
តើមាននរណាខ្លះដែលឯកោជារៀងរហូត និងមិនអាចរកដៃគូដែលស័ក្តិសមដើម្បីរស់នៅជាមួយគ្នាអស់មួយជីវិតខ្លះ?
ប្រសិនបើអ្នករកមិនបានទេ អ្នកប្រហែលជាអាចពិចារណាបានជាមួយនឹងនារីម៉ាឡេស៊ីម្នាក់នេះឈ្មោះថា Jocye Lee។ ប្រសិនបើនាងស្រឡាញ់អ្នក នាងនឹងស្រឡាញ់ៗអ្នកខ្លាំងមែនទែន។


យោងតាមវេបសាយ Moretify បុរសឈ្មោះ Joey Tan បានចែករំលែកផុសមួយបង្ហាញការសន្ទនារវាងនាង Jocye Lee និងមិត្តប្រុសនាងឈ្មោះ Danny។
ក្នុងផុសនោះខាងស្រីសរសេរថា "មិនថាមិត្តប្រុស ឬមិត្តស្រី ប្រសិនបើអ្នកជួបនារីប្រភេទនេះ តើអ្នកនឹងធ្វើអ្វី? មិត្តស្រីដែលលះបង់ច្រើនចំពោះមិត្តប្រុស ហើយនាងស្រឡាញ់គាត់ខ្លាំងណាស់"។
នៅមានការសន្ទនាជាច្រើនទៀត ប៉ុន្ដែវេបសាយ Moretify បានសង្ខេបសាច់រឿងយ៉ាងដូច្នេះថា នាង Jocye បានយាយី Danny ឥតឈប់ឈររៀងរាល់ពេលដោយផ្ញើសារទៅគាត់នៅលើហ្វេសប៊ុក ហើយចែករំលែកសកម្មភាពប្រចាំថ្ងៃជាមួយគាត់ទៀត បើទោះជាគាត់មិនឆ្លើយតបក៏ដោយ។

នាងបានចាត់ទុកមិត្តប្រុសនាងជាប្ដីរបស់នាង ថែមទាំងថតរូបភាព Tag ឱ្យគាត់ទៀត។ នាង Jocye នៅតែបន្តធ្វើបែបនេះរហូតដល់តែ Danny ទ្រាំលែងបានក៏បានផ្ញើសារមួយទៅនាងថា "ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីទៀតទេ។ តើឈប់រំខាន់បានទេ? ខ្ញុំបាន Block គណនីយើងនៅលើបណ្ដាញសង្គម ហើយនៅតែមកគ្រប់គ្រងខ្ញុំទៀត"។
ពិតណាស់ Danny បាន Block លេខទូរស័ព្ទនាងជាច្រើន ប៉ុន្ដែនាងនៅតែអាចតេមកបានដោយសារតែនាងមានស៊ីមកាតរាប់រយ។

មិនតែប៉ុណ្ណោះនាង Jocye ក៏បានដឹងដែរថា Danny មានមិត្តស្រី ប៉ុន្ដែមិនខ្វល់ថែមទាំងបោះសម្ដីដាក់មិត្តស្រីរបស់គាត់ទៀតផង ដោយឱ្យនាងចាកចេញពី Danny។ ប៉ុន្ដែមិត្តស្រីរបស់ Danny បានបោះសម្ដីទៅវិញថា "ចុះចាញ់ហើយឬ? គាត់នឹងមិនមែនជារបស់នាងនោះទេ ហើយប្រសិនបើយើងបែកគ្នាយ៉ាងហោចណាស់គាត់គឺជារបស់ខ្ញុំពីមុនដដែល។ ហេតុអ្វីនាងមិនបែកពីគាត់? ដោយសារតែនាងឯងអ្នកមានឬ? ដូច្នេះចង់ប្រើលុយដើម្បីទិញក្ដីស្រឡាញ់ពីគាត់មែន?"។
មិត្តស្រីរបស់ Danny បានប្រាប់នាង Jocye បែកពីមិត្តប្រុសខ្លួន ដោយឱ្យប្រាក់ ១ លានរីងហ្គីត ប៉ុន្ដែនាង Jocye មិនយកទេព្រោះតែនាងគឺជាអ្នកមានស្រាប់។

ទន្ទឹមនឹងនោះ Jocye នៅតែតស៊ូផ្ញើសារទៅទៀត និងមិនចុះចាញ់ បើទោះជានាងមិនមានអារម្មណ៍ថា នាងដល់ចំណុចមួយឆ្កួតនឹងប្រុសក៏ដោយ។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ អ្នកលេងអ៊ីនធឺណេតកត់សម្គាល់ឃើញថា Jocye និង Danny មានទំនាក់ទំនងនឹងគ្នាជាង ២០ ឆ្នាំហើយ។ ដោយពួកគេឆ្ងល់ទំនាក់ទំនងរហូតដល់ ២០ ឆ្នាំ តើនាងអាយុប៉ុន្មាននៅឆ្នាំនេះ? ជាការពិតនាងអាយុ ៣៨ ឆ្នាំហើយ ប៉ុន្ដែកុំមើលរូបថតសឹងតែមិនជឿនឹងភ្នែក៕
0 comments:
Post a Comment