

នារីរកស៊ីផ្លូវភេទម្នាក់ ដែលមានអាយុ១៩ឆ្នាំ នាងរស់នៅក្នុងតំបន់ Gwanda ក្នុងប្រទេសហ្ស៊ីមបាវ៉េ រកប្រាក់បាន យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីការលក់ ទឹកកាមដែលបានមកពីស្រោមអនាម័យរបស់បុរស ដែលជាអតិថិជនរបស់នាង ។ អ្នកទទួលទិញទឹកកាមពីនាង គឺក្រុមអ្នកបើករថយន្ត ដឹកទំនិញដែលតែងឆ្លងកាត់ព្រំដែនឆ្ពោះទៅកាន់អាហ្វ្រិកខាងត្បូង ព្រោះតែពួកគេមានទីផ្សារសម្រាប់លក់ទឹកកាមនៅទីនោះ ។នាង Monica ដែលជានារីរកស៊ីផ្លូវភេទបាននិយាយថា ក្រុមអ្នកបើករថយន្ត ដឹកទំនិញឆ្លង កាត់ព្រំដែន បានទទួលទិញទឹកកាមពីនាង សម្រាប់ចំណុះ 250 ml វាមានតម្លៃ ៣០$ ហើយពួកគេនោះបានយកទៅចែកចាយលក់បន្តក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលជាកន្លែងមានទីផ្សារខ្ពស់ ប៉ុន្តែបញ្ហាជួញដូរនេះជារឿងសម្ងាត់ផងវាគឺជារឿងដែលខុសច្បាប់ លើសពីនេះទៅទៀតបុរសដែលជាអតិថិជនខ្លះ ពិតជាមិនសប្បាយចិត្តទេ នៅពេលដែលដឹងថានាងបានយកទឹកកាមរបស់ពួកគេទៅលក់បែបនេះ ។ ឈ្មួញទទួលទិ ញទឹកកាមពីនាង Monica បានយកវាទៅលក់ឲ្យ ក្រុមហ៊ុនផលិតទំនិញ ថែរក្សាសក់ រីឯអ្នកខ្លះក៏ទទួលទិញ វាដើម្បីបញ្ហាផ្លូវភេទផងដែរ ។ដោយឡែកសំរាប់ថៃទីផ្សារងងឹតលក់មេជីវិតបានទទួលការចាប់អារម្មណ៍និងពេញនិយមយ៉ាងខ្លាំងនៅប្រទេសថៃ ដោយត្រូវបានគេផ្សព្វផ្សាយតាម Internet ។ អតិថិជនភាគច្រើនជាជនជាតិបរទេស ដែលបានចាប់អារម្មណ៍ទៅលើមេជីវិតមនុស្សដែលមានសម្រស់ស្រស់ស្អាតដូចជា បវរកញ្ញាដើម្បីបានកូនមកឲ្យមានសម្រស់ស្រស់ស្អាត ខណៈអ្នកបង្ហាញម៉ូដបុរសនិងនិស្សិតបានក្លាយជាទីពេញនិយមសម្រាប់ការទិញមេជីវិតពីក្រុមគ្រួសារនៅបរទេស ។

មេជីវិតរបស់ស្ត្រីដែលមានសម្រស់ធម្មតាមានតម្លៃចាប់ពី២ម៉ឺនបាតទៅ៥ម៉ឺនបាតលុយថៃ (ប្រមាណពី៦០០ដុល្លារអាមេរិកទៅ១.៥០០ដុល្លារអាមេរិក) តារាភាពយន្តមានតម្លៃប្រមាណ ៨ម៉ឺនបាតលុយថៃ (ប្រមាណ២.៥០០ដុល្លារអាមេរិក) រីឯមេជីវិតរបស់បវរកញ្ញាវិញមានតម្លៃរហូតដល់១លានបាតលុយថៃ (ប្រមាណជាង៣ម៉ឺនដុល្លារអាមេរិក ) ។កាលពីពេលកន្លងទៅថ្មីៗនេះ មានពាណិជ្ជករជប៉ុនម្នាក់ឈ្មោះ Mitsutoki Shigeta អាយុ២៤ឆ្នាំ បានជួលស្ត្រីថៃពពោះបង្កើតកូនឲ្យខ្លួនរហូតដល់ទៅចំនួន២១នាក់ ហើយកំពុងប្រឈមនឹងបញ្ហាផ្លូវច្បាប់នៅប្រទេសថៃ ខណៈកូនតូចៗចំនួន៩នាក់ ត្រូវបានបញ្ជូនចេញពីប្រទេសថៃរួចជាស្រេច ។រាជរដ្ឋាភិបាលថៃបច្ចុប្បន្នកំពុងចាប់អារម្មណ៍និងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ទៅលើសកម្មភាពពពោះបង្កើតកូនស៊ីឈ្នួល ដោយមានវិធានការបោសសម្អាតជាទ្រង់ទ្រាយធំ ព្រមទាំងគ្រោងបង្កើតច្បាប់ថ្មី សម្រាប់ដាក់ទោសលើអ្នកពពោះក្នុងគោលដៅពាណិជ្ជកម្ម(ពពោះស៊ីឈ្នួល) នឹងត្រូវប្រឈមជាប់ពន្ធនាគារយ៉ាងតិចកំណត់១០ឆ្នាំ ៕



0 comments:
Post a Comment