
ការធ្វើជាឪពុកម្ដាយដ៏ល្អរបស់កូនវាមិនមែនជារឿងងាយស្រួលឡើយ រួមទាំងការទូន្មានប្រៀនប្រដៅឲ្យកូនដើរក្នុងផ្លូវល្អ ជាពិសេសកូនស្រីតែម្ដង ឪពុកម្ដាយតែងតែហាមកូនមិនឲ្យធ្វើនេះធ្វើនោះព្រោះតែព្រួយបារម្ភចង់ឲ្យកូនល្អ។

ប៉ុន្ដែបុរសជនជាតិជប៉ុនម្នាក់បែរជាមានទស្សនៈផ្សេងទៅវិញ ដោយកូនស្រីរបស់គាត់បានស៊ែរពាក្យទូន្មានរបស់ឪពុកនៅលើ Twitter ហើយមានអ្នកចុច Like ជាង៥០,០០០នាក់ រឿងរ៉ាវនេះបានកក្រើកពេញទូទាំងប្រទេសជប៉ុននៅកណ្ដាលយប់តែម្ដង ពេលបញ្ចប់រឿងអាចនិយាយថាពោរពេញទៅដោយអត្តន័យពិតៗ។
អ្នកលេង Twitter ម្នាក់បានចែករំលែករឿងរ៉ាវរបស់ឪពុកនិងកូនស្រីមួយគូ ក្នុងនាមជាឪពុកបានបង្រៀនវិធីសាស្ត្រការពារខ្លួនពីជនអាក្រក់ពេលដែលស្រវឹងស្រាម្ដងៗ ហើយឪពុកបានសម្រេចចិត្តនាំកូនស្រីរបស់ខ្លួនទៅផឹកនៅហាង ដើម្បីសាកល្បងចង់ដឹងថាកូនស្រីរបស់ខ្លួនផឹកស្រាអស់កម្រិតណាទើបចាប់ផ្ដើមមានអាការស្រវឹង។
ពេលធ្វើដំណើរទៅដល់ហាងឪពុកបាននិយាយទៅកាន់កូនស្រីថា ផឹកទៅកូនមិនចាំបាច់ខ្លាចស្រវឹងនោះទេ បើទៅមិនរួចចាំឪពុកនាំកូនទៅផ្ទះវិញ កូនប្រៀបដូចជាកែវភ្នែករបស់របស់ឪពុក ជាពិសេសកូនស្រីតែម្ដងឪពុកកាន់តែបារម្ភណាស់ទៅទៀត ឪពុកតែងតែបារម្ភពីកូនគ្រប់ពេល ណាមួយខ្លាចកូនត្រូវបានគេបោកឬធ្វើបាបផ្សេងៗ។
រេកូ បានបង្ហោះសាររៀបរាប់រឿងរ៉ាវថា៖ "ពេលនេះនាងមានអាយុ១៧ឆ្នាំហើយ ឪពុករបស់នាងតែងតែដាស់តឿននាងគ្រប់ពេលវេលាពីរឿងការផឹកគ្រឿងស្រវឹង ព្រោះបើសិនយប់នោះនាងបាត់ស្មារតីហើយមានរឿងអ្វីកើតឡើង អាចធ្វើឲ្យខ្លួនមានវិប្បដិសារីពេញមួយជីវិត។"

ក្នុងយប់មួយនោះ រេកូ បានត្រឡប់មកដល់ផ្ទះនៅកណ្ដាលយប់ ទាំងឪពុកទាំងម្ដាយបារម្ភពីកូនខ្លាំងណាស់ ខ្លាចកូនជួបគ្រោះថ្នាក់អ្វីមួយ។នៅថ្ងៃបន្ទាប់ឪពុកបានបបួលកូនស្រីចេញទៅផឹកនៅខាងក្រៅជាមួយគ្នា ហើយឪពុកបានជំរុញកូនស្រីថា "ផឹកទៅកូន យប់នេះពុកនឹងមើលថែកូន មិនចាំបាច់ព្រួយបារម្ភអ្វីនោះទេ"។នៅយប់នោះឪពុកបាននាំ រេកូ ទៅផឹកជាមួយគ្នានៅហាងដល់ទៅ៣កន្លែង ប៉ុន្ដែនៅហាងចុងក្រោយ រេកូ បានបាត់បង់ស្មារតីទៅហើយ។នៅយប់នោះឪពុកបាននាំ រេកូ ជិះតាក់ស៊ីត្រឡប់ទៅផ្ទះវិញ នៅពាក់កណ្ដាលផ្លូវ រេកូ បានដឹងខ្លួនឡើងវិញព្រមទាំងនិយាយល្វើយៗថា "ពុក ! ឲ្យកូនសុំទោសផង យប់នេះខ្ញុំផឹកជ្រុលបន្តិចហើយ" ឪពុកបានឆ្លើយតបទៅវិញថា "មិនជាអ្វីទេកូន គេងចុះ ចាំដល់ផ្ទះពុកដាស់កូន"។

