

ក្រសួងសាធារណការ និងភ្នាក់ងារ JICAរបស់ជប៉ុន បានកំពុងសិក្សាដើម្បីសាងសង់ផ្លូវរថភ្លើងលើអាកាសដំបូងបង្អស់នៅកម្ពុជា។ តាមប្រភពពីក្រសួងកន្លងមកបានអះអាងថា រថភ្លើងជាប្រភេទរថភ្លើង AGT ដែលមានល្បឿនលឿនពិសេសមួយសម្រាប់រត់នៅទីប្រជុំជន ខណៈដំណើរការដោយគ្មានមនុស្សបើក។
លោក វ៉ា ស៊ឹមសូរិយា អ្នកនាំពាក្យនៃក្រសួងក្រសួងសាធារណការ បច្ចុប្បន្នគម្រោងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ។ ចំពោះការចាប់ផ្ដើមសាងសង់នៅពេលណានោះ លោកក៏មិនទាន់ដឹងច្បាស់ផងដែរ។


ជាមួយគ្នានេះ រថភ្លើងលើអាកាសថ្មីបំផុតនៅកម្ពុជា អាចនឹងរត់ក្នុងល្បឿនចន្លោះពី ៣៥ ទៅ ៤០គីឡូ ក្នុងមួយម៉ោង។ នេះបើតាមអ្នកនាំពាក្យបញ្ជាក់។
បន្ថែមពីនេះ កន្លងមកក្រសួងធ្លាប់បង្ហាញផែនការមេលើគម្រោងរថភ្លើងលើអាកាសនេះ អាចរត់លើផ្លូវ៣ខ្សែ រួមមាន៖
ខ្សែទី១- ពីចំណុចមហាវិថីកម្ពុជាក្រោម មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ឋរុស្ស៊ី និងរង្វង់មូលចោមចៅ។
ខ្សែទី២- ពីមហាវិថីព្រះមុនីវង្ស រត់ស្របផ្លូវរថភ្លើងរួចបត់ឆ្វេងតាមផ្លូវតាំងកសាងចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ខ្សែទី៣- ពីផ្សារថ្មី វិថីហ្សាលដឺហ្គោល វិថីព្រះមុនីរ៉េត ផ្លូវវេងស្រេង រង្វង់មូលចោមចៅ បត់មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕
0 comments:
Post a Comment