
កាលពីពេលថ្មីៗកន្លងទៅនេះ ប៉ូលិសនៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក បានរកឃើញ ទំពក់ថ្ពក់ខោអាវម្យ៉ាង នៅលើជញ្ជាំងបន្ទប់ទឹកសាធារណៈ ដែលមានបំពាក់កាមេរ៉ាថតសកម្មភាព គួរឲ្យភ្ញាក់ផ្អើល។
បើក្រឡេកមើលតែមួយភ្លែត វាហាក់បីដូចជាទំពក់សម្រាប់ថ្ពក់ខោអាវធម្មតាប៉ុណ្ណោះ ប៉ុន្តែការពិតវាមានបង្កប់កាមេរ៉ាតូចមួយ សឹងតែមើលមិនឃើញ ដែលអាចថតរាល់សកម្មភាពមនុស្ស នៅក្នុងបន្ទប់ទឹក បន្ទប់សណ្ឋាគារ ឬបន្ទប់ផ្លាស់សំលៀកបំពាក់ ជាដើម។


ទំពក់ប្រភេទនេះ ត្រូវបានគេប្រទះឃើញ ដាក់លក់នៅលើអនឡាញ ដែលមានតម្លៃត្រឹមតែ ២៥ដុល្លារប៉ុណ្ណោះ។
ប៉ូលិសរដ្ឋ Florida បានព្រមានគ្រប់គ្នាឲ្យត្រួតពិនិត្យមើលឲ្យបានដិតដល់ ដើម្បីជៀសវាងជួបរឿងអាក្រក់ ដោយមិនដឹងខ្លួន។
មិនតែប៉ុណ្ណោះ ពួកគេក៏បានឲ្យដឹងថា កាមេរ៉ាប្រភេទនេះ មានទំហំតូចខ្លាំងណាស់ ដែលអាចដាក់បង្កប់លើគ្រប់វត្ថុប្រើប្រាស់ផ្សេងៗ នៅគ្រប់ទីតាំង៕





0 comments:
Post a Comment