទំនើបចុងក្រោយ iPhone X មួយគ្រឿងភ្លាម។



កំពុងតែស្រវឹងស្រឿងផង ណាមួយចង់ឈ្នះបាន iPhone X ទៀតនោះ ទីបំផុត Yevgenya នាងក៏បានសម្រេចចិត្តចូលលេងនឹងគេ ស្រាតអស់សម្លៀកបំពាក់នៅបរិវេណខាងលើ សល់តែខោក្នុងមួយគត់ រួចឈរអោបដៃបិទបាំង ដើមទ្រូងរបស់នាងតែប៉ុណ្ណោះ។



ប៉ុន្តែផ្ទុយទៅវិញ ទីបំផុត Yevgenya នាងបានត្រឹមតែទទួលរងនូវភាពអាម៉ាស់ ចាញ់បោកគេ ដោយទទួលបានទូរស័ព្ទអន់តម្លៃថោកមួយគ្រឿង ហើយថែមទាំងត្រូវបានគេលួចថត យកទៅបង្ហោះចែកចាយតែប៉ុណ្ណោះ។



អ្វីដែលកាន់តែអាម៉ាស់ ជាងនេះទៅទៀតនោះ នាងថែមទាំងត្រូវបានខាងសាលាបណ្តេញចេញ ក្រោយបែកធ្លាយវីដេអូឃ្លីបមួយនេះ បង្ហោះព្រោងព្រាតលើអ៊ីនធើណែត។នាង Yevgengya និយាយថា «ពួកយើងគ្រាន់តែផឹកស៊ីរាំលេងសប្បាយ ហើយបន្ទាប់មកប្រកួតភ្នាល់គ្នា លេងហ្គេមតែប៉ុណ្ណោះ។ ដំបូងឡើយមានតែប្រុសៗទេ ដែលចាប់ផ្តើមចេញមុខហ៊ាន ប្រកួតលេងហ្គេមមួយនេះមុនគេ (ដោះសម្លៀកបំពាក់) ទើបក្រោយមកដល់វេនរបស់នាងម្តង» ។



អ្នកស្រី Elena ត្រូវជាម្តាយរបស់និស្សិតស្រីវ័យក្មេងខាងលើនេះ ក៏បានឲ្យដឹងផងដែរថា កូនស្រីរបស់គាត់ធំពេញវ័យគ្រប់គ្រាន់ ចេះសម្រេចចិត្ត និងអាចធ្វើអ្វីចេះគិតគូរ បានដោយខ្លួននាងហើយ ប៉ុន្តែគ្រាន់តែថាពេលខ្លះ នាងធ្វើតាមតែបង្គាប់បញ្ជាអ្នកដទៃតែប៉ុណ្ណោះ។«នាងមិនមែនអាយុ១៥ឆ្នាំដូចកូនក្មេងទៀតទេ ដូច្នេះនាងមានខួរក្បាលចេះគិតហើយ» ។ អ្នកស្រី Elena និយាយ ៕
សូមទស្សនាវីដេអូខាងក្រោម ៖








Related Posts:

0 comments:

Post a Comment