
វត្ថុ១០យ៉ាង ដែលជឿថាមានជាប់បណ្តាសារ
បើទោះជាសម័យបច្ចុប្បន្ន បច្ចេកវិទ្យាបានរីកចំរើនខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែ ក៏នៅតែមិនទាន់អាចបកស្រាយរឿងរ៉ាវអបិយជំនឿ និងអាថ៍កំបាំង ជាច្រើនដែលកើតឡើងនៅលើលោកនេះទេ។


តួយ៉ាងដូចជា រឿងរ៉ាវវវត្ថុទាំង១៣ ខាងក្រោមនេះ ដែលត្រូវជឿថា បានបង្កប់នូវបណ្តាសា ដែលគួរអោយភ័យខ្លាច ខណៈផ្នែកវិទ្យាសាស្ត្រ ព្យាយាមស្វែងរកដើមចម នៃរឿងរ៉ាវអាក្រក់ដែលកើតឡើងដោយសារវា តែមិនអាចរកចម្លើយបាននោះឡើយ។

១-រូបគំនូរនាងមច្ឆា
រូបគំនូរនេះបានគូរដោយវិចិត្រកររុស្ស៊ី មួយរូបឈ្មោះ Ivan Kramskoi។ អ្វីដែលគួរអោយខ្លាចនោះគឺ នៅពេលយកគំនូរនេះទៅដាក់ព្យួរ វានឹងធ្លាក់ចុះមកដោយខ្លួនឯង ហើយប្រសិនបើមើលវាពីចម្ងាយអ្នកនឹងឃើញថា រូបទាំងអស់នោះហាក់ដូចជាមានជីវិតអញ្ចឹង។



៣-ពេជ្រ Koh-i-Noor
ត្បូងពេជ្រដ៏ល្បីល្បាញបំផុតនេះ ត្រូវបានកាន់កាប់ដោយពួកស្ដេចត្រាញ់នៅអឺរ៉ុបជាច្រើនសតវត្សមកហើយ ប៉ុន្តែរាល់មនុស្សប្រុសដែលជាម្ចាស់របស់វានឹងត្រូវជួបសំណាងអាក្រក់ដល់ស្លាប់។ ដូចនេះហើយ ចុងក្រោយវាក៏ត្រូវដំបញ្ចូលម្កុដរបស់ម្ចាស់ក្សត្រីនៃរាជវង្សអង់គ្លេសមកទល់ពេលនេះ។






៣-រថយន្ត Little Bastard
អ្នកដែលជិះរថយន្តស្ព័រនេះ នឹងត្រូវស្លាប់យ៉ាងអាថ៌កំបាំងបំផុត។ ជាក់ស្តែង តារាងសម្តែងមួយរូបរបស់អាមេរិក ឈ្មោះ James Dean ដែលជាម្ចាស់របស់វាដំបូងត្រូវស្លាប់ដោយគ្មានមូលហេតុ។ ក្រោយមករថយន្តនេះ ត្រូវយកទៅដាក់ក្នុងការតាំងពិពណ៌មួយ តែក៏បានបាត់ ដោយគ្មានដំណឹង។



៤-រូបគំនូរ The Adoration of the Kings
រឿងព្រេងអាថ៌កំបាំងជាច្រើនបានកើតឡើងក្នុងសា្នដៃវិចិត្រករហូឡង់ Pieter Bruegel the Elder។ ស្ត្រីដែលទិញផ្ទាំងគំនូរនេះ នឹងមិនអាចមានផ្ទៃពោះបាននោះទេ រហូតទាល់តែយកវាចេញអោយឆ្ងាយពីគ្រួសាររបស់ខ្លួន។



៥-កញ្ចក់ Myrtles Plantation
វាត្រូវបានតាំងបង្ហាញនៅផ្ទះចម្ការមួយនាសហរដ្ឋអាមេរិក ដែលជឿថា មានព្រលឹងវិញ្ញាណធ្វើដំណើរតាមកញ្ចក់នេះ។









៦-លេខទូរសព្ទផ្តាច់ជីវិត
រឿងចម្លែកមួយផ្សេងទៀតបានកើតឡើងនៅក្នុងប្រទេសប៊ុលហ្គារី គឺលេខទូរស័ព្ទ 0888 888 888 ត្រូវបានគ្រប់គ្រងដោយមនុស្ស ៣ នាក់ផ្សេងគ្នាក្នុងរយៈពេល ១០ឆ្នាំ។ ប្រសិនបើពួកគេផ្លាស់ប្តូរលេខ នោះពួកគេនឹងស្លាប់ភ្លាម។

៧-តុក្កតា Annabelle
តុក្កតានេះ នឹងកំរើកដោយខ្លួនឯងពេលអ្នកមិនបានចាប់អារម្មណ៍។ ប្រសិនបើអ្នកហ៊ានតែបើកទូកញ្ចក់ដែលតាំងរូបតុក្កតានេះ នោះវិញ្ញាណអាក្រក់នឹងធ្វើដំណើរតាមអ្នកជារៀងរហូត។




៨-ផ្នូរព្រះចៅអធិរាជ Tutankhamun
នៅឆ្នាំ១៩២២ ផ្នូរព្រះចៅអធិរាជ អេហ្ស៊ីប Tutankhamun ត្រូវបើកដោយលោក Howard Carter។ យ៉ាងណាក្តី ៨ឆ្នាំក្រោយមក មនុស្ស១១នាក់ ដែលទាក់ទងនឹងការរើកកាយនេះ បានស្លាប់ជាបន្តបន្ទាប់ ដែលជឿថាពួកគេបានត្រូវបណ្តាសា ពីព្រះចៅអធិរាជ។





៩-ប្រអប់ Dybbuk
មនុស្សជាច្រើននិយាយថាវាជាប្រអប់បណ្តាសាដ៏គួរអោយខ្លាច ។ បុរសម្ចាក់បានទិញវាពីស្ត្រីចំណាស់ម្នាក់ ប៉ុន្តែរឿងរ៉ាវអាក្រក់បានកើតឡើងជាបន្តបន្ទាប់រហូត រូបគេលក់វាទៅ សារមន្ទីរដែលមានខ្មោចលង Zak Bagans នាសហរដ្ឋអាមេរិក។




១០-រូបគំនូរ The Rokeby Venus
ត្រូវបានគូរដោយវិចិត្រករអេស្ប៉ាញ Diego Velazquez។ ពេលអ្នកសំលឹងមើលរូបដែលចាំងឆ្លុះក្នុងកញ្ចក់ អ្នកនឹងឃើញថា នាងកំពុងសំលឹងមកកាន់អ្នក៕



0 comments:
Post a Comment