Wednesday, January 31, 2018

ស៊ែរជាបន្ទាន់! ចន្ទគ្រាសថ្ងៃ ៣១ ខែមករា នេះ ហាមដាច់ខាតមិនឲ្យស្ត្រីមានផ្ទៃពោះចេញពីផ្ទះ ព្រោះអាច…



បាតុភូត​ចន្ទ​គ្រាស​ក្នុង​ឆ្នាំ​២០១៨​នេះ នឹង​កើតឡើង​នៅ​ថ្ងៃទី​៣១ ខែមករា​នេះ ហើយ​វា​គឺជា​ចន្ទ​គ្រាស​ពេញលេញ ដែល​គេ​ហៅថា

ព្រះ​ចន្ទ​ពណ៌​ខៀវ (Blue Moon) ដែលជា​បាតុភូត មិនដែល​កើតឡើង​ឡើយ​ក្នុង​រយៈពេល​ច្រើនជាង ១៥០​ឆ្នាំ​មកនេះ​។ នេះ​បើតាម​សារព័ត៌មាន Space.com ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​០៤ ខែមករា ឆ្នាំ​២០១៨​។​

 

 




 
​យោងតាម Space.com បាតុភូត​ច័ន្ទ​គ្រាស​នេះ នឹង​កើតឡើង​នៅ​អំឡុង​ពាក់​កណ្ដាលយប់ រីឯ​មហាសមុទ្រ​ប៉ាស៊ីហ្វិក នឹងត្រូវ​បាន​បែរ​ចំ​មុខ​ទៅរក​ព្រះ​ច័ន្ទ​នៅក្នុងពេល​ដូចគ្នានេះ​។ ដោយឡែក តំបន់​អាស៊ី​កណ្ដាល និង​ខាងកើត ឥណ្ឌូណេស៊ី នូ​វែ​ល​សេ​ឡង់ និង​តំបន់​មួយចំនួន នៃ​ប្រទេស​អូស្ត្រាលី នឹង​មើលឃើញ​ព្រះ​ច័ន្ទ​ពណ៌​ខៀវ​នេះ​។ ដោយឡែក​ចាប់ពី​តំបន់ អាស៊ី​ខាងលិច ប្រទេស​ឥណ្ឌា ម​ជ្ឈិ​បូព៌ា និង​អឺរ៉ុប​ខាងកើត អាច​នឹង​មើលឃើញ​បាតុភូត​ដ៏​កម្រ​នេះដែរ​នៅពេល​ព្រះ​ច័ន្ទ​រះ​តែម្តង​។​

​ជាងនេះទៅទៀត ចាប់ពី​ភាគ​ខាងកើត​គឺ រដ្ឋ​អា​ឡា​ស្កា និង​ហា​វ៉ៃ និង​ភាគ​ពាយ័ព្យ​ប្រទេស​កាណាដា ក៏​នឹង​អាច​មើល​ព្រះ​ច័ន្ទ​ពណ៌​ខៀវ​នេះ​ផងដែរ ពី​ដើម​រហូតដល់​ចប់​តែម្តង​។ បន្ទាប់ពី​ឆ្នាំ​២០១៨ ព្រះ​ចន្ទ​ពណ៌​ខៀវ​នឹង​ឆ្លងកាត់​ស្រមោល​អាំ​ប្រា​របស់​ផែនដី​ម្តងទៀត​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៨ និង​បន្ទាប់មក​នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០៣៧ ហើយ​វា​គឺ​ចន្ទ​គ្រាស​ពេញលេញ​តែម្តង​។​

 




