
ថ្មីៗនេះព័ត៌មានបរទេសបានយករឿងរ៉ាវរបស់បុរសម្នាក់ដែលគេបានទៅស្ទូចត្រីលេងក្នុងថ្ងៃចុងសប្ដារហ៍ ហើយចៃដន្យក៏បានប្រទះឃើញសត្វពស់មួយក្បាលដែលមានពណ៌ផ្ទៃមេឃចម្លែកខុសគេ ហើយគេក៏បានគិតថាគឺជាពស់សម្បូពឹសជាមិនខាន ។
1នាទីក្រោយមកពស់នោះក៏វារមកក្បែគេ ហើយគេក៏គិតក្នុងចិត្តថាពស់ពណ៌ផ្ទៃមេឃដ៏ស្រស់ស្អាតមួយនេះច្បាស់ជាពស់ពឹសជាមិនខានទេ គិតរួចហើយខ្លួនក៏យកដុំថ្មដែលនៅក្បែហ្នឹងមកគប់ជាច្រើនលើកច្រើនសា ដោយក្ដីមិនទុកចិត្តក៏កាត់ក្បាលចោល ហើយថតបង្ហោះលើទំព័រហ្វេសប៊ុកថា (កុំតែវាយវាទាន់កុំអីនឹងត្រូវវាចឹក) ក្រោយមកក៏ត្រូវបានមានមនុស្សជាច្រើនមកស៊ែរនឹងខមិនផ្សេងៗគ្នា ជាពិសេសនោះក៏មានមនុស្សមួយចំនួនដែលស្គាល់ពស់នោះមកខមិនថា តាមពិតវាមិនមែនជាពស់មានពឹសអីនោះទេ វាគឺជាពស់ថ្លាន់ ហើយជាពស់ដែលកម្របំផុតពិបាកក្នុងការកទិញ ។

បើខ្លួនវាប៉ុហ្នឹងតម្លៃរវាតិចបំផុតក៏80,000$ដែរ ហើយវាសំបូរមាននៅប្រទេស ឥណ្ឌូនេស៊ី ថៃ អូស្រ្តាលី និង ហ្គីណេ។ ពស់នេះមានសម្រស់ស្អាតណាស់ ហើយអាចប្រើជាប្រយោជន៍បានច្រើនខុសពីពស់ថ្លាន់ធម្មតា តម្លៃររបស់វាខ្ពស់បំផុតនោះគឺឈានរហូតទៅដល់500,000$ តែម្ដង ។
បន្ទាប់ពីឮបែបនេះហើយបុរសម្ចាស់ផុសនោះសោកស្ដាយជាខ្លាំងនៅអ្វីដែលខ្លួនបានធ្វើ សំណាងមកហើយបែជារំលងចោលទៅវិញវ៉ៃពស់រហូតដល់ស្លាប់ ហើយគេលែងត្រូវកា។ (មានវីដេអូ នេះជាវីដេអូផ្សេងដែលគេចាប់បាននៅប្រទេសថៃ)

0 comments:
Post a Comment