
ប្រវត្តិរូបរបស់អ្នកនាង Chryseis Tan នៅលើបណ្ដាញសង្គម Instagram ពិតជាសាមញ្ញ ៖ "ខ្ញុំចង់ធ្វើដំណើរជុំវិញពិភពលោក"។
ពិតណាស់ មនុស្សជាច្រើនមានគោលបំណងដូចនាងដែរ ដើម្បីឃើញកន្លែងថ្មីៗ។ ប៉ុន្តែមនុស្សទាំងនោះមិនមែនជាកូនស្រីរបស់មហាសេដ្ឋីពាន់លានម៉ាឡេស៊ីឡើយ។

នាង Tan វ័យ ២៨ ឆ្នាំ ជាវិនិយោគិននិងនាយកប្រតិបត្តិ ហើយចូលចិត្តធ្វើដំណើរតាមយន្តហោះផ្ទាល់ខ្លួន។
ខាងក្រោមនេះគឺជាមូលហេតុដែល Follower ចំនួន ១៧៨.០០០ របស់នាងមិនឆ្អែតមិនឆ្អន់ចំពោះជីវិតឆើតឆាយរបស់នាង។
នាង Chryseis Tan លើសពីទទួលបានមរតកទៅទៀត ឪពុករបស់នាងលោក Vincent Tan គឺជាបុរសមានជាងគេទី ២០ នៅប្រទេសម៉ាឡេស៊ី…ប៉ុន្តែនាងមានមុខជំនួញផ្ទាល់ខ្លួនដោយធ្វើឱ្យនាងតែងជាប់រវល់។ នាងគឺជានាយកប្រតិបត្តិក្រុមហ៊ុន Berjaya Times Square ដែលផ្សារទំនិញដ៏ធំនៅម៉ាឡេស៊ី។











0 comments:
Post a Comment