
បុរសម្នាក់រស់នៅខេត្តចេងចូវ ប្រទេសចិន បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលផង កោតសរសើរផង បន្ទាប់ពីយកកាក់ និងក្រដាសប្រាក់ដែលខំសន្សំជាយូរឆ្នាំ ទៅទិញរថយន្តថ្មីមួយគ្រឿងម៉ាក Toyota Prado ទើបបកពីកេស។

បុរសខាងលើត្រូវគេស្គាល់ថា ជាម្ចាស់ហាងធ្វើនំមួយកន្លែងឈ្មោះថា Guo ។ បុរសរូបនេះបានយកប្រាក់ទិញរថយន្តតម្លៃ ១០ម៉ឺនយ័ន ឬស្មើប្រមាណ ១៤ ៥៦០ ដុល្លារ ជាមួយក្រដាស ១ យ័ន្ត, កាក់ ១០ សេន និង ៥០ សេន ដាក់ចូល ១០ ស្បោង និងកេស។

ទោះបីជាបុគ្គលិកហាងស្រឡាំងកាំងចំពោះកាក់ និងក្រដាសប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះក្ដី តែពួកគេមិនបានបដិសេធមិនទទួលនោះទេ ដោយបុគ្គលិកទាំង៤ បានចំណាយពេលរាប់មិនតិចជាង ១២ ម៉ោងឡើយ៕














0 comments:
Post a Comment