
បុរសម្នាក់ត្រូវបានគេសើចចំអក ដោយតែឃើញគាត់ពាក់ស្បែកជើងកែងរបស់មនុស្សស្រី នៅក្នុងមន្ទីរពេទ្យXinqiao Hospital ស្ថិតក្នុងស្រុក Shapingba ខេត្ត Chongqing ប្រទេសសចិន ។

តាមរយៈការចុះផ្សាយពត៏មានប្លែកៗ ក្នុងប្រទេសចិន បានចុះផ្សាយពីមូលហេតុថា ដោយតែមិត្តស្រី
របស់គាត់មានអាការៈមិនស្រួលខ្លួនគាត់បានជូនមកមន្ទីរពេទ្យខាងលើ ពេលធ្វើដំណើរឡើងមកមន្ទីរពេទ្យមិត្តស្រីគាត់បានប្រាប់គាត់ថា គាត់វិលមុខចង់ដួល ភ្លាមនោះមិត្តស្រីគាត់បានសុំគាត់ដូចស្បែកជើងជាមួយព្រោះវាជាស្បែកជើងកែងពិបាកពាក់ ទើបគាត់សុខចិត្តដើរពាក់ស្បែកជើងរបស់មិត្តស្រី ដោយមិនខ្វល់ពីមនុស្សជាច្រើនសំឡឹងមកខ្លួនឡើយ ។

គួរបញ្ជាក់ដែរថា សម្រាប់រូបថតមួយចំនួនបង្ហាញពីបុរសម្នាក់ និង មិត្តស្រីរបស់គាត់ខាងលើនេះ ត្រូវបានថតដោយស្ត្រីម្នាក់ឈ្មោះ Xie ។ បន្ទាប់ពីបានយល់ពីសកម្មភាពរបស់ពួកគេ នាង Xie មានអារម្មណ៍រំភើប និងក្ដុកក្ដួលយ៉ាងខ្លាំង ដែលទាំងនេះ បានបង្ហាញឱ្យឃើញពីក្ដីស្រឡាញ់ និង បានរម្ភពីសំណាក់បុរសម្នាក់ ទៅលើនារីដែលគាតើស្រឡាញ់ ហើយទង្វើនេះដែរ គឺជាក្ដីប្រាថ្នារបស់នារីទូទៅ ៕




0 comments:
Post a Comment