
ប្រទេសថៃ៖ ថ្មីៗនេះកាលពីថ្ងៃទី11 ខែធ្នូ កន្លងមកនេះ អ្នកភូមិបានប្រទះឃើញដានជើងមួយដូចដានជើងមនុស្ស តែវាធំខុសពីធម្មតាអ្នកភូមិនាំគ្នាសន្និដ្ឋានថាជាដានជើងខ្មោចប្រេត ក្រោយមកសមត្ថកិច្ចក៏មកធ្វើកាត្រូតពិនិត្យនឹងសង្កេតឃើញថា ដានជើងមាន12ដាន នឹងទំហំធំខុសពីដានជើងមនុស្សទូទៅនឹងមានតែ12ដានទាំងដែលដីនៅមានសំនើម ហើយអ្នកភូមិជឿរថាវាជាដានជើងខ្មោចប្រេត។

បុរសម្នាក់វ័យ65ឆ្នាំដែលប្រទះឃើញដានជើងនេះមុនគេបានរៀបរាប់ថា ជារៀងរាល់ព្រឹកខ្លួនតែងតែយកគោមកចងអោយស៊ីស្មៅផឹកទឹកនៅម្ដុំនេះ តែថ្ងៃនេះក៏ប្រទះឃើញដានជើងចម្លែកក៏ហៅអ្នកភូមិនាំគ្នាមកមើល ហើយអ្នកភូមិនាំគ្នាសន្និដ្ឋានថាច្បាស់ជាប្រេតមករកស៊ីបាយវត្តនឹងឈ្លៀតឱកាសចាប់កង្កែបនៅម្ដុំនេះ។






0 comments:
Post a Comment