
កាំពីជាកន្លែងដ៏គួរអោយទាក់ទាញបែបធម្មជាតិមួយដែលមានទីតាំងតាមបណ្ដោយទន្លេមេគង្គ ចម្ងាយ១៦គីឡូម៉ែត្រពីក្រុងក្រចេះ និងខាងជើង ១គីឡូម៉ែត្រពីអន្លង់ផ្សោតកាំពី។ រម្មណីយ៌ដ្ឋានព្រែកកាំពីមានទីតាំងស្ថិតនៅក្នុង ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
កាំពីជាប្រជុំកោះតូចមួយដែលមានដីខ្សាច់ស្រស់ស្អាត និងស្ទឹង ដែលភ្ញៀវទេសចរអាចមុជទឹក និងហែលលេងកំសាន្តមុនពេលពិសាអាហារ នៅលើរោងលើផ្ទៃទឹកដែលធ្វើជាជួរតាមបណ្ដោយស្ទឹង។




កាំពីជាកន្លែងដ៏ទាក់ទាញប្រចាំរដូវ ហើយភ្ញៀវទេសចរអាចទៅទស្សនាបាននៅរដូវទឹកសម្រក ពិសេសនៅក្នុងរដូវ ប្រាំងចាប់ពីខែមករា ដល់ ខែឧសភា ឬអាស្រ័យទៅតាមពេលវេលាជាក់ស្ដែងណាមួយ។
ចំនែកឯម្ហូបអាហារវិញ មានម្ហូបខ្មែរមានគ្រប់ប្រភេទអាស្រ័យតាមការកម្ម៉ង់របស់ភ្ញៀវ ពិសេសនោះគឺម្ហូបខ្មែរក៏មានលក់នៅទីនោះផងដែរ ហើយម្ហូបក្នុងតំបន់រម្មណីយ៌ដ្ឋានព្រែកកាំពីដ៌ល្បីល្បាញបំផុតនោះគឺចាក់ច្រែង(ចាក់ច្រែងជាសត្វខ្ចងខ្ដក់ដែលមានកន្ទុយវែងដែលរស់នៅតែក្នុងតំបន់កាំពីនោះតែម្ដង) និងមានចៀនត្រីគ្រប់ប្រភេទដូចជាត្រីក្របី និងត្រីក្យា នឹងត្រីជាច្រើនទៀត តាមការកម្ម៉ង់។





រីឯកន្លែងស្នាក់អាស្រ័យ និងម្ហូបអាហារត្រូវបានរៀបចំដោយសហគមន៍នៅក្នុងតំបន់នោះ។ កាំពីជាតំបន់ទេសចរដ៏មានប្រជាប្រិយបំផុតក្នុងខេត្តក្រចេះ សម្រាប់គ្រួសារខ្មែរនាពេលចុងសប្ដាហ៍ និងពេលបុណ្យទានក្នុងការទៅសម្រាកលំហែរកាយស្រូបយកខ្យល់
អាកាស ដើម្បីបំបាត់ភាពស្មុគស្មាញនៅក្នុងគ្រួសារ ផ្ទាល់ខ្លួន ឬរងសម្ពាធពីការងារជាដើម៕
នេះគ្រាន់តែជាការសង្ខេបឲខ្លីតែប៉ុណ្ណោះ ភាពប្រាកដច្បាស់លាស់គឺបងប្អូន អាចអញ្ចើញមកទស្សនាឬលេងកំសាន្តបាន ពិសេសនៅរដូវបុណ្យចូលឆ្នាំខ្មែរ២០១៨ ខាងមុខនេះកុំបីខានឲសោះ។








បានទៅម្ដងហើយ តែចង់ទៅម្ដងទៀតជាមួយគ្រួសារ😍 អាកាសធាតុល្អណាស់😘ទឹកក៏ត្រជាក់ ពេលបានងូតហើយត្រជាក់ដល់បេះដូង😊 បើអានសៀវភៅក្នុងអាកាធាតុបែបនេះគឺល្អខ្លាំងណាស់😍ខ្ញុំពិតជាចូលចិត្តកន្លែងនឹងណាស់ ហើយមានភ្ញៀវទេសចរណ៍ជាច្រើនទៅទស្សនាមិនថា អន្លង់ផ្សោត និងកាំពីនេះទេ។ ខ្ញុំពិតជាមានមោទនាភាពណាស់ដែលបានកើតមកជាកូនខ្មែរ😍 ហើយខ្ញុំសង្ឃឹមថាសន្តិភាពមួយនេះនឹងគង់វង្សជានិរន្តន៍😘។
រូប#Facebook
VDO_chyly tear
0 comments:
Post a Comment