
រុស្ស៊ី៖ ការទៅលេង និងងូតទឹកសមុទ្រ គឺជារឿងដែលមនុស្សគ្រប់គ្នាតែងប្រាថ្នាចង់ទៅលេង ដោយក្តីសប្បាយរីករាយ ក៏ប៉ុន្តែអ្នកអាចនឹងគិតឡើងវិញម្តងទៀត នៅពេលដែលអ្នកបានឃើញរូបរាងសត្វចម្លែក ក្រោមសមុទ្រដ៏សែនជ្រៅទាំងអស់នេះ។សារព័ត៌មាន ដេលីម៉ែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ លោក Roman Fedortsov អ្នកនេសាទសញ្ជាតិរុស្ស៊ី បានបង្ហាញនូវសត្វចម្លែកក្រោមសមុទ្រ ដែលមានរូបរាងគួរឲ្យខ្លាចជាច្រើនប្រភេទ នៅលើបណ្តាញសង្គម Twitter របស់លោក ដែលវានឹងធ្វើឲ្យអ្នកអាចគិតឡើងវិញម្តងទៀត មុនពេលឈានជើងទៅឆ្នេរសមុទ្រ។

សារព័ត៌មានរុស្ស៊ី Moscow Times បានផ្សាយថា អ្នកនេសាទរូបនេះ ធ្វើការនៅលើទូកនេសាទមួយ ដែលមានមូលដ្ឋាននៅក្នុងកំពង់ផែភាគពាយ័ព្យប្រទេសរុស្ស៊ី ហើយគាត់បានចាប់ផ្តើមការចែករំលែករូបភាព នៃការរកឃើញដ៏គួរឱ្យកត់សម្គាល់របស់គាត់ ចាប់តាំងពីដើមឆ្នាំនេះមកម្ល៉េះ។ សត្វចម្លែកៗជាច្រើន ត្រូវបានលោកនាំយកពីផ្ទៃបាតសមុទ្រដ៏ងងឹត មកកាន់ពិភពលោកខាងលើ។
ក្នុងចំណោមសត្វចម្លែកទាំងនោះ មានសត្វមួយប្រភេទដែលដូចជាត្រីឆ្លាម elusive eel ត្រូវបានគេមើលឃើញថា ជាសត្វដ៏គួរឲ្យខ្លាចមួយ ដោយសារវាមានធ្មេញច្រើន ញឹកជាប់គ្នាដូចជារណា។ វាត្រូវបាគេហៅថា "វត្ថុបុរាណ" ដែលមានជីវិត ដោយសារតែលក្ខណៈពិសេសដំបូងរបស់ខ្លួនវានេះឯង។
លោក Roman Fedortsov ក៏បានបង្ហាញនូវរូបភាពរបស់សត្វចម្លែក Chimaera ដែលជាត្រីមួយប្រភេទ ត្រូវបានគេស្គាល់ជាទូទៅថាជា "ត្រីឆ្លាមខ្មោច" ។ Chimaera ត្រូវបានគេស្គាល់តាមរយៈព្រុយស្លាប និងកន្ទុយវែងដូចជាខ្សែតីរបស់ពួកវា ហើយតាមរយៈរូបភាពដែលលោក Fedortsov បង្ហោះ បានបង្ហាញកាន់តែច្បាស់ថា វាមានភ្នែកពណ៌បៃតង។
















0 comments:
Post a Comment