
អ្នកម្តាយវ័យ ៥០ឆ្នាំនៅតែក្មេង និងស្រស់ស្អាត ធ្វើអោយគ្រប់គ្នាយល់ច្រឡំ ស្មានតែជាសង្សាររបស់កូន

Liu Yelin អ្នកម្តាយជនជាតិចិន មានកូនប្រុសតែម្នាកគត់បានប្រាប់ឲ្យដឹងថាគាត់មិនបានប្រើប្រាស់ make up ដើម្បីអោយគាត់មើលទៅក្មេងនោះទេ.. គាត់មានអាយុជិត ៥០ឆ្នាំហើយតែរាង្គកាយនៅតែមានរាងស្វែលស្អាត ហើយមុខមាត់របស់គាត់ក៏មិនទាន់មានស្នាមជ្រីវជ្រួញគួរឲ្យកត់សំគាល់នោះដែរ។ អ្នកម្តាយអាយុច្រើនមុខក្មេងម្នាក់នេះបានប្រាប់ឲ្យដឹងថា ជានិច្ចកាលមនុស្សទូទៅតែយល់ច្រឡំស្មានតែគាត់បណ្តើរគ្នាជាគូស្នេហ៍ នៅពេលដែលគាត់ទៅណាមកណាជាមួយកូនប្រុស។



ចង់ដឹងអាថ៌កំបាង់នៅពីក្រោយការថែទាំសម្រស់របស់គាត់អត់? Liu Yelin បានឲ្យដឹងថាគាត់មិនមានរូបមន្តសំងាត់អ្វីឡើយ ក្រៅតែពីធ្វើការហាត់ប្រាណប្រចាំថ្ងៃ ហើយកីឡាដែលអ្នកម្តាយមុខក្មេងនេះចូលចិត្តគឺការហែលទឹកចំងាយឆ្ងាយៗ ជាពិសេសក្នុងរដូវរងារ។
គាត់បានឲ្យដឹងទៀតថាគាត់ធ្លាប់ធ្វើការហែលឆ្លងកាត់ទនេ្ល Yangtse នៃប្រទេសចិន និង ទន្លេ Han នៃប្រទេសកូរ៉េខាងត្បូងទៀតផង, ហើយកាលពីឆ្នាំមុនគាត់បានហែលតាមច្រាំងព្រែក Penang នៃប្រទេសម៉ាឡេស៊ី ដែលមានរយះចំងាយដល់ទៅជិត ១២គ.ម ក្នុងរយៈពេលតែ ៤ម៉ោងប៉ុណ្ណោះ។








អានព័ត៌មានថ្មីៗ៖ ដល់ថ្នាក់ហ្នឹងផង..! នារីគូទស្អាតបំផុតប្រចាំប្រទេសចិន មិនហ៊ានស្លៀករឹប ព្រោះខ្លាច … (មានវីដេអូ)

ជារឿងធម្មតាទៅហើយដែលនារីភាគច្រើនពួកគេតែងតែប្រាថ្នាចង់បានរាងកាយកោងស្វែល ឬគូទទយ (គូទស្អាត) ដោយសារតែពួកគេយល់ថា នៅពេលដែលពេលស្លៀកពាក់នឹងធ្វើឲ្យខ្លួនមានសម្រស់កាន់តែស្រស់ស្អាត និងទាក់ទាញខ្លាំង ក៏ប៉ុន្តែការចង់បានទាំងនេះវាពិតជាមិនងាយស្រួលដូចការគិតនោះឡើយ។

នៅឯប្រទេសចិនឯណោះវិញ នាង Gao Qian ដែលទើបតែអាយុ ១៩ឆ្នាំ នាងបានក្លាយជាម្ចាស់ពានអ្នកមានគូទស្អាតបំផុត (Most Beautiful Buttocks) ប្រចាំប្រទេសចិន។ ដែលនាងបានចូលរួមប្រកួតដែលបានធ្វើឡើងកាលពីថ្ងៃទី ២៤ មិថុនា ឆ្នាំ ២០១៧ នៅក្នុងផ្សារទំនើបមួយនៃទីក្រុង Shenyang ខេត្ត Liaoning នៃប្រទេសចិន។
ដោយសារតែនាងមានសម្រស់ ជាពិសេសគូទរបស់នាងស្អាតជាងគេនោះ បន្ទាប់ពីឈ្នះនាងក៏បានសារភាពប្រាប់គណៈកម្មការនៅក្នុងកម្មវិធីថា រូបនាងផ្ទាល់នាងមិនដែលសូវហ៊ានស្លៀកខោរឹបខ្លាំងដើរតាមផ្លូវសាធារណៈទេ ពីបើនាងស្លៀកដូចច្នេះគ្រប់គ្នានឹងមកចោមរោមមើលនាង និងចង្អុលដៃមកគូទនាងមិនខាន។ ដោយមើលឃើញបែបនេះ នាងស្លៀកតែសំលៀកបំពាក់រលុងៗ ធំៗ ពេលចេញក្រៅផ្ទះម្ដងៗ។



នាងបានរំលឹករឿងមួយដែរថា កាលពីពេលកន្លងទៅមានគូស្នេហ៍មួយគូ ពួកគេបានឈ្លោះប្រកែកគ្នានៅទីសាធារណៈ នៅពេលបុរសជាសង្សារមើលនាង ហើយសរសើរគូទនាងស្អាតនៅចំពោះមុខមិត្តស្រីរបស់គេ។
នាង Gao គឺជាមនុស្សដែលចូលចិត្តការហាត់ប្រាណ ហើយនាងតែងតែធ្វើវីដេអូទាក់ទងនឹងសកម្មភាពហាត់ប្រាណនានាយកទៅបង្ហោះតាមអ៊ីនធឺណិតដោយចំណាយពេល ៦ម៉ោងក្នុងមួយថ្ងៃ។ នាងមានកម្ពស់ ១,៧០ម៉ែត្រ ទម្ងន់ ៦០គីឡូក្រាម។
នាងបញ្ជាក់ថា "ខ្ញុំរីករាយខ្លាំងណាស់ចំពោះលទ្ធផលប្រកួតនេះ។ គូទខ្ញុំស្អាតបែបធម្មជាតិ មិនមានវះកាត់បញ្ចុះអ្វីឡើយ។ ខ្ញុំនឹងហ្វឹកហាត់បែបនេះបន្តទៀត ទោះលំបាកបន្តិចក្ដី៕
សូមទស្សនាវីដេអូដូចខាងក្រោម៖

















0 comments:
Post a Comment