
បរទេស ៖ បុរសជាប្ដីដែលមានមុខងារជាទាហានជើងទឹកអាមេរិកម្នាក់ ដែលទើបនឹងបញ្ចប់បេសកកម្មរបស់ខ្លួន ហើយបានត្រលប់មកផ្ទះវិញ មុនពេលវេលាកំណត់ព្រោះចង់ធ្វើឲ្យប្រពន្ធ និងកូនស្រី ភ្ញាក់ផ្អើល តែរូបគាត់បែរជា ជួបរឿងដ៏គួរឲ្យខកចិត្ត ដោយសារតែ ពេលគាត់មកដល់ ឃើញប្រពន្ធលួចលាក់រស់នៅជាមួយសាហាយទៅវិញ។ទន្ទឹមនឹងនេះផងដែរ បុរសជាប្ដីរូបនោះ បានថតវីដេអូដែលបង្ហាញពីសកម្មភាព តាមទាន់ជាន់កែង ប្រពន្ធរបស់ខ្លួនដែលកំពុងតែនៅជាមួយសាហាយ រួចបង្ហោះលើ បណ្តាញអ៊ីនធើណិត ផងដែរ។ រឿងរ៉ាវខាងលើ ត្រូវបានបែកធ្លាយ បន្ទាប់ពីបុរសជាប្តី បានមកដល់ផ្ទះ ហើយចូលទៅក្នុង បន្ទប់ទឹក ស្រាប់តែឃើញ ប្រពន្ធរបស់គាត់ កំពុងតែនៅ ជាមួយបុរសម្នាក់ ផ្សេងទៀត។ជាមួយគ្នានេះដែរ នារីជាប្រពន្ធ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយព្យាយាមបិទបាំង រាងកាយអាក្រាត របស់នាង និងសួរប្តីថា៖ "តើអ្នកមកធ្វើអ្វីនៅទីនេះ?" ។ រីឯបុរសជាប្តី ក៏បានតបវិញថា៖ "ចុះអ្នកមកធ្វើអ្វីដែរនៅទីនេះ? កំពុងតែបោកប្រាស់ខ្ញុំ?" ។បន្ទាប់មក បុរសជាប្តី មិននិយាយអ្វីច្រើនទៀតទេ ហើយបានបណ្តេញសាហាយ ឲ្យចេញពីផ្ទះ ដោយជូនបុរសនោះ តាំងលើ រហូតដល់ច្រកទ្វារផ្ទះ។ យ៉ាងណាមិញ វីដេអូដែលបង្ហាញពី ទិដ្ឋភាពប្រពន្ធមានសាហាវ ក្បត់ចិត្តប្តីនោះ ត្រូវបានបង្ហោះ នៅលើបណ្តាញសង្គម កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ ដោយមានអ្នកចុចមើល ជាង ២៥០,០០០ ដងឯណោះ៕









ឋ
0 comments:
Post a Comment