
ប្រទេសថៃ៖ ស្ត្រីអាយុ២៨ឆ្នាំម្នាក់ត្រូវបានប្តីចាប់ដុតទាំងរស់បណ្តាលឲ្យរងរបួសរលាក សឹងពេញខ្លួនព្រោះតែបុរសជាប្តីរូបនោះមានការខឹងសម្បារនឹងនាងថតរូបសែលហ្វីបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។

Chatchawarn Tarrin និងប្តីអាយុ២៦ឆ្នាំឈ្មោះ Nednapha Nuankhul រស់នៅទឹកដីថៃ ពួកគេមានកូនប្រុសពីរនាក់រួមគ្នា ថ្ងៃមួយ ខណៈដែលស្ត្រីរងគ្រោះកំពុងចំអិនអាហារ ស្រាប់តែបុរសជាប្តីចាក់សាំងលើ ហើយបោះឈើគូសត្រូវទើបបណ្តាលអណ្តាតភ្លើងឆាបឆេះស្ទើរពេញរាងកាយ។

ក្រោយពីហេតុការណ៍នេះកើតឡើងភ្លាម នាងជាប្រពន្ធក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីទទួលការជួយសង្គ្រោះដោយវះកាត់៣ដង។Tarrin បានឲ្យគ្រូពេទ្យធ្វើការវះកាត់បីដងហើយនាងក៏នៅត្រូវការពេលវេលាព្យាបាលខ្លួន ថែមទៀតព្រោះដៃស្តាំនិងមាត់របស់នាងរងការឆាបឆេះយ៉ាងខ្លាំងដែលធ្វើឲ្យពិបាកបរិភោគអាហារនិងប្រើម្រាមដៃ។ នាងបានចំណាយពេលដល់ទៅរាប់ខែ ដើម្បីអាចចេញពីពេទ្យ។ ពេលដឹងខ្លួន នាងបានប្រាប់ថា៖ «វាធ្វើឲ្យខ្ញុំខ្លោចទាំងកាយ ខ្លោចទាំងបេះដូង ។ តែខ្ញុំត្រូវតែអត់ទោសឱ្យប្តីខ្ញុំ ព្រោះយើងមានកូនជាមួយគ្នា ។

នៅពេលគាត់ដុតខ្ញុំ ខ្ញុំពិតជាដឹងថា នរកពិតប្រាកដ គឺវាយ៉ាងដូចម្តេច ការឈឺចាប់ពិតជាមិនអាចទ្រាំទ្របានឡើយ ។ រាងកាយរបស់ខ្ញុំនឹងបែបនេះជារៀងរហូត ។ អ្នកអាចគេចពីអ្វីបានទាំងអស់ តែមិនអាចគេចផុតពីកម្មពារបានទេ» ។Nuankhul ត្រូវបានប៉ូលីសចាប់ខ្លួនបន្ទាប់ ពីបង្ករបួសស្នាមនិងអគ្គីភ័យលើភរិយាហើយត្រូវតុលាការកាត់ទោសឲ្យជាប់ ពន្ធនាគារដោយមិនឲ្យបង់ប្រាក់ធានាឡើយ៕









0 comments:
Post a Comment