Sunday, January 28, 2018

ព្រឺសម្បុរ!! អ្នកធ្វើការសាងសង់ថ្នល់ស្លាប់ជាបន្តបន្ទាប់ ដោយគ្មានមូលហេតុ សង្ស័យទៅពិនិត្យនៅក្រោមដីចំណុចសាងសង់ទើបឃើញ…



ទោះជានេះជាសម័យទំនើបក៏ដោយតែអបិយជំនឿរបស់ប្រជាជនក៏នៅតែមាន ព្រោះគេធ្លាប់បានចួបប្រទះកន្លងមក។

តាមព័តមានពីបរទេសបាននិយាយថា មានភូមិមួយដែលកំពុងតែមានការអភិវឌ្ឍន៍ទើបបានសាងសង់ផ្លូវថ្មីសម្រាប់ធ្វើដំណើរ។

ក្រោយពីកំពុងតែសាងសង់មិនទាន់បានប៉ុន្មានថ្ងៃ កម្មករដែលបើកអេស្ការវ៉ិចទ័រ ហាក់ដូចជាមិនសប្បាយចិត្ត ធ្វើអ្វីប្លែកៗ ពេលខ្លះប្រៀបដូចជាមនុស្សឆ្គួត តែអ្នកដែលធ្វើការជាមួយគិតថាមកពីគាត់មិនបានគេងគ្រប់គ្រាន់។

 




តែក្រោយមកគាត់បាននិយាយប្រាប់គេថា គាត់គេងមិនដែលលក់ទេ ពេលបិទភ្នែកក៏យល់សប្ដិអាក្រក់ឃើញពស់ដេញខាំជានិច្ច។តែគ្មានអ្នកណាយកចិត្តទុកដាក់ទេ ព្រោះគិតថាគ្រាន់តែជាយលសប្តិ តែអាការៈគាត់កាន់តែយ៉ាប់ ទើបត្រូវរកអ្នកថ្មីមកជំនួស។ប៉ុន្តែមិនយូរប៉ន្មានអ្នកថ្មីនោះក៏បានស្លាប់ទៀត ទឹកមុខពេលដែលស្លាប់ដូចជាមានការភ័យខ្លាចអ្វីម្យ៉ាង។ក្រោយពីមានអ្នកស្លាប់ 2 នាក់ធ្វើអោយអ្នកខ្លះមានការភ័យខ្លាចមិនហ៊ានមកធ្វើការនេះទេ ។ដោយកាងារត្រូវតែប្រញ៉ាប់ ក៏បានទៅរកអ្នកធ្វើការ 3 នាក់ទៀត តែ3នាក់នេះបានស្លាប់ជាបន្តបន្ទាប់ ទើបអ្នកដែលទទួលខុសត្រូវបានមកពិនិត្យ ក្រោយពីពិនិត្យថានៅកន្លែងនោះមានអ្វីហើយ ទើបមានការភ្ញាក់ផ្អើល ព្រោះមានពស់រាប់រយក្បាល ដូចជា សំបុកពស់ មួយ។អ្នកស្រុកក៏បានទៅរកគ្រូមកទាយ ទើបដឹងថា ទីនោះមានអ្នកតាកាន់ហើយមិនអាចទៅប៉ះពាល់បានទេ បើមិនដូចច្នោះនឹងមានរឿងអាក្រក់កើតឡើងមិនឈប់។ការធ្វើផ្លួវនោះក៏ត្រូវបានផ្អាកពីពេលនោះមក។



 



0 comments:

Post a Comment