Saturday, January 27, 2018

ចេះតែឆ្ងល់យប់ជ្រៅហើយ មានមនុស្សស្រីហ៊ានឈរមាត់ទឹកម្នាក់ឯងទៀត ពេលដើរចូលទៅសួរទើបដឹងថានាងគឺជា… (រឿងពិត)



ខ្ញុំជានិស្សិតឆ្នាំទី១នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។នៅថ្ងៃចូលឆ្នាំខ្មែរខ្ញុំត្រូវរៀបចំខ្លួនចេញដំណើរទៅលេងស្រុកកំណើតរបស់ខ្ញុំ។ ពេលជិះទៅដល់ភូមិស្រុក មានសភាពស្ងប់ស្ងាត់ខុសពីធម្មតា ព្រោះថ្ងៃនេះជាថ្ងៃចូលឆ្នាំខ្មែរ គួរតែជាថ្ងៃដែលអ្នកស្រុកអ្នកភូមិជួបជុំគ្នា តែនេះតាមផ្ទះនិមួយៗបិទទ្វារគ្មានក្មេងរត់ឆ្វេចឆ្វាចដូចសព្វរាល់ឆ្នាំសោះ។ ពេលជិះទៅដល់ផ្ទះរបស់ខ្ញុំ ខ្ញុំក៏បានដាក់អីវ៉ាន់ចុះហើយសូរម៉ាក់ខ្ញុំថាហេតុអ្វីបានជានៅក្នុងភូមិមានសភាពស្ងាត់ម្ល៉េះ។ម៉ាក់ខ្ញុំប្រាប់ថាអ្នកភូមិទៅធ្វើការនៅថៃអស់ហើយ ហើយទៅម្តងមិនមែនទៅម្នាក់២នាក់ទេ គឺទៅទាំងពូជ។ខ្ញុំវិញអស់កំលាំងពេលក៏សំរាកមួយភ្លែតទៅ ។ បានមួយសន្ទុះមានអ្នកភូមិមួយក្រុមបាននាំខ្ញុំទៅលេងទឹកបឹងនៅតាមវាលស្រែ ដែលគេជីកវាទុកស្រោចស្រពស្រូវ រឺគេអាចថាវាជាប្រភពទឹកសម្រាប់ការងារកសិកម្ម។ ក្នុងនោះមាននារីម្នាក់ដែលនៅស្ងៀមៗមិនសូវនិយាយស្តី។ ខ្ញុំស្គាល់នាងច្បាស់ណាស់ នាងមានអាយុប្អូនខ្ញុំមួយឆ្នាំប៉ុណ្ណោះ ហើយនាងជាអ្នកជិតខាងរបស់ខ្ញុំ។ពេលដើរទៅដល់ខ្ញុំមិនចេះហែលទឹកនោះទេ តែខ្ញុំអាចត្រាំទឹកនៅតាមច្រាំងបាន។




ទឹកបឹងពេលហ្នឹងមិនសូវជាត្រជាក់ប៉ុន្មានទេ ចំណែកឯអ្នកភូមិនាំគ្នាប្រលែងគ្នាក្នុងបឹងនោះ។ ខ្ញុំក៏បិទភ្នែកសំងំមួយសន្ទុះ បានតែបន្តិចបឹងមានភាពត្រជាក់ស្រេបដូចទឹកកក ហើយមានសភាពស្ងប់ស្ងាត់បាត់សម្លេងអ្នកភូមិអស់រលីង។ ខ្ញុំបើកភ្នែកឡើងបាត់មនុស្សអស់រលីង វាលស្រែប្រែក្លាយជាព្រៃ ស្ងាត់ជ្រងំ។ ពេលនោះអ្វីដែលសំខាន់នោះទឺកក៏ប្រែក្លាយជាភក់។ បេះដូងខ្ញុំលោតឌឹបៗៗ ភ្លាមស្រាប់តែមានអ្វីផុសឡើងពីក្នុងទឹកភក់ដែលខ្ញុំត្រាំ ។ ពុទ្ធោ ! នារីស្លៀកសម្នាក់ប្រលាក់ទៅដោយភក់ សក់ប្រតេយប្រតាយ វារមករកខ្ញុំ ខ្ញុំភ័យយ៉ាងខ្លាំង ក៏ស្ទុះចេញពីភក់នោះយ៉ាងប្រញាប់ តែត្រូវមានដៃមួយចាប់ក៏ជើងខ្ញុំយ៉ាងណែន ធ្វើអោយខ្ញុំដួលផ្កាប់មុខក្នុងភក់នោះ។ ពេលងើបមកវិញ ខ្ញុំស្រែកមិនចេញនោះទេ នាងនៅទល់មុខខ្ញុំ។ នាងគ្មានភ្នែកទេ ក៏ប្រហោងធ្លុង ។ នាងនិយាយថា បងជួយខ្ញុំផង !!! ប្រាប់ម្តាយឪពុកខ្ញុំផង ថាខ្ញុំនៅទីនេះ។



