
ពស់ថ្លាន់យក្សមួយក្បាលនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានជួបរឿងអកុសល ដោយសារតែអ្នកភូមិយកធ្វើចំអិនធ្វើម្ហូបអាហារ នៅពេលវាប្រយុទ្ធជាមួយនឹងបុរសម្នាក់។ នេះបើតាមការចេញផ្សាយរបស់ BBC នៅរសៀលថ្ងៃទី ៥ ខែតុលានេះ។
សន្តិសុខយាមម្នាក់ឈ្មោះ Robert Nababan បានពើបប្រទះនឹងពស់យក្សមួយក្បាលប្រហែលរហូតដល់ ៧,៨មែត្រ នៅក្នុងចំការដូងប្រេង ស្ថិតស្រុក Batang Gansal នៃកោះ Batang Gansal កាលពីថ្ងៃអាទិត្យកន្លងទៅ។

សន្តិសុខម្នាក់នោះព្យាយាមចាប់វា ប៉ុន្តែពស់យក្សនោះបានវាយប្រហារគាត់ និងបុរសម្នាក់ ប៉ុន្តែជាអកុសល ពស់យក្សដ៍ធំនេះត្រូវបានសម្លាប់ ដោយសន្តិសុខ ដោយមានការជួយពីអ្នកភូមិជាច្រើននាក់ផងដែរ។
សន្តិសុខដែលប្រយុទ្ធជាមួយនឹងពស់ថ្លាន់នេះ បានរងរបួសធ្ងន់ ប៉ុន្តែមិនគ្រោះថ្នាក់ដល់ជីវិតនោះទេ។

នៅពេលដែលពស់នោះត្រូវគេវាយងាប់ អ្នកភូមិបានយកវាទៅចង់ព្យួរដើម្បីទុកបង្ហាញរូបវា នៅមុនពេលពួកគេកាត់យកវាទៅធ្វើជាអាហាសម្រាប់បិភោគ។
បើតាមរូបភាព របស់ពស់នោះ ប្រហែលជាវាមានទម្ងន់ យ៉ាងហោចណាស់ក៏ ១០០គីឡូក្រាមឡើងទៅដែរ៕









**សូមអានអត្ថបទថ្មីៗបន្ត៖
ឮស្នូរចម្លែកលើពិដានផ្ទះ ស្មានតែកណ្តុរ តែដល់ទ្រាំលែងបានក៏ទម្លុះពិដានឡើងក៏មើលស្រាប់តែពុទ្ធោអើយ…

ប្តីប្រពន្ធ២រូបនៅទីក្រុង Englewood រដ្ឋ Florida (អាមេរិក) ឲ្យដឹងថា មានសត្វណាមួយនោះកំពុងស្នាក់នៅដំបូលផ្ទះរបស់ខ្លួន តែពួកគេពុំខ្វាយខ្វល់ ព្រោះនឹកស្មានថាជាពួកកណ្តុរ ៣-៤ក្បាលប៉ុណ្ណោះ។ តែដល់ប្រទះឃើញទើបពួកគេទន់ដៃជើងអស់តែម្តង។

តាម Daly Mail លោក Bob និងអ្នកប្រើ Linda Van der Herchen ជាភរិយាព្រមទាំងកូនប្រុសរស់នៅក្នុងផ្ទះនេះ។ ប៉ុន្មានឆ្នាំហើយដែលពួកគេឮសម្រិបស្នូរក្រោកក្រាកលើពិដានផ្ទះ តែពុំរវីរវល់ព្រោះសន្និដ្ឋានថា ជា…កណ្តុរប៉ុណ្ណោះ។
ថ្មីៗកន្លងដោយកូនប្រុសមានអារម្មណ៍ពិបាកទ្រាំ នឹងស្នូរចម្លែកទើបលោក Bob សម្រេចចិត្តចោះពិដាន១ប្រឡោះ ដើម្បីពិនិត្យមើល "មូលហេតុ"។ លោកពិតជាព្រឺរោម ឡើងឡើងរឹងដៃជើង គ្រាឃើញសត្វដែលពុំមែនជាកណ្តុរដូចការនឹកស្មានឡើយ តែវាគឺជាពស់ធំ១ក្បាលទៅវិញ។



ភ្លាមនោះពួកគេបានទូរស័ព្ទហៅអ្នកឯកទេសចាប់ពស់។ វាគឺជាពស់ថ្លាន់កន្ទុយក្រហម ដែលជាពូជពស់ថ្លាន់អាមេរិកខាងត្បូងប្រវែង២ម៉ែត្រ។
លោកពោលថា "ខ្ញុំត្រូវពង្រឹងស្មារតី ប៉ុន្មាននាទីទើបជឿលើអ្វីៗនៅពីមុខខ្ញុំ។ ស្មានពុំដល់ថា ប៉ុន្មានឆ្នាំមកនេះពួកខ្ញុំបានរួមរស់ជាមួយវា ដោយពុំដឹងអ្វីទាំងអស់សោះ!"។
វាថែមទាំងធ្វើសំបុក១យ៉ាងរឹងមាំលើនោះ។


0 comments:
Post a Comment