Sunday, February 11, 2018

អីយ៉ា…លើកទី១ ហើយដែល សុគន្ធ និសា ចេះសម្ញែងរបស់មួយនេះ ក្នុងបណ្តាញសង្គម !



ពិធីមង្គលការរបស់ តារាស្រីជួរមុខ អ្នកនាង សុគន្ធ និសា ទើបតែបញ្ចប់ទៅយ៉ាងអស្ចារ្យ នាពេលប៉ុន្មានអាទិត្យមុននេះ ដោយមានការចូលរួម យ៉ាងច្រើនកុះករពីភ្ញៀវកិត្តិយស គ្រប់លំដាប់ជាន់ថ្នាក់ទាំងអស់។








ជាពិសេស គ្រាន់តែរៀបការ មិនបានប៉ុន្មានថ្ងៃផង សុគន្ធ និសា ក៏បានសម្ញែងចិញ្ចៀនពេជ្រ ដែលស្វាមីជូនក្នុងថ្ងៃពិសេស លើបណ្ដាញសង្គម(IG)។



អ្វីដែលកាន់តែចាប់អារម្មណ៍នោះ ចំពោះទំហំពេជ្រ នៃចិញ្ចៀននេះ ពិតជាមានតម្លៃថ្លៃមិនធម្មតានោះទេ ព្រោះជារបស់បញ្ចាំស្នេហ៍ដូច្នេះ  ចង់មិនចង់ ពួកគេ មុខជារើស យកចិញ្ចៀន ដែលសាកសមសម្រាប់ ថ្ងៃមង្គលនេះហើយ។



គួរបញ្ជាក់ដែរថា នេះជាលើកទីមួយហើយ ដែលតារាស្រីល្បីឈ្មោះ សុគន្ធ និសា បង្ហោះវត្ថុដែលមានតម្លៃបែបនេះ ក្នុងបណ្ដាញសង្គម  ព្រោះជារឿយៗអ្នកនាង កម្រ បង្ហាញសម្ភារៈនិយម បែបនេះណាស់ ៕







អត្ថបទអានបន្ត៖

ឃើញឈុតមួយតួខ្លួនYayaសាមញ្ញៗមែន តែកុំមើលតម្លៃ អាចទិញឡានថ្មីបានមួយគ្រឿង!





ថ្មីៗនេះ តារាសម្តែងស្រីកំពុងល្បីល្បាញប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ កញ្ញា 

Yaya Urassaya 

បានចូលរួមក្នុងកម្មវិធី Fan Meeting ចុះហត្ថលេខាលើប្រតិទិនប្រចាំឆ្នាំ២០១៨។ ដោយនៅក្នុងនោះ ក៏មានវត្តមាន របស់តារាល្បីៗប្រចាំប៉ុស្តិ៍លេខ៣ ដូចជាលោក 

Nadech

 កញ្ញា 

Kimberley 

លោក 

Mark 

កញ្ញា 

Margie 

និងតារាជាច្រើនរូបផ្សេងទៀត ក៏បានចូលរួមចុះហត្ថលេខានៅក្នុងកម្មវិធីនេះផងដែរ។




យ៉ាងណាមិញ ក្នុងនោះ អ្នកគាំទ្ររបស់តារាស្រី 
Yaya

 ក៏បានចាប់អារម្មណ៍ជាពិសេសទៅលើ រូបសម្រស់នាងផងដែរ។ ដោយនាអំឡុងពេលចូលរួមកម្មវិធីកញ្ញា 

Yaya

 បានស្លៀកនូវសម្លៀកបំពាក់បែប ឈុតសាមញ្ញៗ ជាមួយនឹងម៉ូតសក់ក្រង ដែលមើលទៅសាមញ្ញប៉ុន្តែស្រស់ស្អាត និងគួរឲ្យស្រលាញ់។








ជាការពិតណាស់ មើលទៅកាន់ឈុតនិងគ្រឿងតុបតែងខ្លួនរបស់ 
Yaya

 អាចនិយាយបានថាធម្មតាៗ ប៉ុន្តែបើនិយាយពីតម្លៃវិញស្ទើរតែដាច់ផ្ងារតែម្តង។




នេះបើយោងតាមតារាង រាយតម្លៃនៃគ្រឿងតុបតែងខ្លួនរបស់ 
Yaya

 បានឲ្យដឹងថា ឈុតដែលនាងស្លៀកនេះ ជាប្រ៊េនរបស់

 Louis Vuitton (LV)

 ប្រភេទ Monogram Printed Cape មានតម្លៃ 

១,៥១០

ដុល្លារ រីឯស្បែកជើងវិញមានតម្លៃ 

១,០៩២

ដុល្លារ។ ដោយឡែកសម្រាប់នាឡិកាដៃវិញ គឺថាតម្លៃញាក់សាច់តែម្តង ដែលជានាឡិកាដៃប្រ៊េន 

Patek Philippe

 ប្រភេទPatek Phillipe 7018/1A មានតម្លៃរហូតទៅដល់

 ២៩,៤១០

ដុល្លារឯណោះ។




តួយ៉ាង បើបូកសរុបតម្លៃនៃគ្រឿងទាំងអស់នេះចូលគ្នាវិញ យ៉ាងហោចណាស់ ក៏អាចទិញរថយន្តស៊េរីថ្មីបានមួយគ្រឿងដែរ៕



0 comments:

Post a Comment