
ឲ្យតែការមានផ្ទៃពោះរបស់អ្នកកំពុងតែមានសុខភាពប្រក្រតីធម្មតា អ្នកអាចរួមភេទតាមចិត្តដែលអ្នកចង់។ ប៉ុន្តែអ្នកប្រហែលជាមិនចង់ប្រព្រឹត្តិនោះទេ៖ដំណាក់កាលមានផ្ទៃពោះបីខែដំបូង៖

មានបំរែបំរួលអរម៉ូន, អស់កម្លាំង និងអាការៈចង់ក្អួត ព្រោះអាចធ្វើឲ្យចំណង់ផ្លូវភេទត្រូវធ្លាក់ចុះ។ក្នុងកំឡុងពេល៦ខែ៖ លំហូរឈាមទៅកាន់សរីរាង្គភេទមានការកើនឡើង ហើយដើមទ្រូងចាប់ផ្តើមមានសម្រើបផ្លូវភេទ។ក្នុងកំឡុងពេល៩ខែ៖

ចាប់ផ្តើមឡើងទម្ងន់, ឈឺខ្នង និងមានអាការៈផ្សេងទៀតអាចធ្វើឲមានសំណើមលើប្រដាប់ភេទ។ប៉ុន្តែមានហេតុផលជាច្រើនដែលធ្វើឲការរួមភេទក្នុងកំឡុងពេលមានផ្ទៃពោះអាចមានក្តីសុខកាន់តែច្រើនឡើង បើទោះបីជាអ្នកធ្វើវាបានតិចតួចក៏ដោយ។ ទឹករំអិលក្នុងទ្វារមាសចាប់ផ្តើមកើនឡើង។តើការរួមភេទក្នុងកំឡុងពេលមានផ្ទៃពោះអាចបណ្តាលឲរលូតកូនដែរទេ?

- ជាធម្មតាការរលូតកូនទាក់ទងនឹងភាពមិនប្រក្រតីរបស់ក្រូម៉ូស្យូម ឬបញ្ហាផ្សេងទៀតទាក់ទងនឹងការលូតលាស់របស់ទារក។- ប៉ុន្តែយល់ល្អគួរតែជៀសវាងការរួមភេទនៅ៣ខែដំបូង (១២សប្តាហ៏), បើទោះបីជាឱកាសនៃការរលូតកូនមានតិចតួចក៏ដោយ តែអាចមានករណី ២ទៅ ៣អាចកើតមានឡើង។ - យល់ល្អគួរតែជៀសវាងការរួមភេទនៅ ៣ខែចុងក្រោយ ព្រោះអាចធ្វើឲរហែកភ្នាស បណ្តាលឲទារកកើតកូនមិនគ្រប់ខែ។

តើការរួមភេទក្នុងកំឡុងពេលមានផ្ទៃពោះអាចប៉ះពាល់ដល់ទារកដែរទេ?ការលូតលាស់របស់ទារកត្រូវបានការពារដោយទឹករាវនៅក្នុងស្បូនរបស់អ្នក និងបំពង់ស្លេស្មដែលអាចជួយរាំងខ្ទប់កស្បូនរបស់អ្នកនៅពេលមានផ្ទៃពោះ។ សកម្មភាពរួមភេទនឹងមិនប៉ះពាល់ដល់ទារកក្នុងផ្ទៃរបស់អ្នកឡើយ។តើក្បាច់ពិសេសៗអ្វីខ្លះដែលត្រូវប្រើនៅពេលមានផ្ទៃពោះ?