ខ្ញុំស្រែកៗៗៗ តាមពីតខ្ញុំយល់សប្តិសោះ ស្អែកទើបដល់ថ្ងៃខ្ញុំទៅស្រុក ហើយនារីម្នាក់ហ្នឹងតាមពិតជាអ្នកជិតខាងដែលមិនសូវនិយាយស្តីរបស់ខ្ញុំតើ។ ស្អែកឡើងខ្ញុំទៅស្រុករបស់ខ្ញុំ ហើយនៅទីនោះមានរឿងមែន កឺបាត់នារីម្នាក់នោះមួយអាទិត្យហើយនៅតែរកមិនឃើញ។ ខ្ញុំបានប្រាប់អ្នកស្រុកអោយទៅរកក្នុងព្រៃ..ក៏ប្រទះឃើញបឹងភក់មួយកន្លែងដូចការយល់សព្វរបស់ខ្ញុំមែន … អ្នកស្រុកក៏នាំគ្នាចុះរាវក៏ប្រទះសាកសពនារីម្នាក់នោះមែន សាកសពនាងនៅល្អព្រោះត្រាំក្នុងភក់ តែភ្នែករបស់នាងខូចអស់ហើយ…ប្រហែលជានាងប៉ះអ្វីនឹងភ្នែកហើយទើបបានជានាំអោយធ្លាក់ចូលបឹងភក់មួយនេះ។ អ្នកទាំងអស់គ្នានាំគ្នាធ្វើបុណ្យសពអោយនាង ។ ខ្ញុំពិតជាភ្ងាក់ផ្អើលនៅវប្រព្រឹត្តិការណ៍នេះណាស់…តែសំខាន់នោះនារីម្នាក់នោះជានារីដែលខ្ញុំលួចស្រលាញ់….
ប្រភព KONPOV

អានព័ត៌មានថ្មីៗ 

ឃើញគាត់ជីករណ្តៅ ម្នាក់ៗថាគាត់ឆ្គួតគ្រប់គ្នា លុះ២៧ឆ្នាំក្រោយ កើតមានរឿងនឹកស្មានមិនដល់មួយ ទើបភ្លឺភ្នែកគ្រប់គ្នា

បុរសស្បែកខ្មៅមួយរូបជនជាតិឥណ្ឌា ដែលកន្លងមកតែងត្រូវបានអ្នកស្រុកភូមិជាច្រើន មើលងាយនិងមិនឲ្យតម្លៃ ចំពោះស្នាដៃដែលគាត់បានខិតខំ ប៉ុន្តែទីបំផុតត្រូវបានគេចាត់ទុកថា ជាវីរបុរសដ៏អស្ចារ្យរបស់ពួកគេវិញ ក្រោយបុរសរូបនេះបានធ្វើរឿងមួយនឹកស្មានមិនដល់។




