
ស្គាល់គាត់ច្បាស់តែក្នុងរឿងទេ!!! ក្រៅសាច់រឿង ឈិនឡុង មានរឿងអាថ៍កំបាំងចំនួន ១០ លាក់បាំងពីភ្នែកទស្សនិកជន
Jackie Chan បានកើតនៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៥៤ ក្នុងសង្កាត់ Central and Western District នៃទីក្រុងហុងកុង ប្រទេសចិន និងត្រូវបានគេស្គាល់យ៉ាងច្បាស់នៅក្នុងប្រភេទខ្សែភាពយន្តកុងហ្វូរបស់ចិន។



គិតត្រឹមឆ្នាំ២០១៧ ការិយាល័យលក់សំបុត្រនៃប្រភេទខ្សែភាពយន្តដែលគាត់បានចូលរួមសម្តែងរកចំណូលសរុបចំនួន ៤ពាន់លានដុល្លារនៅជុំវិញពិភពលោក។
គាត់ពិតជាតារាសម្តែងដ៏ជោគជ័យម្នាក់នៅក្នុងប្រវត្តិសាស្រ្តរបស់ចិនដែលគ្រប់គ្នាគឺសុទ្ធតែដឹង ប៉ុន្តែអ្នកប្រហែលជាមិនដឹងអំពីរឿងពិតប្រាកដមួយចំនួននោះឡើយនៅពីក្រោយគាត់ ហើយខាងក្រោមនេះគឺជារឿងសម្ងាត់ទាំង ១០របស់ Jackie Chan!



១. នរណាដែល Jackie Chan ស្រឡាញ់បំផុត?
Jackie Chan បានកសាងនូវទំនាក់ទំនងមនោសញ្ចេតនាជាមួយនឹងនារីជាច្រើន។ ភរិយារបស់គាត់អ្នកស្រី Joan Lin ដែលជាតារាសម្តែងដ៏ល្បីម្នាក់នៅក្នុងទីក្រុងហុងកុង ហើយបានចូលនិវត្តន៍បន្ទាប់ពីនាងបានរៀបអាពាហ៍ពិពាហ៍ជាមួយគាត់។ បច្ចុប្បន្នអ្នកស្រីគឺមានមុខងារជាស្រ្តីមេផ្ទះ។ ទោះជាយ៉ាងណាក្តី នារីដែល Jackie Chan ស្រឡាញ់ជាងគេបំផុតនាង Teresa Teng ដែលជាតារាចម្រៀងដ៏ល្បីល្បាញរបស់ចិន និងបានទទួលមរណភាពតាំងពីឆ្នាំ ១៩៩៥មកម្ល៉េះ។

២. អ្វីដែល Jackie Chan ខ្លាចបំផុត?
Jackie Chan គឺមានភាពភ័យខ្លាចបំផុតជាមួយការចាក់ថ្នាំ។ គាត់បានបង្ហើបឱ្យដឹងនៅក្នុងបទសម្ភាសន៍មួយថា វាពិតជាមិនគួរឱ្យជឿ និងគួរឱ្យខ្លាចបំផុតក្នុងការឃើញម្ជុលចាក់បញ្ចូលទៅក្នុងស្បែក។


៣. ខ្សែភាពយន្តដំបូងបំផុតរបស់ Jackie Chan
ខ្សែភាពយន្តដែល Jackie Chan បានសម្តែងដំបូងបំផុតគឺខ្សែភាពយន្តឈ្មោះ Seven Little Valiant Fighters ដែលបានចេញផ្សាយជាលើកដំបូងក្នុងឆ្នាំ ១៩៦២។

៤. Jackie Chan ត្រូវបានប្តឹង
ពេលដែលខ្សែភាពយន្ត Snake in the Eagle's Shadow បានចេញបញ្ចាំង វាត្រូវបានប្តឹងដោយអ្នកគាំពារសត្វព្រៃមួយចំនួនទៅលើឈុតមួយ ដែលឆ្មាបានប្រយុទ្ធជាមួយនឹងពស់វែក។

៥. ដំណេករបស់ Jackie Chan
Jackie Chan មានដំណេកមធ្យមត្រឹមរយៈពេល ២ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃនៅក្នុងវ័យជំទង់របស់គាត់ ដោយសារតែភាពមមាញឹកក្នុងការសម្តែង។


៦. Jackie Chan និង Bruce Lee
Jackie Chan មានតួនាទីជាអង្គរក្សរបស់ Bruce Lee នៅក្នុងទីក្រុងហុងកុង។


៧. អ្វីដែលជាចំណូលចិត្តនៅពេលទំនេររបស់ Jackie Chan
យោងតាមពាក្យសម្តីរបស់គាត់ផ្ទាល់ គាត់គឺជាមនុស្សស្ងាត់ស្ងៀមម្នាក់។ ពេលដែលទំនេរពីការងារ គាត់នឹងស្នាក់នៅក្នុងមូលដ្ឋានសម្ងាត់របស់គាត់ក្នុងទីក្រុងហុងកុង ដោយអានសៀវភៅ និយាយលេងជាមិត្តរបស់គាត់ និងលេងពីងប៉ុង។

៨. តើឈ្មោះពិតប្រាកដរបស់ Jackie Chan គឺអ្វី?
ឈ្មោះពិតរបស់គាត់គឺ Chen Gangsheng ប៉ុន្តែនាមត្រកូលពិតប្រាកដរបស់គាត់គឺ Fang ។ កូនប្រុសរបស់គាត់បានប្រើប្រាស់ឈ្មោះពិតប្រាកដនៃគ្រួសាររបស់គាត់។



៩. តើការងាររបស់ឪពុក Jackie Chan គឺជាអ្វី?
ឪពុករបស់គាត់បានបម្រើការជាចារកម្មម្នាក់របស់បក្សគូមីងតាំង (អ្នកតស៊ូមតិផ្តួលរំលំរាជវង្សឈីង) ដែលប្រហែលជាអាជីពក្នុងនាមជាវីរបុរសមួយរូបរបស់ចិន និងក្លាយខ្លួនទៅជាជនអនាមិក បន្ទាប់ពីគាត់បានភៀសខ្លួនទៅទីក្រុងហុងកុង។

១០. តើទ្រព្យសម្បត្តិរបស់ Jackie Chan មានប៉ុន្មាន?
ទ្រព្យសម្បត្តិសរុបរបស់គាត់មានប្រមាណជា ៤០០លានដុល្លារ ដែលគាត់បានបញ្ចេញឱ្យដឹងកាលពីពេលថ្មីៗនេះ៕




0 comments:
Post a Comment