 
​គួរ​បញ្ជាក់ដែរថា សំរាប់​ទំនៀម​ខ្មែរ​បុរាណ បាន​តំណាល​ថា ហេតុ​មាន​គ្រាស​អាចធ្វើ​ឲ្យ​ទារក​ដែល​នៅក្នុង​ផ្ទៃ​ម្តាយ​កើតមក​មិនមាន​សតិ​ប្រក្រតី រឺ​ជាម​នុស្ស​ដែល​គេ​ហៅថា គ្រាសកន្លង​។ តំណាល​នោះ​ថា​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ជៀសវាង​មើល​គ្រាស​កំពុង​កើតឡើង រឺ​ត្រូវ​ស​ង្ងំ​នៅក្នុង​ផ្ទះ​កុំ​ចេញមកក្រៅ ត្រូវ​ចាំ​រហូតដល់​គ្រាស​កន្លងផុតទៅ​។ បើ​ពុំ​នោះទេ គ្រាស​នឹងធ្វើ​អោយ​ទារក​កើតមក​ក្លាយជា​មនុស្ស​ល្មេញល្មើ មាន​សតិ​មិន​ពេញលេញ​។​

​គ្រាស​ជាហេតុ​ដែល​កើតឡើង​នៅពេល​ភពផែនដី​ប្រែក្លាយជា​ភព​គ្មាន​ពន្លឺ​ងងឹត​សូន្យឈឹង​។ បើ​គ្រាស​កើតឡើង​ក្នុងពេលដែល​ផែនដី​កំពុង​ទទួល​ពន្លឺ​ពី​ព្រះអាទិត្យ បង្ករ​ឲ្យ​ភពផែនដី​ងងឹត​សូន្យឈឹង គេ​ហៅថា សូរ្យគ្រាស​។ បើ​គ្រាស​កើតឡើង​នៅពេល​យប់​ធ្វើ​ឲ្យ​ព្រះ​ច័ន្ទ​ប្រែ​ពី​ពណ៌​ភ្លឺ​ទៅជា​ពណ៌​ឈាម (Blood Moon) គេ​ហៅថា ច័ន្ទ​គ្រាស​។​

 




 



 
​តាម​ការពន្យល់​តាមបែប​វិទ្យាសាស្ត្រ​វិញ សូរ្យគ្រាស គឺជា​ហេតុការណ៍​កើតឡើង​នៅពេល​ព្រះ​ច័ន្ទ​វិល​ចំ​គន្លង​កណ្តាល​ត្រង់​ជួរ​ព្រះអាទិត្យ និង​ភពផែនដី ធ្វើ​ឲ្យ​ស្រមោល​ព្រះ​ច័ន្ទ​បាំង​ពន្លឺព្រះអាទិត្យ​មកលើ​ភពផែនដី ក្លាយជា​ងងឹត​សូន្យឈឹង​។​

 




 
​ច័ន្ទ​គ្រាស គឺជា​ហេតុការណ៍​កើតឡើង​នៅពេល ភពផែនដី​វិល​ចំ​គន្លង​កណ្តាល​ត្រង់​ជួរ​ព្រះអាទិត្យ និង​ព្រះ​ច័ន្ទ ធ្វើ​ឲ្យ​ស្រមោល​ភពផែនដី​បាំង​ពន្លឺព្រះអាទិត្យ​មកលើ​ព្រះ​ច័ន្ទ​។ ប៉ុន្តែ​ខុសពី​សូរ្យគ្រាស ច័ន្ទ​គ្រាស​មិន​ងងឹត​សូន្យឈឹង​ទេ គ្រាន់តែ​ធ្វើ​ឲ្យ​ពន្លឺព្រះច័ន្ទ​ប្រែ​ពី​ពណ៌​ភ្លឺ​មកជា​ពណ៌​ឈាម​ប៉ុណ្ណោះ​។​របក​ស្រាយ​អ្នកវិទ្យាសាស្ត្រ លើ​គ្រាស និង​ស្ត្រី​មាន​ផ្ទៃពោះ​

