
តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អ្នកធ្វើការសាងសង់ផ្លូវ មួយក្រុម បានរកឃើញ នូវសាកសពបុរាណ (
Mummy)
ស្ថិត នៅក្នុងរជ្ជកាល រាជវង្សមីង បន្សល់ទុកមកទល់ពេលសព្វថ្ងៃនេះ មានរយៈពេល ជាង ៧០០ ឆ្នាំមកហើយ។

កម្មករសាងសង់ផ្លូវ មួយក្រុម មានតួនាទី ក្នុងការពង្រីកផ្លូវមួយខ្សែ ក្នុងទីក្រុង
Taizhou
ខេត្ត
Jiangsu
ប្រទេសចិន បានជីកប៉ះចំមឈូស បុរាណ និងរកឃើញ សាកសព ខ្មោច Mummy
នៅខាង ក្នុងនោះ
ដែលបន្សល់ទុក តាំងពីរជ្ជកាល រាជវង្សមីង មកម្ល៉េះ ខណៈពេល ពួកគេកំពុង ធ្វើការជីកដី។ នៅពេលដែល ការជីក ឈានដល់ជម្រៅ ១.៨ ម៉ែត្រ ស្រាប់តែពួកគេ ជីកប៉ះនឹងវត្ថុម្យ៉ាង ដែលគ្មាននរណាម្នាក់ នឹកស្មានដល់ថា នឹងអាចរកឃើញ បានយ៉ាងដូច្នេះ នោះឡើយ។
អ្នកបុរាណវិទូ បានសន្និដ្ឋានថា មឈូសនេះ មានអាយុកាលជាង ៧០០ ឆ្នាំ មកហើយ។ ពួកគេបាន ធ្វើការបើកគម្របមឈូសចេញ និង រកឃើញថា មានសាកសព Mummy
ក្នុងនោះកំពុងដេកស្តូកស្តឹង ដែលមានបំពាក់ឲ្យនូវសំលៀកបំពាក់ ធ្វើអំពីក្រណាត់សូត្រ និង ក្រណាត់សរសៃរុក្ខជាតិម្យ៉ាង រួមជាមួយនឹង វត្ថុរាវម្យ៉ាង ដែលមានពណ៌ត្នោត ផងដែរ។













0 comments:
Post a Comment