
ភេសជ្ជៈមួយនេះជួយកម្ចាត់ជាតិពុលពីរាងកាយ លាងសម្អាតថ្លើម គ្រប់គ្រងការរំលាយអាហារ បង្ការជំងឺថ្លើម ឬខ្លាញ់រុំថ្លើម ។ល។

ប្រសិនបើអ្នកមិនចង់ប្រើថ្នាំទេ នេះជាវិធីសាស្ត្រព្យាបាលជំងឺខាងលើ។
* គ្រឿងផ្សំ
- ស្លឹកជីរអង្កាមមួយក្ដាប់
- ទឹកក្រូចឆ្មាខ្លះៗ
- ទឹកក្រូចពោធិ៍សាត់ខ្លះៗ
- ទឹក ១ លីត្រ
- ទឹកឃ្មុំបន្តិចដើម្បីបន្ថែមរសជាតិ









* របៀបធ្វើ
ដាក់ទឹកលើចង្ក្រាន ដាំឱ្យពុះ។ ដាក់ស្លឹកជីរអង្កាមក្នុងទឹកពុះ ៥ នាទី សឹមដកចេញ។ ដាក់ទឹកក្រូចឆ្មា ទឹកក្រូច និងទឹកឃ្មុំចូល ហើយអាចពិសាបានហើយ។
អ្នកអាចផឹកវាទាំងត្រជាក់ ឬក្ដៅក៏បាន វានឹងជួយសម្អាតថ្លើម ជួយរំលាយអាហារ និងជួយដល់ក្រពះ។ សាកវាឥឡូវនេះ កុំស្ទាក់ស្ទើរ អ្នកនឹងមិនស្ដាយក្រោយឡើយ៕





ការឈឺបំពង់ក តែកើតមានឡើងចំពោះមនុស្សគ្រប់វ័យ។ ជាធម្មតាការឈឺបំពង់ក គឺជាលទ្ធផលនៃការឆ្លងមេរោគ ដែលត្រូវបានបង្កឡើងដោយការឆ្លងមេរោគ និងបាក់តេរី។ ឱសថរុក្ខជាតិ មួយចំនួនដូចជាជីអង្កាមអាចកាត់បន្ថយការឈឺបំពង់កបានយ៉ាងមានប្រសិទ្ធភាព។
រោគសញ្ញានៃការឈឺបំពង់ក
រោគសញ្ញានៃការឈឺក អាចមានលក្ខណៈពីស្រាលទៅមធ្យមអាស្រ័យលើមូលហេតុ។ រោគសញ្ញាទូទៅអាចរួមបញ្ចូលទាំង ពិបាកលេប, រមាស់បំពង់ក, ឈឺចាប់នៅពេលដែលនិយាយ ឬលេប, បំពង់កស្ងួត និងការហើមកូនកណ្តុរនៅតំបន់ក។ ការឈឺបំពង់ក អាចបង្កឡើងដោយសារការត្រជាក់ និងជំងឺផ្តាសាយ។
ការប្រើប្រាស់ជីអង្កាម
ជីអង្កាម គឺជាឱសថ ដែលត្រូវបានប្រើជាទូទៅនៅក្នុងផលិតផលប្រើប្រាស់ដូចស្ករកៅស៊ូ និងថ្នាំដុសធ្មេញ។ លើសពីនេះទៀត វាត្រូវបានគេប្រើសម្រាប់ព្យាបាលជំងឺដូចជា បញ្ហានៃការរំលាយអាហារ, ការថប់អារម្មណ៍ និងការឈឺចាប់ពេលមានរដូវ។ បើយោងតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Marylandបាននិយាយថា ជាតិមេនថលនៅក្នុងជីអង្កាម ជាថ្នាំដ៏ល្អសម្រាប់បំបាត់ការឈឺបំពង់កយ៉ាងមានប្រសិទ្ធភាព។



ការព្រមាន និងការប្រើប្រាស់
ជីអង្កាម មិនត្រូវផ្តល់ឲ្យកុមារតូចៗធ្វើការប្រើប្រាស់ទេ។ ប្រសិនបើអ្នកមានអាការៈឈឺក្រពះ, ពោះវៀន អ្នកមិនត្រូវប្រើប្រាស់វាទេ។ ជីអង្កាម អាចមានប្រសិទ្ធភាពក្នុងការកាត់បន្ថយ អាស៊ីតក្រពះ, ថ្នាំទឹកនោមផ្អែម និង សម្ពាធឈាម។ លើសពីនេះទៀត, ប្រេងរបស់ជីង្កាម មិនត្រូវអនុញ្ញាត់ឲ្យប្រើប្រាស់ នៅពេលអ្នកមានជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ ព្រោះវាអាចធ្វើឲ្យជំងឺកាន់តែអាក្រក់ទៅៗ។






» ជីអង្កាម ជួយព្យាបាលជម្ងឺគ្រួសក្នុងប្រមាត់
គ្រួសក្នុងប្រមាត់ជាការផ្តុំឡើងដោយកូឡេសស្តេរ៉ូល និងជាតិអាស៊ីដទឹកប្រមាត់។
* ការបរិភោគជីអង្កាមជាប្រចាំ និងធ្វើជាភេសជ្ជៈផ្សេងវានឹងជួយការពារ និងជួយសម្រាលពីជម្ងឺគ្រួសក្នុងប្រមាត់។
មិនត្រឹមតែប៉ុណ្ណោះ ជីអង្កាម មានអត្ថប្រយោជន៍ជាច្រើនទៀតដូចជា៖
– ជួយសម្រួលការហើមពោះ និងការឈឺចាប់ក្នុងក្រពះ ពោះវៀន
– ជួយបំបាត់ការឈឺធ្មេញ ក្អួតចង្អោរ ជំនួយដល់ក្រពះ កាត់បន្ថយការឈឺចាប់ពេលមានរដូវ និងប្រើជាគ្រឿងប៉ូវកម្លាំងជាដើម។



0 comments:
Post a Comment