
តាមប្រភពព័ត៌មានវៀតណាមបានអោយដឹងថា ជនជាតិខ្មែរ(កម្ពុជាក្រោម) មានឈ្មោះ គ.រ.ស មានទីលំនៅ នៅស្រុកវាលភ្លង់ (Phước Long) ខេត្តឃាំ្លង (Sóc Trăng) កម្ពុជាក្រោម ។ បានទៅលេងផ្ទះ មិត្តភក្តិជាជនជាតិវៀតណាម ឈ្មោះ Thien Nga កាលពីថ្ងៃទី០៧ខែកក្ដដា ឆ្នាំ២០១៧ មានទីលំនៅ នៅខេត្ត Hiep Hoa, Hi Bac, Vietnam ។

បើតាមសម្ដីជនរងគ្រោះបានអោយដឹងថា ពួកគេបាននាំគ្នាផឹកស្រាអស់ជាច្រើន ជាមួយនិងប្ដីមិត្តភក្តិ រហូតស្រវឹងលេងដឹងខ្លូន ដូចជាគេដាក់ថ្នាំ រហូតដល់ពេលគេដឹងខ្លូន គេក៏ឃើញបុរសជាប្ដីមិត្តភក្តិកំពុងតែរំលោភ និងមានថតសកម្មភាពទៀតផង ។ ពេលនោះរូបគេដឹងខ្លូនដែរតែកំរើកមិនកើត គ្មានកំលាំងរើបម្រាស់ មានតែសង្ងំនៅស្ងៀមធ្វើមិនដឹង ខ្លាចគេសម្លាប់បំបិតមាត់។ រហូតបុរសនោះរំលោភបាន ១៣ដងហើយក៏គេចេញទៅងួតទឹក ទើបរូបនាងលូចចេញទៅប្ដឹងប៉ូលិស។

បើតាមចម្លើយសារភាពរបស់ឈ្មោះ Dương Thế Ngọc បានអោយដឹងថា រូបគេពិតជាបានរំលោភ និងថតរូបនាងពិតមែន ដោយគេបានដាក់ថ្នាំងុយដេកក្នុងស្រា ទើបប្រពន្ធនិងមិត្តភក្តិប្រពន្ធ ដេកមិនដឹងខ្លូន ទើបរូបគេចាប់ផ្ដើមរំលោភ គេរំលោភបាន១៣ដង ដោយឃើញនាង ជិតដឹងខ្លូនទើបរូបគេឈប់រំលោភ។
បច្ចុបន្បន្នជនសង្ស័យត្រូវបានឃាត់ខ្លូននិងកសាងសុំនុំរឿងបញ្ជូនទៅតុលាការ ៕













0 comments:
Post a Comment