
(តារាថៃ)៖ ថ្មីៗនេះ នាង ជេស៊ី វ៉ាត ដែលជាតារាថៃ កំពុងតែមានកាាចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនទូទៅនៅប្រទេសថៃ ពិសេសបុរសៗថៃ តែម្តង ។ ដោយឡែកក្នុងនោះ តារាថៃ សម្ផស្សដ៏សិចស៊ីរូបនេះ ក៏មានបុរសៗអ្នកមានលុយ ជះលុយលើនាងដើមតែឡើងគ្រែសប្បាយជាមួយគ្នាសឹងតែរាប់ភ្លេច ។ នាងមិនសប្បាយចិត្តនោះទេដែលថាមានពាក្យចរចាមរាមថា «មានមនុស្សទិញនាងទៅដេកជាមួយ»។ ពត៌មានមួយនេះបានធ្វើឲ្យនាងប្រតិកម្មយ៉ាងខ្លាំងហើយនាងបានចេញមុខបកស្រាយថា៖

«ធ្លាប់ធ្វើការងារគ្រប់បែបយ៉ាង តែជាការងារសុច្ចរិត មិនមែនការងារថោកទាបនោះទេ ហើយក៏មិនដែលធ្លាប់ធ្វើការងារលក់ខ្លួននោះដែរ ។ ទ្រាំមកយូរហើយច៎ា!!! ជាមួយនឹងពត៌មាននេះ ពេលដំបូងក៏ បណ្ដោយទៅ ព្រោះយើង មិន បានធ្វើពិតមែន ទើបគិតថាវាជារឿងគួរអោយអស់សំណើច តែនេះចាប់ផ្ដើមលែងអស់សំណើចហើយច៎ា មានមនុស្សដល់ថ្នាក់មកបង្ហោះរកខ្លួនខ្ញុំដល់ថ្នាក់នេះ។ ទោះបីមិនចេញមកបង្ហោះអ្នកក៏នៅតែតាមមករករឿងស្រាប់ទៅហើយ»។ ជេស៊ី វ៉ាត ក៏បានប្រកាសថា ធ្លាប់ទិញខ្ញុំទៅដេកជាមួយ តែខ្ញុំសូមប្រាប់ថាមិនដែលទទួលការងារដែលហៅថាលក់ខ្លួនឡើយ!!! ធ្លាប់ធ្វើការជាអ្នកចម្រៀងហាងកាហ្វេ អ្នករាំស៊ិចស៊ី អ្នកកំដរភ្ញៀវ តែមិនបានមានន័យថាត្រូវធ្លាប់លក់ខ្លួនទេ។ អ្នកណាធ្លាប់ទិញខ្ញុំទៅដេកជាមួយ មកអះអាងតតាំងជាមួយខ្ញុំ អោយគ្រប់គ្នាក្នុងបណ្ដាញសង្គមឃើញតែម្ដងច៎ា បើអ្នកធ្លាប់ទិញគេត្រូវហ៊ានមកនិយាយអោយច្បាស់ ។ អោយពួកមនុស្សដែលធ្វើអោយខ្ញុំខូចឈ្មោះ ខ្ញុំប្រាកដជារករឿងអោយដល់ទីបំផុត»




0 comments:
Post a Comment