
តារាវិទូ ហ៊ីបប៉ាឈូស របស់ប្រទេសក្រិកបានបង្កើតស្តង់ដារនៃប្រព័ន្ធ ២៤ម៉ោងក្នុង១ថ្ងៃ ។
ប្រព័ន្ធរបស់លោក ហ៊ីបប៉ាឈូស ត្រូវបានគេស្គាល់ផងដែរថាជាពេលវេលាដ៏សុក្រិតមួយដោយផ្អែកទៅលើមូលដ្ឋាន១២ម៉ោងនៃពេលថ្ងៃ និង១២ម៉ោងនៃពេលយប់នៅលើសមមាត្រ Equinoxes (ពេលថ្ងៃស្មើនឹងពេលយប់) ។


ដោយឡែកកាលពីសម័យនោះ ប្រទេសដទៃជាច្រើនទៀត នៅតែបន្តប្រើម៉ោងដែលមានរយ:ពេលមិនស្មើរគ្នា ប៉ុន្តែការបែងចែកពេលរបស់តារាវិទូហ៊ីបប៉ាឈូស ចាប់ផ្តើមមានស្តង់ដាកាន់តែខ្លាំងទៅៗ អំឡុងបច្ចឹមសម័យក្រោយពីមានប្រើប្រាស់នាឡិកាមេកានិច ។


ក្នុងឆ្នាំ១៨៨៤ ថ្ងៃសកលដែល មាន២៤ម៉ោងត្រូវបានស្នើឡើង និងទទួលយកជាសកលនៅក្នុងសន្និសិទអន្តរជាតិ Meridian និងជាពេលចាប់ផ្តើមនៃការបង្កើតឲ្យមានស្តង់ដាពេលវេលាតាមតំបន់ឫ ហៅថា Time Zone ៕


0 comments:
Post a Comment