
មុនពេលយើងចាប់ផ្តើមរួមភេទ យើងតែងតែតក់ក្រហល់ចង់ដឹងពីអារម្មណ៍ពេលនោះ ។
មេរៀនក្នុងជីវិតមិនមែនគ្រប់យ៉ាងសុទ្ធតែមានក្តីសុខទាំងអស់ទេក្រោយពេលរួមរ័ក្សរួច ។ ខាងក្រោមនេះជារឿងរ៉ាវខ្លះៗអាចកើតឡើងក្រោយប្រព្រឹត្តិរឿងលើគ្រែ៖

ក្រហាយ និងរមាស់ពេលនោម
ក្រោយរួមភេទរួច ស្ត្រីជាច្រើនតែងតែជួបនឹងអាការៈក្រហាយ និងរមាស់ពេលនោម ។ ត្រូវចាំថា ប្រហោងទ្វារមាស និងបង្ហួរនោមអាចនឹងរលាកដោយសារការកកិតនៃស្រោមអនាម័យ លិង្គ ឬទឹករំអិលខ្លួនឯង។ វានឹងបាត់ទៅវិញក្រោយរយៈពេល២-៣ម៉ោងទៅ២-៣ថ្ងៃ ។

ត្រូវការចូលបន្ទប់ទឹក
ក្នុងពេលសម្រុកចូលទ្វារមាស លិង្គអាចជម្រុញដល់ឆ្តេញ ។ នេះបណ្តាលឱ្យអ្នកឈឺនោម ។ ហើយវាក៏អាស្រ័យលើការប្រើក្បាច់សិចរបស់អ្នកទាំង២ និងផលប៉ះពាល់ដល់អារម្មណ៍ស្ត្រី ។
ចេញឈាមតិចៗ
ស្ត្រី១/១០ជួបនឹងអាការៈចេញឈាមតិចៗតាមទ្វារមាសក្រោយពេលរួមភេទ ។ តាមធម្មតាវានឹងប្រសើរឡើងវិញក្រោយរយៈពេល១-២ថ្ងៃ ។ យើងទាំងអស់គ្នាក៏ដឹងហើយថា បញ្ហានេះអាចកើតឡើងពេលរួមភេទដំបូង តែវាក៏អាចកើតឡើងនៅពេលក្រោយផងដែរ ។

ឈឺចាប់ក្នុងពោះ
បន្ទាប់ពីបាញ់ទឹកកាមរួច អាងត្រគាក ពោះវៀននឹងឈឺតិចៗដោយសារទទួលសម្ពាធពីរំញ័រចលនាពេលរួមភេទ ៕

អានបន្តទៀត ៖ រួមរ័ក្សលើយន្តហោះ ថ្ងូរផ្អើល អស់អ្នកដំណើរ
អង់គ្លេស៖ នារីជនជាតិ អង់គ្លេសម្នាក់ អាយុ ២០ឆ្នាំ ត្រូវបានចាប់ខ្លួន បន្ទាប់ពីបំពានច្បាប់ នៅលើយន្តហោះ ដោយសារនាងបានរួមរ័ក ជាមួយ បុរសម្នាក់ ដែលនាងទើបនឹងស្គាល់ ជាអ្នកធ្វើដំណើរ ដូចគ្នា នៅក្នុងបន្ទប់ទឹក ខណៈឪពុកម្តាយ របស់នាង ក៏កំពុងធ្វើដំណើរ ជាមួយនាងដែរ។

នារីដែលត្រូវបាន ចាប់ខ្លួននេះ ជាភ្ញៀវទេសចរណ៍ ដែលមានភាពស្រវឹង នាងបានធ្វើដំណើរ រយៈពេល ១១ម៉ោង តាមជើងហោះហើរ Virgin Atlantic ចេញដំណើរពី ទីក្រុង Gatwick ចក្រភពអង់គ្លេស ទៅកាន់រដ្ឋ Las Vegas សហរដ្ឋអាម៉េរិក កាលពីសប្តាហ៍មុន ដោយបុរស ជាដៃគូរួមរ័ក ជាមួយនាងនោះ បានអង្គុយ នៅជាប់នឹងនាង។

គូស្នេហ៍ទាំងពីរនាក់ មានការខកចិត្តយ៉ាងខ្លាំង ដែលបន្ទប់ទឹកយន្តហោះ មានសម្លេង ចេញមកក្រៅ ធ្វើឲ្យអ្នកធ្វើដំណើរ ប្តឹងពួកគេ ដោយសារ សម្លេងថ្ងូរ ឭចេញមកពីក្នុងបន្ទប់ទឹក។

អ្នកដំណើរម្នាក់ ដែលបានឃើញ ហេតុការណ៍បានឲ្យដឹងថា «នាងបានចាប់ផ្តើម មានអារម្មណ៍ផ្លូវភេទ ជាមួយបុរសម្នាក់ ដែលអង្គុយជាប់នាង។ បន្ទាប់មក ពួកគេទាំងពីរ បាននាំគា្នចូល ទៅក្នុងបន្ទប់ទឹក ក្រោយមកក៏ឮសម្លេងថ្ងូ រចេញមកក្រៅតែម្តង ធ្វើឲ្យសហសេវិក នៅលើយន្តហោះ ចាក់សោរទ្វារ ក៏បានធ្វើពួកគេកំពុងរួមរ័ក»។

បន្ទាប់ពីមានហេតុការណ៍នេះ កើតឡើង នារីខាងលើត្រូវបានប៉ូលិស ធ្វើការសាកសួរ ហើយត្រូវបានដោះលែង ដោយការព្រមាន មុនពេលនាងបន្ត ដំណើរកម្សាន្ត ទៅកាន់រមណីយដ្ឋាន Nevada សហរដ្ឋអាមេរិក៕

0 comments:
Post a Comment