
កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះទៅបង្រ្កាបទីតាំងមួយកន្លែងដែលបានផលិតប្រេងម៉ាស៊ីនក្លែងក្លាយ ស្ថិតនៅក្នុងនៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ។

បើតាមវេបសាយក្នុងស្រុក (ហ្រ្វេសញ៉ូ ) ដែលបានស្រង់សម្ដីរបស់លោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ម្សិលមិញនេះ

សម្រាប់ម្ចាស់ទីតាំងឈ្មោះ អ៊ូច ង៉ុយ ភេទប្រុស អាយុ៤៤ឆ្នាំ បានរត់គេចខ្លួនបាត់ នៅពេលដឹង ។
វេបសាយព័ត៌មានដដែលនេះបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបដកហូតវត្ថុតាងមួយចំនួនដូចជា ៖
១/ សំបកកំប៉ុង១លីត្រមានចំនួន១៣ធុង ស្មើនឹង២២,០២២កំប៉ុង។
២/ សំបកកំប៉ុង០.៨លីត្រ និង០.៧លីត្រ មានចំនួន២៨ធុង ស្មើនឹង ៥៤,២០៨សំបកកំប៉ុង។
៣/ កម្រងម៉ាស៊ីនវេចខ្ចប់រួចចំនួន៩៥ កេស ក្នុង០១ កេសមានចំនួន២៤កំប៉ុង ស្មើនឹង២,២៨០កំប៉ុង។
៤ / ហ្វ៊យប្រេងម៉ាកសូគីម៉ិច មានចំនួន១០ហ្វ៊យ មិនទាន់ប្រើប្រាស់២,២០០លីត្រ។
៥ / គម្របកំប៉ុងមានចំនួន៣០កេស ក្នុង០១ កេសមាន១៥ដុំ ក្នុង០១ដុំ មាន១៤០គម្រប សរុប ៦៣,០០០គម្រប។
៦/ គម្របកេះម៉ាក DEMEX ២០០ដុំ។
៧/ ម៉ាស៊ីនសម្រាប់វេចខ្ចប់ និងផលិត០១គ្រឿង។
៨/ ម៉ាស៊ីនអ៊ុតរង្វាន់០១គ្រឿង។








0 comments:
Post a Comment