- ឲតែធ្វើទៅអ្នកអាចមានក្តីសុខ ក្បាច់ពិសេសណាក៏បាន- នៅពេលអ្នកកំពុងមានផ្ទៃពោះ ធ្វើការពិសោធន៏ដើម្បីស្វែងរកក្បាច់ពិសេសបំផុត- ក្រៅពីការដេកលើខ្នង អ្នកប្រហែលជាចង់ដេកជាប់នឹងដៃគូរបស់អ្នកម្ខាង ឬប្រើក្បាច់នៅពីលើដៃគូរបស់អ្នក ឬក៏នៅទល់មុខដៃគូរបស់អ្នក។

ក្បាច់សិចដែលមានសុវត្ថិភាពនៅពេលមានផ្ទៃពោះស្ត្រីនៅពីលើ៖ ធ្វើបែបនេះអាចឲអ្នកគ្រប់គ្រងជម្រៅនៃការរុកចូលទ្វារមាស និងចលនាពិសេសៗបានបុរសនៅពីក្រោយ៖ អាចឱ្យលិង្គរុកចូលចន្លោះភ្លៅរបស់អ្នក និងរុកចូលពីក្រោយអ្នក។ក្បាច់ច្រត់ដៃ និង ជង្គង់៖ នេះជាក្បាច់ពិសេសបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះដើម្បីកុំឲដាក់សម្ពាធលើពោះខ្លាំងពេក ។



អានបន្ត ៖មនុស្សស្រីអសមត្ថភាពផ្លូវភេទ ថ្នាំសម្រើបធម្មជាតិនេះ អាចជួយនាងបាន!
មិនចាំបាច់ត្រូវរកមើលថ្នាំ ឬផ្លាស់ប្តូរអ័រម៉ូន ដើម្បីព្យាបាលបញ្ហាអសមត្ថភាពផ្លូវភេទអ្វីទៀតឡើយ។ ឱសថធម្មជាតិព្យាបាលបញ្ហាអសមត្ថភាពផ្លូវភេទអាចជួយដល់ស្ត្រីបាន ដោយមិនចាំបាច់ប្រើសារធាតុគីមីឡើយ។

ធ្វើលំហាត់យូហ្គាយូហ្គាអាចជួយពង្រឹងរាងកាយ និងចិត្ត ដើម្បីកាត់បន្ថយភាពតានតឹង។ យោងតាមការសិក្សាថ្មីមួយដែលបានចេញផ្សាយក្នុងទស្សនាវដ្តីឱសថផ្លូវភេទបានឱ្យដឹងថា ការធ្វើយូហ្គាបានទៀងទាត់អាចជួយបង្កើនចំណង់តណ្ហាផ្លូវភេទរបស់ស្ត្រី។

ក្រោយរយៈពេលត្រឹមតែ ១២សប្តាហ៍ បន្ទាប់ពីធ្វើយូហ្គា, ដំណើរនៃការរំលាយអាហារ និងលំហូរឈាមពេញទាំងខ្លួនប្រាណនឹងកាន់តែប្រសើរឡើង ជាពិសេសសរីរាង្គត្រគាក ដូច្នេះមានការពង្រឹងច្រើនទៅលើសម្រើប បង្កើនការបញ្ចេញជាតិប្រេង។

អាហារពេលល្ងាចដ៏រ៉ូមែនទិចប្រសិនបើអ្នកចង់បង្កើនចំណង់តណ្ហាផ្លូវភេទ ជួបគ្នាញ៉ាំអាហារពេលល្ងាចជាមួយគ្នា។ ជាទូទៅ អាហារសមុទ្រជាអាហារដ៏ល្អបំផុតជួយបង្កើនចំណង់តណ្ហាផ្លូវភេទ ព្រោះវាមានផ្ទុកនូវអាស៊ីតខ្លាញ់អូមេហ្គា-៣។វត្តមាននៃអាស៊ីតអាមីណូក្នុងអាហារអាចជួយបង្កើនអ័រម៉ូនតេសតូស្តេរ៉ូន អ័រម៉ូនភេទ ទាំងបុរស និងស្ត្រី។

