Thursday, January 25, 2018

គួរឲ្យច្រណែនមែន! គូស្នេហ៍ស្រីស្រឡាញ់ស្រីដូចគ្នា ថត Pre-Wedding ស្អាតអស់ទាស់! ឃើញហើយពិតជា….



គូស្នេហ៍ (ស្រីស្រឡាញ់ស្រីដូចគ្នា) ថតPRE-WEDDINGស្អាតអស់ទាស់!!(មានវីដេអូ)








ប្រទេសថៃ៖ គូស្នេហ៍ Lesbian (ស្រីស្រឡាញ់ស្រី) មួយគូនៅប្រទេសថៃ បានទាញចំណាប់អារម្មណ៍អ្នកលេងបណ្ដាញសង្គម Facebook ជាច្រើន បន្ទាប់ពីរូបថត Pre-Wedding របស់ពួកគេត្រូវបានបង្ហោះឡើងកាលពីពេលថ្មីៗនេះ។ បើយោងតាមប្រភពបានឲ្យដឹងថាគូស្នេហ៍ដែលមានអាយុ២៧ឆ្នាំទាំងពីរនាក់ មានឈ្មោះ Janjira Jaroensuk ជាអ្នកធ្វើការ Freelance និងម្នាក់ទៀតឈ្មោះ Whan LB Keankan ជាជំនួយការឱសថស្ថាន។ ទាំងពីររូបសុទ្ធតែធ្លាប់មានសង្សារជាមនុស្សប្រុស ប៉ុន្តែចុងក្រោយពួកគេបានសម្រេចចិត្តចាប់ដៃកសាងសុភមង្គលជាមួយមនុស្សស្រីដូចគ្នា។



 



 



 



អ្នកទាំងពីរបានជួបគ្នាលើកដំបូងក្នុងកម្មវិធីជួបជុំរបស់ក្រុម Lesbian ប៉ុន្តែមិនបានទាក់ទងគ្នានៅឡើយនៅពេលនោះ ដោយសារម្នាក់ៗសុទ្ធតែមានសង្សាររៀងខ្លួន។ រហូតដល់ពេលមួយ នៅពេលមានបញ្ហាបែកបាក់ស្នេហាដូចគ្នា អ្នកទាំងពីរក៏បានផ្ញើសារឆ្លើយឆ្លងលេងតាមបណ្ដាញសង្គម រួចក៏រាប់អានគ្នាជាមិត្តនិងចាប់ផ្ដើមមានអារម្មណ៍ល្អជាមួយគ្នាទៅវិញទៅមក។
មួយខែក្រោយមក ពួកគេក៏ចាប់ផ្ដើមទំនាក់ទំនងស្នេហាជាមួយគ្នា ដោយ Janjira Jaroensuk គឺជាអ្នកចាប់ផ្ដើមមុន។




















នៅថ្ងៃខួបគម្រប់មួយឆ្នាំនៃការចាប់ផ្ដើមស្នេហារបស់ពួកគេ Janjira Jaroensuk បានរៀបចំធ្វើឲ្យដៃគូស្នេហារបស់ខ្លួនភ្ញាក់ផ្អើល ដោយការសុំរៀបការ។ ពួកគេបានសម្រេចចិត្តរៀបការជាមួយគ្នា ហើយក៏ថតរូប Pre Wedding ដ៏ផ្អែមល្ហែម ឲ្យអ្នកគ្រប់គ្នាបានឃើញ។ បើទោះជាត្រូវហែលឆ្លងឧបសគ្គច្រើន ប៉ុន្តែពួកគេតាំងចិត្តថានឹងតស៊ូជាមួយគ្នារហូតដល់ទីបំផុត។រឿងរ៉ាវស្នេហារបស់អ្នកទាំងពីរកាន់តែទទួលបានការចាប់អារម្មណ៍ថែមទៀត បន្ទាប់ពីពួកគេត្រូវបានអញ្ជើញចូលសម្ភាសន៍ក្នុងកម្មវិធីទូរទស្សន៍មួយ។ ខាងក្រោមនេះគឺជាវីដេអូសម្ភាសន៍របស់ពួកគេ៖







































































 



Related Posts:

0 comments:

Post a Comment