
នេះបើយោងតាមហ្វេសប៊ុក Lina Pov កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញនេះ បានបង្ហោះ សារ និងរូបប៉ុន្មានសន្លឹក ពីការរស់នៅរបស់បងៗ យុទ្ធជនកងទ័ព ដែលនៅចាំការពារ នៅព្រំដែនកម្ពជា ឡាវ។ បើមើលតាមការខលមិនឆ្លើយតប ក្នុងការបង្ហោះសារ និងរូបភាព គាត់គឺជាពេទ្យទាហាន ត្រៀមខ្លួនចាំទៅសមរភូមិ រងចាំតែបញ្ជាពីថ្នាក់លើតែប៉ុណ្ណោះ។ នៅក្នុងការបង្ហោះខាងលើ ពេទ្យទាហានរូបនេះ បានរៀបរាប់ថា៖
ជីវិតជាកងទ័ពការពារទឹកដីដេកតែអង្រឹងទេពេលនៅក្នុងព្រៃ អ្នកបានដេកពូក ម៉ាសុីនត្រជាក់មួយចំនួនតូចថាពួកខ្ញុំសំដែងនោះ

សូមប្រាប់ថាមិនបានលើកទឹកចិត្តកងទ័ពយើងទេ សូមកុំមើលងាយកងទព័យើងអោយសោះ….
លោកអ្នកមិនមានសាច់ញាតិជាកងទព័ដែរត្រូវទៅសមរភូមិមុខនៅព្រំដែនកម្ពុជាឡាវ លោកអ្នកមិនមានការឈឺចាប់ ព្រួយបារម្ភ មិនភិតភ័យទេ តែសូមកុំសើចចំអកអោយកងទព័យើងអោយសោះ…..រឿងចោរឡាវឈ្លានពានទឹកដីកម្ពុជាវាជាការពិត ហើយវាកើតឡើងមក៤ទៅ៥ខែមកហើយ កងទព័យើងនៅគ្រប់កន្លែងក្នុងខេត្តស្ទឹងត្រែងបានផ្លាស់ប្ដូរគ្នាទៅទីនោះដើម្បីការពារទឹកដីរៀងរាល់១ខែរឺ២ខែម្ដងរហូតមកដល់ថ្ងៃនេះ….
សូមចិត្តអ្នកដែរគិតថារឿងនេះជាឆាកល្ខោនសន្លឹកឆ្នោតនោះឈប់បានឈប់ទៅ មិនបានលើកទឹកចិត្តកងទ័ពយើងកុំបង្អាប់មើលងាយទឹកចិត្តពួកគាត់អី…..បើមិនដឹងច្បាស់កុំនិយាយ បើចង់ច្បាស់ធ្វើដំណើរមកខេត្តស្ទឹងត្រែងមកខ្ញុំនាំទៅមើលនៅភូមិអាឡៃ និងភូមិអូតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងផ្ទាល់តែម្ដង…..ហើយរូបភាពទាំងនេះជាជីវភាពរស់នៅរបស់កងទ័ពយើង (ត្រឹម១ចំនុចប៉ុណ្ណោះ នៅច្រើនចំនុចទៀត)……
សូមជូនពរកងទព័យើងសុខសប្បាយសុវត្តិភាពគ្រប់ៗគ្នា















0 comments:
Post a Comment