
ខេត្តបាត់ដំបង៖ មានករណីពង្រាត់កូនក្រមុំចេញពីកូនកំលោះ ដែលទើបតែការបានមិនដល់២៤ម៉ោងផង ក៏ស្រាប់តែមានការរាយការណ៍មកថា
កូនក្រមុំត្រូវបានគេល្បួងយកទៅ ដោយមិនដឹងពីមូលហេតុច្បាស់លាស់ថាមកពីអ្វី។ តាមសំដីកូនកំលោះ ដែលមានឈ្មោះ រ៉ន រឿន បានឲ្យដឹងថា «ការហើយផ្សំដំណេកក៏មិនបានដែរ ស្រាប់ព្រឹកឡើងមានជន ២ នាក់ ចេះតែមកខ្សឹមខ្សៀវទៅខាងកូនក្រមុំ ហើយមិនឲ្យទៅជិតកូនក្រមុំទេ ហើយស្រាប់តែស្អែកឡើងគេនាំយកទៅបាត់ ដោយបានប្រាប់ថា យកទៅផ្សាររកទិញឥវ៉ាន់»។


គាត់បានបញ្ជាក់ថា មុនរៀបការដូចជាមិនត្រូវបានបង្ខំអ្វីឡើយ គាត់បានធ្វើការរៀបការនេះដោយពេញចិត្តទាំងសងខាង គាត់សង្ស័យថាកូនក្រមុំប្រហែលជាត្រូវគេលួងទៅ ដូចត្រូវថ្នាំសន្តំ ភាំងៗ មិនដឹងមុខ មិនដឹងក្រោយ។ មុននឹងបាត់ខ្លួន បងស្រីរបស់កូនក្រមុំបានប្រាប់ថាយកកូនក្រមុំទៅដើរផ្សារ លុះល្ងាចឡើងស្រាប់តែបាត់មិនមានដំណឹង ទើបបណ្តាលឲ្យមានការសង្ស័យ។

បើយ៉ោងតាមសម្តីរបស់ឪពុកខាងស្រី គាត់បានប្រាប់ឲ្យដឹងថា កូនស្រីគាត់បានបាត់ចេញទៅវេលា ម៉ោង ១២ ថ្ងៃត្រង់ ដោយមានជន ២ រូប នាំទៅ ត្រូវជាបងស្រីបង្កើត និងសង្សាររបស់បងស្រីកូនក្រមុំ។ ករណីនេះបានកើតឡើងនៅចំណុចផ្សារទឹកពុះ ភូមិ អូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង ដោយជិះឡានចេញទៅម៉ាក Lexus RX 300 ស្លាកលេខ ភ្នំពេញ 2L 2192 ព័ត៌ទឹកមាស។
ជនដែលពង្រាត់កូនក្រមុំយកចេញទៅ មានឈ្មោះ តាំង ចន្ថា (ត្រូវជាបងស្រី) និង សង្សាររបស់បងស្រី (មិនស្គាល់ឈ្មោះ)។ ជនទាំងពីរនេះបាននាំកូនក្រមុំទៅ រួមទាំងថ្លៃបណ្ណាការ។

ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ
088 44 92 267
(លេខកូនកំលោះ)
088 66 36 664
(លេខឪពុកខាងកូនក្រមុំ)

ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ
088 44 92 267
(លេខកូនកំលោះ)
088 66 36 664
(លេខឪពុកខាងកូនក្រមុំ)

ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ
088 44 92 267
(លេខកូនកំលោះ)
088 66 36 664
(លេខឪពុកខាងកូនក្រមុំ)

ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ
088 44 92 267
(លេខកូនកំលោះ)
088 66 36 664
(លេខឪពុកខាងកូនក្រមុំ)
0 comments:
Post a Comment