
ការផ្សាយផ្ទាល់នៅលើបណ្ដាញសង្គមនានា ដូចជាហ្វេសបុក Instagram Bigo កំពុងតែមានការកើនឡើងយ៉ាងខ្លាំង ជាពិសេសសម្រាប់អ្នកដែលរកសុីលក់ទំនិញនៅតាម Online ពួកគេធ្វើបែបនេះដើម្បីងាយស្រួលទាក់ទាញនូវអតិជនរបស់ពួកគេ ដោយមិនចាំបាច់ចំណាយលុយច្រើនក្នុងការផ្សាយពាណិជ្ជកម្ម។ តែទន្ទឹមនឹងភាពងាយស្រួលនេះដែល វាក៏មានគុណវិបិត្តជាច្រើនដែរ ដែលបណ្ដាលមកពីការ Live វីដេអូតាមរយៈបណ្ដាញសង្គមនេះ។ ជាក់ស្ដែងបុរសអ្នកលក់អនឡាញម្នាក់ត្រូវបានក្រុមចោរមកបាញ់ប្លន់ដល់ក្នុងការិយាល័យរបស់លោក ដែលមានទីតាំងនៅ Banggol Kulim, Pasir Mas, Kelantan។ ដោយសារតែបុរសម្នាក់នោះបានបញ្ចេញនូវលុយមាស ប្រាក់ជាច្រើននៅនៅការ Live របស់ខ្លួនដែលវាបណ្ដាលឲ្យចោរបានដឹងហើយស្វែងរកអាសយដ្ឋានដើម្បីប្លន់តែម្ដង។

គាត់ត្រូវបានគេរកឃើញលោកនៅក្នុងបន្ទប់ ហើយលោករងរបួសធ្ងន់ និងដេកនៅក្នុងថ្លុកឈាមតែម្ដង ហើយលោកក៏ត្រូវបានយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។ បើតាមការបញ្ចាក់ ចោរនោះបានរត់គេចខ្លួនបានសម្រចជាមួយនឹងទឹកប្រាក់ចំនួន RM8,000 និងគ្រឿងអលង្ការសរុបទៅមានតម្លៃ RM150,000។

ស្នងការរងប្រចាំតំបន់លោក Abdullah Mohammad Piah បានបញ្ចាក់ឲ្យដឹងថា« ក្រុមប៉ូលីសបានឃើញទ្វារសំណាញ់ខាងមុខហាងបានបិទដែលគេជឿថាចោរជាអ្នកចាក់សោរនោះ»
ទន្ទឹមនឹងនេះផងដែរ បងថ្លៃរបស់ជនរងគ្រោះបានបញ្ចាក់ថា« គាត់បាន Call ទៅប្រាប់ប្រពន្ធគាត់រួចហើយអំពីការប្លន់នេះ បន្ទាប់ពីគាត់ត្រូវបានរងគ្រោះ»។


ពួកយើងសង្ឈឹមថាប៉ូលីសនឹងឆាប់ចាប់បានជនល្មើសទាំងអស់នោះបានឆាប់ៗ។
ប្រភព thecoverage
0 comments:
Post a Comment