ហើយរុក្ខជាតិហិរមួយចំនួនដូចជា បន្លែសឺលើរី ក៏អាចជួយបង្កើនចំណង់តណ្ហាផ្លូវភេទរបស់ស្ត្រីផងដែរ។អាហារមួយចំនួនដូចជា ផ្សិតលាយជាមួយស្រាអាចជួយឱ្យរាងកាយបញ្ចេញអារម្មណ៍ជម្រុញដល់សភាវគតិនៃផ្លូវភេទ។

ឬត្រសក់ និងដើមឈើអែមអាចជួយបង្កើនក្តីសុខពេលរួមភេទរបស់ស្ត្រី។ស្រាក្រហមតាមការសិក្សាលើស្ត្រីចំនួន ៧៩៨នាក់បានបង្ហាញថា ទទួលទានស្រាក្រហម ១កែវជាប្រចាំនឹងជួយបង្កើនចំណង់តណា្ហផ្លូវភេទ ពង្រឹងដល់ទឹករំអិលក្នុងទ្វារមាស និងមុខងារផ្លូវភេទ ព្រមទាំងការសម្រេចទឹកកាមរបស់ស្ត្រី។

កាហ្វេក៏ត្រូវបានគេចាត់ទុកថា ជាថ្នាំសម្រើបដែរ។ វាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយឱ្យសម្រស់ក្មេងជាងវ័យ និងបង្កើនចំណង់តណ្ហាផ្លូវភេទ។នំសូកូឡាខ្មៅយោងតាមការស្រាវជ្រាវបានបង្ហាញថា ស្ត្រីដែលទទួលទាននំសូកូឡាជារៀងរាល់ថ្ងៃ អាចជួយពង្រឹងចំណង់តណ្ហាផ្លូវភេទ។សូកូឡាមានផ្ទុកនូវធាតុគីមីម្យ៉ាងហៅថា ផេនីធីឡាមីន (phenethylamine) អាចជួយសម្រួលអារម្មណ៍របស់ស្ត្រី កម្ចាត់ជាតិពុលចេញពីក្នុងខ្លួន និងធ្វើឱ្យអារម្មណ៍កាន់តែរីករាយ។

វាបញ្ចេញនូវសារធាតុសេរ៉ូតូនីនជួយកាត់បន្ថយភាពតានតឹង កាត់បន្ថយភាពរាំងស្ទះ និងជម្រុញដល់ចំណង់តណ្ហាផ្លូវភេទ។ម៉ាស្សាដោយប្រើប្រេងធម្មជាតិឈានចូលដល់ស្ត្រីវ័យ ៤០ឆ្នាំ វាជាពេលត្រូវសិក្សាឡើងវិញពីក្តីស្រឡាញ់ជាមួយគ្នា ការម៉ាស្សាថ្នមៗ។

កម្តៅខ្លួនប្រាណជាមួយនឹងប្រេង អាចជួយបង្កើនអារម្មណ៍ និងភាពកក់ក្តៅ អាចជួយបង្កើនចំណង់តណ្ហាផ្លូវភេទរបស់ស្ត្រី បង្កើនសម្រើប និងក្តីសុខនៅពេលរួមភេទ។ប្រេងមួយចំនួនមានផ្ទុកនូវអាស៊ីតហ្គាម៉ា-លីណូឡេនិច (អាស៊ីតខ្លាញ់អូមេហ្គា-៦) អាចបំប្លែងទៅជាអ័រម៉ូនប្រូស្តេហ្គេនឌីន ជាសមាសធាតុដែលអាចបង្កើនលំហូរឈាម និងពង្រឹងទំនាក់ទំនងរបស់សរសៃប្រសាទ។ការធ្វើតេស្តមួយចំនួនបានបង្ហាញថា អារម្មណ៍ពុះកញ្ជ្រោលចាប់ផ្តើមកើតឡើងក្រោយរយៈពេលពី ៥-៣០នាទីបន្ទាប់ពីប្រើប្រេងម៉ាស្សារួច៕

ជិវិតនិងសង្គម
0 comments:
Post a Comment