
ថ្ងៃនេះ នឹងលើកយករឿងទាំង១៨មកនិយាយ ដែលរឿងទាំងនេះមើលទៅហាក់ដូចជារឿងកុហក ប៉ុន្តែវាសុទ្ធតែជារឿងពិតទាំងអស់ ដែលក្នុងនោះរួមមាន៖
១. ក្នុងទឹកមួយកែវដែលអ្នកទទួលទាន យ៉ាងហោចណាស់ក៏មានម៉ូលីគុលទឹកមួយដែរ ដែលធ្លាប់ឆ្លងកាត់ដងខ្លួនសត្វដាយណូស័រនៅពេលដែលពួកវាមិនទាន់បានផុតពូជ។

២. សត្វចាប ប្រភេទ hummingbird គឺជាសត្វស្លាបតែមួយគត់ដែលហើយត្រលប់ទៅក្រោយ។
៣. បាក់តេរីដែលរស់នៅក្នុងខ្លួនមនុស្សយើងមានបរិមាណច្រើនជាងកោសិកាដែលមាននៅក្នុងខ្លួនយើងដល់ទៅដប់ដង។
៤. ក្រយៅដៃរបស់សត្វខ្លាឃ្មុំ koala មានលក្ខណះដូចក្រយៅដៃរបស់មនុស្ស ១០០% បើទោះបីជាអ្នកវិទ្យាសាស្ត្របានធ្វើការសិក្សាតាមរយះមីក្រូទស្សន៍ហើយក៏ដោយ។

៥. គម្លាតរវាងកំណើតរបស់ដាយណូស័រ Tyrannosaurus និងដាយណូស័រ Stegosaurus មានរយះពេលយូរជាងគម្លាតរវាងកំណើតរបស់ដាយណូស័រ Tyrannosaurus និងមនុស្សទៀត។
៦. ជន្លេន មានបេះដូង៥។

៧. បេះដូងរបស់សត្វត្រីបាឡែនពណ៌ខៀវ មានទំហំធំដល់ថ្នាក់កូនក្មេងហែលលេងនៅក្នុងនោះបានដោយមិនទើសអ្វី។
៨. DNA របស់ចេក មាន៥០%ដូច DNA របស់មនុស្ស។

៩. មានតែទឹកឃ្មុំតែមួយគត់ ដែលមិនចេះខូចគុណភាព។ មិនមែនមួយឆ្នាំរឺពីរឆ្នាំ ប៉ុន្តែគឺជារៀងរហូត។
១០. តាំងពីការរកឃើញនៃភពភ្លុយតុងមក វានៅមិនទាន់វិលជុំវិញព្រះអាទិត្យអស់ទេ។
១១. មួយថ្ងៃនៅក្នុងភព Venus មានរយះពេលយូរជាង មួយឆ្នាំនៅ Venus ទៀត។
១២. នៅភព Saturn និងភព Jupiter ពិតជាមានភ្លៀងធ្លាប់មកជាគ្រាប់ពេជ្យមែន។
១៣. អ្នកអាចមើលឃើញភាពខុសគ្នារវាងអាល្លឺម៉ង់ខាងកើត និងខាងលិចពីលំហអាកាស តាមរយះពន្លឺភ្លើងដែលនៅផ្នែកទាំងពីរនេះ។

១៤. នៅលើភ្នំអេវឺរ៉េស មានសេវាទូរស័ព្ទដៃ។
១៥. លោក Neil Armstrong ត្រូវបានគេតម្រូវអោយបំពេញលិខិតអន្តោប្រវេស្តន៍នៅពេលដែលគាត់ចូលក្នុងសហរដ្ឋអាមេរិចវិញ បន្ទាប់ពីត្រលប់មកពីភពព្រះច័ន្ទ។


0 comments:
Post a Comment