នៅយប់នោះ ឪពុកបានសរសេរសំបុត្រមួយច្បាប់ទុកឲ្យកូនស្រីដោយផ្ញើនឹងម្ដាយ នៅក្នុងសំបុត្របានសរសេររៀបរាប់ថា៖ "ពេលក្រោយចាំពុកនាំកូនទៅដើរលេងជាមួយគ្នាទៀត ចាំទុកណាកូន!! កូនផឹកបានត្រឹមតែ៨កែវប៉ុណ្ណោះ! នៅក្នុងភ្លើងពណ៌វាគួរឲ្យខ្លាចលើសពីការគិត នៅថ្ងៃណាមួយកូនអាចនឹងទៅជួបមនុស្សប្រុសអាក្រក់ៗក៏ថាបាន ពុកមិនអាចនៅមើលថែកូនគ្រប់ពេលវេលានោះទេ ដូច្នោះហើយកូនត្រូវថែខ្លួនឲ្យបានល្អផងណា ហើយម៉្យាងទៀតកុំផឹកស្រានៅពេលពោះទទេ ហើយកុំផឹកលាយគ្នាណាកូន"។
ក្រោយពី រេកូ បានអានសំបុត្ររបស់ឪពុក ទឹកភ្នែកចាប់ផ្ដើមស្រក់ហូរ នាងមិនធ្លាប់បានដឹងពីមុនសោះឡើយថាគ្រួសាររបស់នាងបារម្ភពីនាងដល់ថ្នាក់ហ្នឹង ហើយមិនប្រើវិធីប្រដៅកូនដោយហាមឬបង្ខំនាងសូម្បីតែបន្តិច ឬអាចមកពីឪពុកបានយល់ពីខ្លួនកូនស្រីច្បាស់ថា បើនិយាយហើយមិនស្ដាប់ក៏ត្រូវតែប្រើវិធីយកទឹកត្រជាក់មកជូតបែបនេះ។
ក្រោយពីរឿងរ៉ាងនេះបានបង្ហោះចេញទៅ ក៏មានអ្នកលេងអ៊ីនធើណែតបានចូលមក Comment យ៉ាងច្រើនផងដែរថា គួរឲ្យច្រណែនខ្លាំងណាស់ដែលមានឪពុកគួរឲ្យស្រលាញ់ មិនធ្លាប់គិតឡើយថាឪពុកមានវិធីប្រដៅកូនបែបនេះ។ អ្វីដែលជាសេចក្ដីសុខរបស់កូន ឪពុកម្ដាយតែងតែរីករាយធ្វើចំពោះកូនជានិច្ច ឪពុកម្ដាយគ្រប់រូប ចង់ឲ្យកូនធំឡើងជាមនុស្សល្អនិងមានសេចក្ដីសុខតែប៉ុណ្ណោះ។
អានព័ត៌មានថ្មីៗថ្ងៃនេះ
ចេះតែមានហើយលោកអើយ!! នារីស្រស់ស្អាតម្នាក់ចាញ់បោកសង្សារ នាំលេងល្បែងកំសាន្តដោយឱ្យនាងលិត….(មានវីដេអូ)
ថ្មីៗនេះសង្សារមួយគូបាននាំគ្នាលេងល្បែងកំសាន្តដោយអោយចងបិទភ្នែករបស់ខ្លួនក្រោយមកអោយប្រើអណ្តាតលិតដើម្បីដឹងថា តើរបស់ដែលកំពុងលិតជារបស់អ្វី?
ដំបូងឡើយដូចបានឃើញក្នុងហើយគឺអោយខាងប្រុសផឹកទឹកម្ទេស ខាងស្រីហិតស្រោមជើងដ៏កខ្វក់ និងបានយកដែកកេះដុតក្នុងមាត់របស់សង្សារខ្លួន។
តែចុងក្រោយរឿងនឹកស្មានមិនដល់នោះគឺសង្សាររបស់នាងបានយកប្រដាប់លៀងបង្គន់អោយនឹងលិតទៅវិញ។ ថែមទាំងសួរនាងថា តើជារបស់អ្វី? ហាហា នាងទាយមិនត្រូវទេ ក្រោយបើកភ្នែកឡើងទើបនឹកឡើងហួសចិត្តដែលសង្សាររបស់នាងលេងបែបនេះដាក់នាង។
ប៉ុន្តែពួកគាត់មិនបានប្រកាន់គ្នាទេ នឹងរឹតតែស្រលាញ់គ្នាលើសដើម។ ខាងស្រីបាននិយាយថា គឺពួកគាត់ទាំងពីរចេះស្តាប់ភាសាបេះដូងដែលអាចយល់ពីគ្នាតាមការស្រលាញ់របស់ពួកគាត់។






0 comments:
Post a Comment