​បញ្ហា​ផលប៉ះពាល់​របស់​គ្រាស​មកលើ​ទារក​នៅក្នុង​ផ្ទៃ​ម្តាយ នៅ​មិនទាន់មាន​ភ័ស្តុតាង និង​ការសិក្សា​មួយ​ច្បាស់លាស់​នោះទេ រីឯ​អ្នកស្រាវជ្រាវ​ក៏​នៅ​មិនទាន់​រកឃើញ​នូវ​ចម្លើយ​មួយ​អោយ​ស៊ីគ្នា​នឹង​អ​បិ​យ​ជំនឿ​នេះដែរ​។ ប៉ុន្តែ​មាន​អ្នកវិទ្យាសាស្ត្រ​មួយចំនួន​បាន​លើកឡើងថា ការមើល​សូរ្យគ្រាស​អាចមាន​ផលប៉ះពាល់​ដល់​ភ្នែក (​ជាង​ច័ន្ទ​គ្រាស​)​។ ការមើល​សូរ្យគ្រាស យើង​ត្រូវ​សម្លឹងមើល​ព្រះអាទិត្យ​រហូតដល់​សូរ្យគ្រាស​ចាប់ផ្តើម​។ ប៉ុន្តែ​មនុស្ស​មួយចំនួន​ត្រូវ​រង់ចាំ និង​សម្លឹងមើល​ព្រះអាទិត្យ​អស់​រយៈពេល​យ៉ាងយូរ​មុនពេល​សូរ្យគ្រាស​ចាប់ផ្តើម​លេច​រូបរាង​។ ហេតុ​ដូច្នេះហើយ ពួកគេ​មិនបាន​ដឹង​ទេ​ថា​នៅពេល​សម្លឹងមើល​ព្រះអាទិត្យ​យូរ​អាចមាន​ផលប៉ះពាល់​ដល់​ភ្នែក ពីព្រោះ​ពន្លឺព្រះអាទិត្យ​មាន​វិទ្យុ​កម្ម​ដែល​ប៉ះពាល់​ដល់ រី​ទីណា​ភ្នែក (Retina)​។​

 




 
​ជុំវិញ​រឿង​បញ្ហា​ទាក់ទង​រវាង គ្រាស និង​ស្ត្រី​ដែលមាន​ផ្ទៃពោះ គ្រាន់តែ​ជា​ជំនឿ​ដែល​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ប៉ុណ្ណោះ ព្រោះ​សូម្បីតែ​ជំនឿ​នេះ​ក៏​កើតមាន​នៅក្នុង​ប្រទេស​ឥណ្ឌា​ដែរ​។ ដោយហេតុថា​ប្រទេស​កម្ពុជា​ធ្លាប់បាន​ទទួលយក​វប្បធម៌​ពី​ប្រទេស​ឥណ្ឌា ជំនឿ​អំពី​គ្រា​សមាន​ផលប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​នេះ អាច​កើតមាន​តាំងពី​យូរណាស់​មកហើយ​។ តាមពិត​ស្ត្រី​មាន​ផ្ទៃពោះ​មួយចំនួន​មិន​ហ៊ាន​មើល​គ្រាស ដោយហេតុថា​ពួកគាត់​គ្រាន់តែ​មិន​ចង់​ប្រឆាំងនឹង​គំនិត​រាមច្បង និង​ចាស់ទំ​តែប៉ុណ្ណោះ​។ គួបផ្សំ​ជាមួយ​ភាពមិនច្បាស់លាស់​របស់​គាត់​ទៀត ទើប​ស្ត្រី​ភាគច្រើន​នៅតែ​បន្ត​គេច​ចេញពី​គ្រាស​ខ្លាចក្រែង​ពិតជា​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ពិតមែន​។ គួរបញ្ជាក់​ផងដែរ​ថា គ្រាស ត្រូវបាន​ចាត់ទុកថា​ជា​បាតុភូត​មិនល្អ​នៅក្នុង​វប្បធម៌​ជំនឿ​ជាច្រើន ដោយសារ​ភាព​ងងឹត​៕

 




 



 



 



 

0 comments:

Post a Comment