
រឿងរ៉ាវដ៏មិនគួរឲ្យជឿ កាលពីថ្ងៃទី៣ ខែ វិច្ឆិកា ដែលចំថ្ងៃបុណ្យអុំទូក ដែលក្រុមរាំ តារាចម្រៀង ទេព បូព្រឹក្ស ឈ្មោះ ភីង គី បានវាយធ្វើបាន កូនក្រុមរាំ តារាចម្រៀងស្រី ពេជ្រ សោភា។
ក្នុងនោះដែរ អ្នកនាង ពេជ្រ សោភា ក៏បានបង្ហាញរូបថត របួសចំ.ក ដែលឃើញស្នាមក្រហមយ៉ាងខ្លាំង។ អ្នកនាង ក៏បានសរសេរថា« សុំអ្នកទាំងអស់គ្នា កុំយល់ច្រឡំ រឿងមានគេ វាយនិគីនោះ អត់របួសធ្ងន់ធ្ងរ រហូតធ្វើការ មិនបាននោះទេ ព្រោះថ្ងៃទី៣ នៃបុណ្យអុំទូកនិគី នៅរាំបានដដែល គ្រាន់តែស្នាមតិចតួចទេ ធម្មតាកម្លាំងដៃមនុស្សប្រុស វាយស្រី តែងមានស្នាមចឹងហើយ សាំហ្មង»។
ក្រោយពីផ្ទុះរឿងរ៉ាវនេះ កូនក្រុម ទេព បូព្រឹក្ស ភីង គី ក៏បានចេញសារមួយ ដើម្បីបង្ហាញពីការសុំទោស ទៅដល់មេក្រុម ដោយនាំបញ្ហាឲ្យ។ រូបនាង ក៏បានសរសេរថា៖
«ចែឲ្យអូនសុំទោសដែលខ្ញុំមិនស្តាប់សម្តីចែ ដែលខ្ញុំធ្វើឲ្យចែឈឺក្បាលមិនសប្បាយចិត្តលើកនេះខ្ញុំខុសខ្លាំងណាស់ ខ្ញុំសន្យានឹងមិនមានលើកក្រោយទៀតទេ តែដូចខ្ញុំប្រាប់ចែមិនមែនខុសខ្ញុំទាំងស្រុងទេ ហើយអរគុណអ្នកទាំងអស់គ្នាដែលយល់»។
យ៉ាងណាមិញ រហូតមកទល់ពេលនេះ នៅតែមិនទាន់មាន អ្នកណាដឹងថា តើខាងណា ដែលមានកំហុសពិតប្រាកដ បណ្តាលឲ្យកើតមានរឿងហេតុនេះឡើង ហើយសម្រាប់ មេក្រុមទាំង២ ក៏មិនបាន និយាយអ្វី ឬឌឺដងផ្លែផ្កា អ្វីទៀតដែរ ចាប់តាំងពីថ្ងៃនោះមក៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?















0 comments:
Post a Comment