
អ្នកប្រាកដជាមិនសូវជឿហើយ មិនដែលពស់ឯណាចេះពុលឡានដូចមនុស្សនោះ តែវាគឺជាការពិត។ សាក្សី១ ដែលបានឃើញផ្ទាល់ភ្នែកគាត់បាននិយាយរៀបរាប់ថា ៖ "ពោលខ្ញុំនឹកឃើញម្តងៗ វាដូចជាសុបិន្ត ក៏អាក្រក់មួយ" អីចឹង។
ភ្នាក់ងារសង្គ្រោះត្រូវបានគេហៅមកឲ្យជួយគ្រាពលរដ្ឋ បានឃើញថ្លាន់យ៉ាងធំ១ក្បាល ក្នុងទីលានក្រៅផ្ទះរបស់ខ្លួននាខេត្ត Samut Songkram។

តាម The sun ភ្នាក់ងារសង្គ្រោះបានចាប់ទាញថ្លាន់១ក្បាលនេះ ឡើងរថយន្តដើម្បីនាំយកវាទៅព្រលែងក្នុងព្រៃធម្មជាតិវិញ។ ប៉ុន្តែពេលដែលរថយន្តបើកចេញទៅដោយសារតែផ្លូវនោះមានជង្ហុកច្រើនពេកដែលបណ្ដាលឲ្យរលាក់ ធ្វើឲ្យវាទ្រាំលែងបាន ក៏ក្អួតចេញត្រកួត១ក្បាល មានទម្ងន់ដល់ទៅ 15kg។
ត្រកួតដែលវាក្អួតចេញនោះមានប្រវែង 1,5m ហើយវាបានត្រូវក្អែរចេញបន្តិចម្តងៗ ពីមាត់របស់វា ហើយភ្នាក់ងារសង្គ្រោះ បានប្រើទូរស័ព្ទ ដើម្បីថតទុករាយការណ៍។

អ្នកដែលបានប្រទះឃើញថ្លាន់១ក្បាលនេះនេះមានឈ្មោះថា Uraiwan Konhasuk អាយុ ៤៣ឆ្នាំ ប្រាប់ថា ៖ "ខ្ញុំកំពុងហាលអាវនៅទីធ្លាក្រោយផ្ទះ ក៏ប្រទះឃើញថ្លាន់ដ៏ធំ១ក្បាលនេះ។ ខ្ញុំពិតជាភ័យព្រោះទំហំរបស់វា រួចក៏រត់ចូលក្នុងផ្ទះដើម្បីហៅទូរស័ព្ទទៅកាន់ភ្នាក់ងារសង្គ្រោះ។
នៅព្រៃខាងក្រោយផ្ទះ មានសត្វព្រៃច្រើន តែខ្ញុំពុំធ្លាប់គិតថា មានថ្លាន់ធំបែបនេះទេ។ វាដូចជាសុបិន្តដ៏អាក្រក់១ រាល់ពេលខ្ញុំនឹកឃើញ។ គួរឲ្យខ្ពើមណាស់។ ខ្ញុំសង្ឃឹមថា ពុំមានថ្លាន់ដូចនេះវិលមកទៀតទេ។









ភ្នាក់ងារសង្គ្រោះ ៥រូប បានមានវត្តមានដើម្បីចាប់ថ្លាន់។ លោក Manop Chanarit អ្នកថតវីដេអូ ពោលថា ៖ "ថ្លាន់នេះពិតជាកាចណាស់។ ពួកខ្ញុំដឹងថា វាបានស៊ីអ្វីហើយ តែពុំដឹងពិតប្រាកដថា ជាអ្វីនោះទេ។






អ្នកទាំងអស់សុទ្ធសឹងភ្ញាក់ផ្អើល ខ្ញុំជាអ្នកថតក៏ពុំជឿលើអ្វីដែលបានឃើញ គឺត្រកួតប្រវែងជាង១ម៉ែត្រ រីឯថ្លាន់ប្រវែង 5m ។ ថ្លាន់ត្រូវបានព្រលែងឲ្យចូលព្រៃ អភ័ព្វតែត្រកួត វាបានងាប់ទៅហើយ៕
0 comments:
Post a Comment