លោក Shyam Lal បច្ចុប្បន្នគាត់មានអាយុ ៤២ឆ្នាំហើយ គាត់រស់នៅក្នុងភូមិ Saja Pahad រដ្ឋ Chhattisgarh ប្រទេសឥណ្ឌា។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលក្នុងស្រុកភូមិរបស់លោក បានប្រឈមមុខនឹងបញ្ហាកង្វះទឹកប្រើប្រាស់។ ទើបទីបំផុតលោក Shyam ក៏មានគំនិតមួយថា នឹងជីករណ្តៅធ្វើជាស្រះទឹកដើម្បីស្តុកទឹកទុក (ពេលមានភ្លៀង) សម្រាប់ប្រើប្រាស់ ដោយមានការពិភាក្សាយោបល់ ជាមួយនឹងបងប្អូនអ្នកស្រុកភូមិជាច្រើន ប៉ុន្តែផ្ទុយទៅវិញគ្រប់គ្នាបែរជានាំគ្នាមើលងាយ សើចចំអក និងបដិសេធមិនចូលរួម សកម្មភាពមួយនេះជាមួយលោកទៅវិញ។ ដោយអ្នកខ្លះគេគិតថា លោក Shyam នៅក្មេង ចេះតែនិយាយលេងអត់ប្រយោជន៍។



 
បើទោះបីជាមានការបដិសេធមិនចូលរួមជួយ ពីសំណាក់អ្នកស្រុកភូមិយ៉ាងណាក្តី ប៉ុន្តែលោក Shyam នៅតែតាំងចិត្តជម្នះ ថានឹងធ្វើវាដោយខ្លួនឯងឲ្យទាល់តែបាន ដើម្បីជួយដល់សហគមន៍ដែលគាត់កំពុងរស់នៅ ដែលកំពុងជួបបញ្ហាកង្វះទឹក។ ព្រោះលោកជឿជាក់ថា ការគិតនិងការតាំងចិត្តរបស់លោក អាចនឹងទទួលបានជោគជ័យនៅថ្ងៃណាមួយជាមិនខាន។




បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា លោក Shyam បានចាប់ផ្តើមជីករណ្តៅធ្វើស្រះទឹកនេះជាលើកដំបូង តាំងតែពីលោកនៅក្មេងមានអាយុត្រឹម១៥ឆ្នាំមកម៉្លេះ។ ដោយទីតាំងស្រះមួយនេះ នៅជាប់ក្បែរតំបន់ព្រៃមួយកន្លែង ព្រោះលោកគិតថា តំបន់ព្រៃងាយនឹងទាក់ទាញទឹកភ្លៀង និងប្រមូលទឹកភ្លៀងទុកក្នុងរណ្តៅរបស់លោក។ដោយចំណាយពេលអស់ ២៧ឆ្នាំក្រោយមក  ក្តីសុបិនជួយដល់អ្នកស្រុកភូមិរបស់គាត់ក៏បានសម្រេច  មានទឹកប្រើប្រាស់ដូចបំណង។  រណ្តៅស្រះនោះប្រៀបបីដូចជាប្រព័ន្ធធានារាស្រ្តដ៏អស្ចារ្យ  មានទំហំ ៤,០០០ម៉ែត្រការ៉េ និងមានជម្រៅ៤ម៉ែត្រកន្លះ។



ជាមួយនឹងសមិទ្ធផលដ៏អស្ចារ្យនេះ លោក Shyam  ត្រូវបានអ្នកភូមិជាច្រើន នាំគ្នាអរគុណ សរសើរពីទឹកចិត្តមោះមុតរបស់លោក និងថែមទាំងចាត់ទុករូបលោក ជាវីរបុរសសង្គ្រោះសហគមន៍ម្នាក់ដ៏អស្ចារ្យរបស់ខ្លួនថែមទៀតផង។
ថ្លែងប្រាប់កាសែត Hindustan Times លោក Shyam និយាយថា 

«គ្មានរណាម្នាក់ជួយខ្ញុំក្នុងការងារមួយនេះនោះទេ មិនថាឡើយអាជ្ញាធរក្នុងតំបន់ ឬអ្នកស្រុកភូមិឡើយ គឺពួកគេមិនខ្វាយខ្វល់អ្វីទាំងអស់»

 ។

គួរឲ្យដឹងថា សព្វថ្ងៃរដ្ឋ Chhattisgarh បាននិងកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ហើយបើនៅរដូវវស្សា (រដូវភ្លៀង) វិញ បរិមាណទឹកភ្លៀងដែលទទួលបាន គឺក្នុងចំនួនតិចតួចបំផុត។ ពោលគឺជាមធ្យមទទួលបានតិចជាង១០ភាគរយ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ៕

0 comments:

Post a Comment