
អូនសំលាញ់..! បងហៅអូនថាអូនសំលាញ់ជាលើកចុងក្រោយ ហើយបងដឹងថាអូនមកនៅជាមួយបង ព្រោះអូនខ្ជិលធ្វើការ តែបងទទួលយកបាន បងរាប់រងចញ្ចឹមអូន ព្រោះបងមិនមែនជាប្រុសស្អាត បងមិនមានសាច់ដុំធំៗ បងមិនសូវចេះនិយាយផ្អែម បែបរ៉ូមេទិក តែបងស្រលាញ់អូន។ អូនជាមនុស្សខ្លួនតូចរាងស្វេលគួឲ្យស្រលាញ់ អូនពូកែតែងខ្លួន អូនពូកែធ្វើខ្លួនអោយចូលក្នុងចំណោមគេចុះ យើងស្រលាញ់គ្នាតាំងពីនៅរៀនរហូតដល់រៀនចប់។

អូនសុំបែកបងជិត 50ដង មកហើយ តែបងនៅតែអត់ឳនអោយអូនជានិច្ច ព្រោះបងស្រលាញ់អូន ហើយការត្រូវគ្នាលើកនេះអូនបានសុំបងមកនៅជាមួយទាំងដែលមិនទាន់រៀបការ បងសប្បាយចិត្តណាស់រកអ្វីប្រៀបផ្ទឹមបាន។ បងសុខចិត្តធ្វើការថែមម៉ោង មិនបានសំរាកដើម្បីបានលុយអោយចាយទិញស្បែកឡើងល្អៗ ទិញអ្វីដែលអូនចង់បានម៉ាក់ហាមក៏បងមិនស្ដាប់។

បងគិតថាលើកនេះបងបានបំពេញ នៅអ្វីដែលអូនចង់បានហើយអូន នឹងមិនទៅចោលបងទៀតទេ មែនអូនមិនទៅចោលបងទេ តែអូនចាយលុយបង ហើយទៅដើលេងសប្បាយជាមួយប្រុសផ្សេង បងចូលក្នុងបន្ទប់បងឃើញ សោមអនាម័យទើបប្រើថ្មីៗ ទាំងដែលបងទើបមកពីធ្វើការ មកចឹងហើយបានជាបងឆាតមករកអូន អូនដូចជាមិនសូវយកចិត្ត ថ្ងៃអាទិត្យបងបបួលអូនដើលេងអូនមិនទៅព្រោះអូនដើលេងជាមួយគេឆ្អែតហើយ។

ពេលនេះបងភ្ញាក់ខ្លួនហើយ បងឈប់ងុបនឹងអូនហើយ កំលាំងញើសឈាមដែលបងរកបានអូនចាយចុះ បងលាហើយ មិនបាច់សុំបងបែកទៀតទេលើកនេះបងជាអ្នកសុំបែកម្ដង។ នេះជាសារមួយដែលបុរស់ម្នាក់បានសរសេផ្ញើជូនសង្សារបស់គាត់ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះអត្ថបទនេះ..?
អានអត្ថបទថ្មីៗ៖ ប្រពន្ធដាក់បម្រាមថា បើបងចង់ដេកជាមួយអូន បងត្រូវចំណាយ ១០ដុល្លា លុះ១ឆ្នាំក្រោយមក ស្រាប់តែជួបរឿងនឹកស្មានមិនដល់

នេះគឺជារឿងមួយដែលកំពុងតែល្បីល្បាញខ្លាំងនៅក្នុងពេលថ្មីៗនេះជាពិសេសនៅក្នុុងអិនធឺណែត មានមនុស្សចូលខមមិន និងស៊ែរាប់លាននាក់អំពីរូបថតប្ដីប្រពន្ធជនជាតិហ្វីលីពីនពីរនាក់ដែលកំពុងរាប់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់ គេឃើញលុយយ៉ាងច្រើនដែលដាក់រាយប៉ាយពាសពេញគ្រែ។បុរសជាប្ដីត្រូវបានគេដឹងថា ឈ្មោះ Sarmiento Mendoza គាត់រៀបការរួចហើយមានកូនស្រីម្នាក់។ ប្រពន្ធគាត់តែងតែទាលុយ ចំនួន 500 ពីស៊ូ(រូបិយប័ណ្ណរបស់ប្រទេសហ្វីលីពីន) ប្រហែល 10 $ ពីប្ដីរបស់នាងរាល់ដងពេលដែលដេកជាមួយគ្នា បើគ្មានលុយ 10$ ទេ នាងមិនអោយគាត់ដេកជាមួយឡើយ ។

គាត់មិនដឹងថា ប្រពន្ធគាត់យកលុយនេះទៅធ្វើអីឡើយ គាត់ដឹងតែថា បើគ្មានលុយ 500 ពីស៊ូ(10$)អោយប្រពន្ធទេ ច្បាស់ជាយប់ហ្នឹងប្រពន្ធមិនអោយដេកជាមួយហើយ។ពីមុនគាត់ចូលចិត្តដើរលេងផឹកស៊ី ហ៊ើហា ជាមួយក្រុមការងារនិងមិត្តភក្ដិ តែក្រោយពីប្រពន្ធដាក់កំហិតបែបនេះ គាត់មិនសូវបានដើរលេងផឹកស៊ី ហ៊ើហា ជាមួយក្រុមការងារនិងមិត្តភក្ដិទៀតឡើយ ពីព្រោះខ្លាចអត់មានលុយអោយប្រពន្ធ។

រយៈពេលមួយឆ្នាំកន្លងផុតទៅ នាងបានយកលុយទាំងអស់ដែលប្ដីនាងអោយ យកមកបង្ហាញ លុយដែលប្ដីនាងអោយ នាងមិនបានយកទៅណាឡើយ នាងបានសន្សំទុកយ៉ាងល្អ។ គាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលឃើញលុយយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ គាត់មិនដែលឃើញលុយច្រើនបែបនេះពីមុនឡើយ គាត់សឹងតែមិនជឿនឹងភ្នែកខ្លួនសោះ ថាលុយ តែ១០$ ដែលគាត់តែងតែអោយប្រពន្ធគ្រប់ពេលដែលគាត់ដេកជាមួយនាង វាច្រើនបែបនេះសោះ។
គ្មាននរណាម្នាក់ដឹងឡើយ ថាតើពួកគាត់នឹងយកលុយយ៉ាងច្រើនសន្ធឹកសន្ធាប់នេះទៅធ្វើអី។







0 comments:
Post a Comment