
វិធីខាងក្រោមនេះ ជួយទប់ស្កាត់ជំងឺទឹកនោមផ្អែម ផ្សះដំបៅក្រពះ ពោះវៀន លើសឈាម ជំងឺតម្រងនោម លើសកូឡេស្តេរ៉ុល
បំប៉នខួរក្បាល កែទល់លាមក ទម្លាក់ព្រូនល្អិត បំប៉នថ្លើម ការពារជម្ងឺមហារីក។ សូមអានពីអត្ថប្រយោជន៍ និងការប្រើប្រាស់ដូចតទៅ៖


☞ នេះជារបៀបធ្វើទឹកពោតបារាំងដើម្បីទប់ស្កាត់ជំងឺទឹកនោមផ្អែម
ផ្សះដំបៅក្រពះ ពោះវៀន លើសឈាម និងជំងឺតម្រងនោម
*វិធីធ្វើ៖
– យក ពោតបារាំង ស្រស់ចំនួនពីរ រួចកាត់ចុងទាំងសងខាងចេញ
– បន្ទាប់មកដាក់ត្រាំនៅក្នុងទឹកមួយកែវធំ រួចទុកត្រាំរយៈពេល១យប់
– ទទួលទានភេសជ្ជៈនេះក្នុងពេលព្រឹកនៅពេលពោះទទេ ៣០នាទី មុនទទួលទានអាហារពេលព្រឹកនេះ។
– អនុវត្តបែបនេះរយៈពេល ៧ថ្ងៃ ជាប់គ្នាដើម្បីសម្អាតជាតិពុលក្នុងតម្រងនោមរបស់អ្នក និងបង្កើនតួនាទីរបស់វាបានល្អ។








២ ជួយព្យាបាលរោគក្រពះ ពោះវៀនដោយសារពោតបារាំងមានជាតិរំអិលជាច្រើន ( Pectin និង Gum )
ដែលអាចជួយផ្សះដំបៅក្រពះ និងពោះវៀនមិនឲ្យរាលដាលខ្លាំង។
៣ បំប៉នទារកក្នុងគ៌ត , បង្កើតគ្រាប់ឈាមក្រហម
៤ សម្អាតជាតិពុល ជាតិស្រវឹងចេញពីរាងកាយយើង
៥ – ជួយបង្កើនកោសិការឈាម ជួយប្រឆាំងជម្ងឺមហារីក កាត់បន្ថយការជ្រៀតចូលនៃជម្ងឺហឺត
៦ ការពារជម្ងឺមហារីក លើសឈាម និងជួយបំប៉នថ្លើមផងដែរ





៧ កាត់បន្ថយជាតិស្ករក្នុងឈាម និងជួយគ្រប់គ្រងជាតិស្ករដល់ អ្នកដែលកើតជម្ងឺទឹកនោមផ្អែម។
បើយើងពិសាវាជាប្រចាំ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពយើង។
បរិភោគពោតបារាំងយ៉ាងខ្លាំងក្នុងពិភពលោកដោយសារពោតបារាំងមានផលប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាព ,សម្រស់, និងព្យាបាលជម្ងឺជាច្រើនយ៉ាង។ ពោតបារាំង បរិបូណ៌ដោយ VitA Vit B1 B2 B3 , Vit C , Vit E, Vit K, Calcium , ដែក , Potassium , សង្កសី, Carbohydrate, ស្ករ , Proteine , ជាពិសេសកាកសរសៃនិងជាតិរំអិល …។ល។




ពោតបារាំងអាចយកទៅធ្វើម្ហូបបានជាច្រើនបែបច្រើនយ៉ាង ដូចជាស្រុសធ្វើអន្លក់
ឆា ស្លម្ជូរ ស៊ុប អាំង ញាុំផ្សេងៗ ជ្រលក់ម្សៅបំពង ។ល។
ម្សៅយកពីគ្រាប់ពោតបារាំង អាចយកទៅ ធ្វើនំប័ុង ឬ តៅហ៊ូបាន។ ស្លឹកហាលស្ងួតយកមកកិនឲ្យម៉ត់ប្រើចំនួសប៊ីចេងបាន។ ចំណែកគ្រាប់លីង អាចជំនួសកាហ្វេបានដែរ។




ប្រយោជន៍ក្នុងការព្យាបាលជំងឺ ៖
-រោគក្រពះ ពោះវៀនដោយសារពោតបារាំងមានជាតិរំអិលជាច្រើន ( Pectin និង Gum )
ដែលអាចជួយផ្សះដំបៅ ក្រពះនិងពោះវៀន មិនឲ្យ រាលដាលខ្លាំង ។
-បំប៉នខួរក្បាល កែទល់លាមក ទម្លាក់ព្រូនល្អិត
-បំប៉នថ្លើម ( ១ថ្ងៃ ១០ ទៅ ១៥ ផ្លែ )


-ពិសារពេលល្ងាច ៣០-៤០ ផ្លែ អាច លាងជាតិពុល ពីខ្លួនបាន ( DETOX )
-បំប៉នទារកក្នុងគ៌ត , បង្កើតគ្រាប់ឈាមក្រហម
-សំខាន់ គឺនៅក្នុងពោតបារាំង មានសារធាតុ GLUTATHIONE ដែលជាសារធាតុរក្សាជំងឺថ្លើមនិងសព្វថ្ងៃមានការប្រើប្រាស់ផ្នែកសម្រស់ ចាក់ក្នុងបរិមាណខ្ពស់ ដើម្បីឲ្យស្បែកស
-ជំងឺ ទឹក នោមផ្អែម
-ការពារជម្ងឺ មហារីក ផងដែរ ៕
0 comments:
Post a Comment