
រាល់ពេលឈឺធ្មេញម្តងៗ បងប្អូនពិតជាដឹងហើយថាឲ្យតែមានបញ្ហាឈឺធ្មេញម្តងៗ ពិតជាពិបាកទ្រាំខ្លាំងណាស់!!
អាការ:ឈឺធ្មេញ ដង្កូវស៊ីធ្មេញ និងពុកធ្មេញ ភាគច្រើនគេសង្កេតឃើញកើតមានចំពោះកុមារតូចៗ ក្មេងវ័យជំទង់ និងមនុស្សវ័យចំណាស់។ ហេតុផលដល់ធំនៃការកើតជំងឺនេះ គឺបណ្តោលមកពីកង្វះអនាម័យ ការវាយប្រហារពីពពួកបាក់តេរី និងខ្វះសារធាតុរ៉ែនៅក្នុងរបបអាហារជាដើម។




ពេលឈឺធ្មេញម្តងៗ យើងតែងតែរកវិធីបំបាត់ការឈឺចាប់បែបផ្សេងៗគ្នា ជាពិសេសបងប្អូនជាច្រើន បានជ្រើសរើសទិញថ្នាំពេទ្យ ដើម្បីលេបបំបាត់ការឈឺចាប់។ តែប្រសិនបើ យើងជួបបញ្ហាឈឺធ្មេញ នៅពេលយប់ តើយើងគួរធ្វើយ៉ាងណាទៅ? ខាងក្រោមនេះជាវិធីដ៏ងាយដែលអាចជួយយើងបានភ្លាមៗ៖



***វិធីទី១៖
អ្វីដែលយើងត្រូវមាននោះគឺ អំបិល
អំបិលត្រូវបានគេប្រើក្នុងការប្រឆាំងនឹងពពួកបាក់តេរី សម្លាប់មេរោគ កាត់បន្ថយការរលាក បន្ធូរបន្ថយការរឈឺចាប់។


**របៀបប្រើ៖
– យើងត្រូវយកអំបិលមួយស្លាបព្រាកាហ្វេដាក់នៅក្នុងទឹកក្តៅឧណ្ឌៗចំនួន១កែវ
– បន្ទាប់មកយកទឹកខាងលើខ្ពុរមាត់ប្រមាណ ១-២នាទី ដោយផ្តោតសំខាន់ទៅលើតំបន់ដែលរងនូវផលប៉ះពាល់នៃអាការៈដង្កូវស៊ីធ្មេញនោះ
– យើងត្រូវអនុវត្តបែបនេះមួយថ្ងៃឲ្យបាន៣ដង ព្រឹក ថ្ងៃ និងយប់ រហូតទាល់តែធ្មេញលែងឈឺ។


***វិធីទី២៖
ធាតុផ្សំសំខាន់ដែលត្រូវមាននោះគឺ ស្លឹកស្តៅ
ស្លឹកស្តៅមិនត្រឹមតែអាចជួយរក្សាធ្មេញឲ្យស្អាតប៉ុណ្ណោះទេ ថែមទាំងជួយឲ្យអញ្ចាញ នឹងធ្មេញមានសុខភាពល្អថែមទៀត។




**របៀបប្រើ៖
សម្រាប់ការប្រើប្រាស់គ្មានអ្វីពិបាកចំពោះបងប្អូននោះទេ គ្រាន់តែយើងទំពារត្រួយស្តៅមួយថ្ងៃឲ្យបាន២ ទៅ៣ដង ជាពិសេសដាក់ឱ្យចំកន្លែងដែលឈឺនោះ បាក់តេរីដែលនៅជាប់តាមជើងធ្មេញនឹងត្រូវកម្ចាត់គ្មានសល់ ហើយធ្មេញក៏លែងមានបញ្ហាដង្កូវស៊ី ឬពុកទៀតដែរ។




ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងការប្រើប្រាស់វិធីខាងលើនេះ អ្នកក៏គួរតែធ្វើអនាម័យមាត់ធ្មេញឲ្យបានទៀងទាត់ផងដែរ ដើម្បីជួយឲ្យមាត់ធ្មេញកាន់តែមានសុខភាពល្អ នឹងមានតែស្នាមញញឹមស្រស់ស្អាត។
រូបមន្តបុរាណ យកស្លឹកស្តៅ ជ្រលក់ ជាមួយអំបិល ញាំ ១ថ្ងៃ ១ដង ទំពារ អោយម៉ដ្ឋ ពាសពេញធ្មេញ នាំអោយធ្មេញមិនចេះពុក និង មាត់ ធ្មេញមានសុខភាពល្អ។
0 comments:
Post a Comment