
ប្តីប្រពន្ធ២រូបនៅទីក្រុង Englewood រដ្ឋ Florida (អាមេរិក) ឲ្យដឹងថា មានសត្វណាមួយនោះកំពុងស្នាក់នៅដំបូលផ្ទះរបស់ខ្លួន តែពួកគេពុំខ្វាយខ្វល់ ព្រោះនឹកស្មានថាជាពួកកណ្តុរ ៣-៤ក្បាលប៉ុណ្ណោះ។ តែដល់ប្រទះឃើញទើបពួកគេទន់ដៃជើងអស់តែម្តង។

តាម Daly Mail លោក Bob និងអ្នកប្រើ Linda Van der Herchen ជាភរិយាព្រមទាំងកូនប្រុសរស់នៅក្នុងផ្ទះនេះ។ ប៉ុន្មានឆ្នាំហើយដែលពួកគេឮសម្រិបស្នូរក្រោកក្រាកលើពិដានផ្ទះ តែពុំរវីរវល់ព្រោះសន្និដ្ឋានថា ជា…កណ្តុរប៉ុណ្ណោះ។
ថ្មីៗកន្លងដោយកូនប្រុសមានអារម្មណ៍ពិបាកទ្រាំ នឹងស្នូរចម្លែកទើបលោក Bob សម្រេចចិត្តចោះពិដាន១ប្រឡោះ ដើម្បីពិនិត្យមើល "មូលហេតុ"។ លោកពិតជាព្រឺរោម ឡើងឡើងរឹងដៃជើង គ្រាឃើញសត្វដែលពុំមែនជាកណ្តុរដូចការនឹកស្មានឡើយ តែវាគឺជាពស់ធំ១ក្បាលទៅវិញ។



ភ្លាមនោះពួកគេបានទូរស័ព្ទហៅអ្នកឯកទេសចាប់ពស់។ វាគឺជាពស់ថ្លាន់កន្ទុយក្រហម ដែលជាពូជពស់ថ្លាន់អាមេរិកខាងត្បូងប្រវែង២ម៉ែត្រ។
លោកពោលថា "ខ្ញុំត្រូវពង្រឹងស្មារតី ប៉ុន្មាននាទីទើបជឿលើអ្វីៗនៅពីមុខខ្ញុំ។ ស្មានពុំដល់ថា ប៉ុន្មានឆ្នាំមកនេះពួកខ្ញុំបានរួមរស់ជាមួយវា ដោយពុំដឹងអ្វីទាំងអស់សោះ!"។
វាថែមទាំងធ្វើសំបុក១យ៉ាងរឹងមាំលើនោះ។


0 comments:
Post a Comment