Friday, January 26, 2018

កំណើន​ជនជាតិចិន​នៅខេត្តព្រះសីហនុ​ជាមេរៀន​មួយ​សម្រាប់កម្ពុជា…? ​



បច្ចុប្បន្ននៅក្នុងខេត្តព្រះសីហនុ មានចំនួនជនជាតិបរទេសជាង៦ ពាន់នាក់ ហើយជនជាតិចិន មានចំនួនរហូតទៅដល់ជាង៤ពាន់នាក់។




កំណើនជនជាតិចិននេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើននៅក្នុងជម្រុញការអភិវឌ្ឍក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ក៏ប៉ុន្តែជនជាតិមួយចំនួនបាន ប្រព្រឹត្តិបទល្មើស និងបង្កអសន្តិសុខ ដែលធ្វើឲ្យប្រជាពលរដ្ឋម្ចាស់ស្រុក និងភ្ញៀវទេសចរមួយចំនួន សម្តែងការមិនពេញចិត្ត។



ក្នុង​ចំណោម​ជន​បរទេស​ទាំង​អស់​​ចំនួន ៦ ៣៨៥ នាក់នៅ​ខេត្ត​ព្រះសីហនុ ជនជាតិ​ចិន​បាន​វ៉ា​ដាច់​គេ ពោល​គឺ​ច្រើន​ដល់​ទៅចំនួន ៤ ៤៩៨ នាក់​ទៅ​ហើយ។ បើតាមរបាយការណ៍របស់អភិបាលខេត្តព្រះសីហនុ។



របាយ​ការ​ណ៍​ដដែល​ បន្ថែម​ទៀត​ថា ក្រៅពី​ជនជាតិ​ចិន​ដែល​មាន​ចំនួន​ច្រើន​ដាច់​គេ​នៅ​ខេត្ត​ព្រះសីហនុ​នោះ ជនជាតិ​ដទៃ​ទៀត​ដូចជា ឥណ្ឌូនេស៊ី ៩០៩នាក់ ហ្វីលីពីន ១២៧នាក់ ម៉ាឡេស៊ី ១២២នាក់ ថៃ ៧២នាក់ រុស្ស៊ី ៧០នាក់ វៀតណាម ៦៧នាក់ បារាំង ៥៦នាក់ ឥណ្ឌា ៥២នាក់ ជនជាតិអង់គ្លេស ៥១នាក់ និងជនជាតិផ្សេងៗទៀត ៣៦១នាក់ ដែល​ពួកគេ​ជា​អ្នក​ទេសចរ អ្នក​វិនិយោគ អ្នក​បម្រើការ​កាស៊ីណូ កម្មករសំណង់ និង​ផ្សេងៗ​ទៀត។



យ៉ាងណា​មិញចំនួន​ជនជាតិ​ចិន​ដ៏​ច្រើន​សម្បើម​នេះ ក៏​ផ្តល់​ផល​អវិជ្ជមាន​ច្រើន​ដល់​ខេត្តព្រះសីហនុ ដោយ​ខ្លះ​លួច​មក​រស់​នៅ​និង​ធ្វើ​ការ​ខុស​ច្បាប់ ខ្លះ​ប្រព្រឹត្តិ​អំពើ​ជំរិត​អនឡាញ គ្រឿង​ញៀន និង​បទ​ល្មើស​ជា​ច្រើន​ផ្សេង​ទៀតគួរ​ឲ្យ​បារម្ភ៕

Related Posts:

0 comments:

Post a Comment