
គូស្នេហ៍មួយគូបានរួមរស់នៅជាមួយគ្នាច្រើនឆ្នាំមកហើយ មិនដែលមានទំនាស់ទាស់ទែងគ្នា សម្ដីតូចសម្ដីធំអ្វីទេ គឺរស់នៅដោយភាពរីករាយធម្មតាៗ តែមិនសូវផ្អែមល្ហែមអ្វីទេ ព្រោះស្វាមីមានអាថ៌កំបាំងមួយខំប្រឹងលាក់បាំងពីភរិយា។
អាថ៌កំបាំងនោះគឺ ពេលរាត្រីទឹកឃ្មុំម្ដងៗ ប្ដីចេះតែប្រើក្រណាត់រុំភ្នែកប្រពន្ធជិតមិនឲ្យមើលឃើញអ្វីៗ ពិសេសមើលមុខប្ដីតែម្ដង។ នារីវ័យជាង ២០ឆ្នាំម្នាក់បានចែករំលែករឿងអាថ៌កំបាំងមួយដែលបានកើតឡើងរវាងនាង និងប្ដី ដែលប្ដីខំលាក់ជិតពីនាងមិនឲ្យដឹងជាច្រើនឆ្នាំមកហើយ។

ថ្ងៃមួយប្រពន្ធបានប្រថុយសួរត្រង់ៗទៅកាន់ប្ដីថា "ហេតុអ្វីបានជាបងតែងតែយកក្រណាត់រុំភ្នែកអូននៅពេលយើងផ្សំដំណេកជាមួយគ្នា ក្រែងយើងជាប្ដីប្រពន្ធនឹងគ្នា តើមានមូលហេតុអ្វីទៅ"? ប្ដីបានតបថា មិនមានរឿងអ្វីធុំដុំទេ គ្រាន់តែបងយល់ឃើញថា មកពីកែវភ្នែករបស់អូនស្រស់ស្អាតពេកពោរពេញដោយភាពមុតថ្លា ជាហេតុធ្វើឲ្យអារម្មណ៍បងរំភើបញាប់ញ័រមិនអាចរួមស្នេហាបាន។


ប្រពន្ធគ្រាន់តែឮប្ដីបង្ហើប ក៏មានអារម្មណ៍ភ្ញាក់ផ្អើល និងសប្បាយចិត្តជាខ្លាំង ព្រោះបានប្ដីសរសើរពីសម្រស់ ប៉ុន្តែនាងហាក់មិនជឿទាំងស្រុងដែរ នាងនៅតែកើតភាពសង្ស័យបន្តទៀត ព្រោះគិតថានាងមិនធ្លាប់ឮពីមុនមកទេ។
ដោយមិនអស់ចិត្តនាងខំរិះរកវិធីធ្វើយ៉ាងណាដើម្បីមើលផ្ទាល់ភ្នែក ទោះប្ដីរបស់ខ្លួនខឹងក៏សុខចិត្តធ្វើដែរ។ នៅយប់មួយអំឡុងពេលកំពុងរួមមេត្រីដូចសព្វដង នាងគិតទាំងលឹបលៗថា គួរស្រាយចម្ងល់ឬអត់ បើស្រាយគាត់ប្រាកដជាខឹង បើជារឿងមិនល្អគ្រួសារអាចនឹងបែកបាក់គ្នា។ តែណ្ហើយដើម្បីឲ្យអស់ចម្ងល់ នាងសុខចិត្តហ៊ានប្រឈមបញ្ហាទាំងនោះ។
បន្ទាប់ពីគិតរួច នាងបានយកដៃម្ខាងសសៀរតាមជញ្ជាំងជាប់គ្រែ លើកទៅចុចកុងតាក់អំពូល រួចដាច់ចិត្តទាញក្រណាត់ចេញពីភ្នែកស្របគ្នាតែម្ដង ស្រាប់តែធ្វើឲ្យរាត្រីទឹកឃ្មុំត្រូវបានកាត់ផ្ដាច់។ នារីជាប្រពន្ធបែរជាឃើញរឿងភ្ញាក់ផ្អើលមួយ គឺប្ដីរបស់នាងបានកាន់រូបថតនារីក្រមុំម្នាក់ ហើយនាងបានឆក់យកមកមើល ទើបដឹងថានារីនោះជាសង្សារចាស់របស់ប្ដីដែលគាត់ធ្លាប់បង្ហើបប្រាប់នាងពីមុន។
គាត់បានសារភាពត្រង់ៗថា នារីក្នុងរូបម្នាក់នេះជាមនុស្សស្រីដែលគាត់មិនអាចបំភ្លេចបានក្នុងមួយជីវិតរបស់គាត់។ នាងមិនអាចធ្វើអ្វីបាន នាងបានត្រឹមតែតូចចិត្តខ្លួនឯងដែលមិនអាចយកក្ដីស្រលាញ់ពីស្វាមីបាន។ នាងបានរៀបរាប់ថា នាងខំស្រលាញ់ប្ដី ផ្ញើរជីវិតទាំងស្រុងលើគាត់ បែរមិននឹកស្មានថា គាត់មិនយល់ពីជម្រៅចិត្តនាងសោះ គាត់ទុកនាងគ្រាន់តែជាអ្នកជំនួសប៉ុណ្ណោះ។ នាងបានត្រឹមដេកយំ អង្គុយយំរហូតទឹកភ្នែកជោគខ្នើយ៕

0 comments:
Post a Comment